~ 5:00pm
Vegas ក៏ដើរចូលបន្ទប់វិញ.... ពេលចូលទៅដល់ក៏ឃើញ Pete កំពុងគេងដដែល Vegas ក៏យកដៃទៅអង្រួន Pete
" ដេកដូចជ្រូកងាប់ អញ្ចឹង...អេ..ក្រោកមក" ពេលនោះ Pete ក៏បើកភ្នែកមកតិចៗ ហើយរើចេញពីដៃ Vegas
អឹម~~~
" យើងស្មានតែងាប់បាត់ហើយតើ... ឆាប់ទៅលុបមុខលុបមាត់ទៅ" ~ Vegas
Pete ដែលកំពុងងងុយគេងនៅឡើយនោះ មិនបានតប គ្រាន់តែសម្លក់ ហើយដើរបណ្តើរញីភ្នែកបណ្តែរ សំដៅទៅបន្ទប់ទឹក... ពេលរៀបចំហើយពួកគេក៏ជិះឡាន ទៅអាហារដ្ឋាន លំដាប់ មួយកន្លែង.....ពេលពួកគេចូលទៅក៏មាន អ្នកទទួលភ្ញៀវនាំផ្លូវពួកគេទៅបន្ទប់ VIP ដែរមានតែ តុពួកគេមួយគត់
" ញ៉ាំអោយអស់ចិត្តទៅ មុនពេលយើងបែកគ្នា" ~ Vegas
" ហ៎ា... បែកទៅណា" Pete ចងចិញ្ចើមសួរទាំងឆ្ងល់
" ក៏ប្រាប់ហើយថាយកទៅលក់..." គ្រាន់តែឮអញ្ចឹងភ្លាម Pete ក៏យកក្រណាត់ជូតមាត់ ដែលគេដាក់លើចាននោះ គប់ទៅ Vegas ហើយសម្លក់ធ្វើឲ្យ Vegas អស់សំណើចយ៉ាងខ្លាំង
ពេលនោះក៏មានអ្នករត់តុប្រុម្នាក់បានដើរចូលមក ហើយក៏ហុច menu ឱ្យពួកគេ.... Pete មើលទៅអ្នករត់ទុកនោះមិនដាក់ភ្នែក ព្រោះមើលទៅគេ ញញឹមញញែម ឱ្យភ្នែក Vegas សម្បើមណាស់
"យកម្ហូបពិសេសប្រចាំហាងមក និងយកអាបីនេះមកផង" vegas និយាយបណ្ដើរចង្អុលមុខម្ហូបបណ្ដើរ
អ្នករត់តុ ~ មានអាពិសេសជាងហ្នឹង លោកត្រូវការទេ..? *អោនទៅនិយាយជិត Vegas*
Pete ~ ចេញ!!!
អ្នករត់តុ ~ * បើកភ្នែកធំៗងាកមកមើល ម្ចាស់សម្លេង*
Pete ~ ទៅហៅអ្នករត់តុផ្សេងមក!!!!
អ្នករត់តុ ~ បា...បាទ?
YOU ARE READING
ម្ចាស់បេះដូងបង
Romanceជាស្នេហារវាង ម៉ាហ្វៀ និង និស្សិតម្នាក់។ ស្គាល់គ្នាដោយសារម៉ាក់ប៉ាជាមិត្តភក្កិជិតស្និទ្ធនឹងគ្នា តែម៉ាក់ប៉ាជិតស្និទ្ធ មិនប្រាកដថាកូនៗ ត្រូវគ្នាទេ មែនទេ? . ... " មិនជឿទេបងសម្លាញ់😚" . " នេះ ខំដាក់ចិត្តដាក់កាយធ្វើណា ម៉េចក៏ធ្វើមុខដូចគេបង្ខំឲ្យស៊ីគ្រាប់បែ...