ភាគ៤ វគ្គបញ្ឈឺចិត្តតែឥតសម្រេច☺️☺️

500 59 5
                                    

តពីភាគ៣យើងដឹងហើយថាវេហ្កាសគឺបានជូនភីតទៅសាលារៀនហើយពួកគេមុននិងបានទៅនិងឈ្លោះគ្នាសន្លប់កំពូលហ្មងឌឺគ្នាសាហវ🤣🤣
      << កាត់មកដល់វេហ្កាសនិងភីតពេលនៅក្នុងឡានវិញម្តងគឺថាវេហ្កាសជាអ្នកបើកឡានដោយខ្លួនឯងព្រោះវេហ្កាសមិនចូលចិត្តឲ្យអ្នកណាបើកឡានឲ្យគេទេ ចំណែកឯភីតវិញក៏អង្គុយនៅស្ងៀមមិននិយាយអ្វីទេ(មុនឡើងឡានមាត់ឡើងខ្លាំងដល់ឥឡូវស្ងាត់ឈឹង🤣🤣ខ្លាចប្តីមែនកូនម្តាយ) ហើយវេហ្កាសក៏មិននិយាយអ្វីដូចគ្នា តែម្នាក់ៗមុខម៉ូវសាហាវ មួយសន្ទុះក្រោយមកពួកគេក៏បានមកដល់សាលារៀនហើយភីតក៏ចុះពីឡានដើម្បីទៅថ្នាក់រៀនស្របពេលនោះស្រាប់តែមិត្តរបស់ភីតម្នាក់បានហៅភីត~>> ហើយវេហ្កាសក៏ចេញឡានទៅបាត់ទៅស្របពេលដែលផាយុកំពុងរត់មករកភីតដូចគ្នា
ផាយុ: ភីត!! មិញណាគេជូនឯងមកហាស់??
ភីត: អ៎ គឺ...គឺ...🤥🤥
ផាយុ: គឺអីឆាប់និយាយមក!ឡេវឡេវ..(ផាយុជាមិត្តរបស់យើងពីរៀនវិទ្យាល័យម្ល៉េះ)
ភីត: ហុឹម.. ពិបាកនិយាយណាស់ដល់ថ្នាក់ចាំយើងប្រាប់(ពួកគេក៏ដើរទៅក្នុងថ្នាក់)
ផាយុ: យ៉ាងម៉េចបានហើយនៅថាណាគេជូនឯងមកហាស់?
ភីត: គេជាប្តីរបស់យើង😤
ផាយុ: ឆៀ😲អាភីត នេះប្តីឯងហ៎?
ភីត: កុំមាត់លឺពេកតិចគេដឹងទៅ🤫🤯
ផាយុ: ព្រោះតែយើងភ្ញាក់ផ្អើលនិងហាស់🧐ហើយនេះស្អីគេទៅយើងមិនយល់ទេ និយាយឲ្យច្បាស់មក
ភីត: គឺថាម្សិលមិញយើងមិនបានមករៀនមិនមែនយើងឈឺទេតែយើងរៀបការទៅវិញទេ😟😟
ផាយុ: ម៉េចក៏ឯងមិនប្រាប់យើងឲ្យដឹងផងហាស់??
ភីត: ព្រោះវាភ្លាមៗពេកយើងប្រាប់ឯងមិនទាន់ទេ
ផាយុ: ហើយចុះមានរឿងអីបានជាឯងត្រូវរៀបការចឹងហាស់?
ភីត: គេជាគូដណ្ដឹងយើងតាំងពីក្មេងដូច្នេះហើយទើបពេលដែលពួកយើងធំឡើងត្រូវរៀបការជាមួយគ្នាដូច្នេះ
ផាយុ: ចុះឯងស្រលាញ់គេទេ?
ភីត: យើងម៉េចនិងអាចស្រលាញ់គេនោះ មនុស្សស្អីក៏មិនដឹងដូចជាបិសាចមិនដែលឃើញញញឹមសោះអ្វីដែលសំខាន់ណាគេថាយើងនិងចង់ចាប់គេទៀតណស
ផាយុ: ច្បាស់ហើយហ៎ថាមិនស្រលាញ់គេទេ??
ភីត: ច្បាស់ ហើយក៏គ្មានថ្ងៃនិងដែរ
ផាយុ: សូមឲ្យដូចមាត់ចុះ
ភីត: បានហើយឈប់និយាយរឿងនិងទៅ ចូលរៀនហើយ(និយាយពួកពួកក៏បំបែកគ្នាទៅដែលផាយុគេទៅអង្គុយនៅកៅអីរបស់គេហើយភីតគឺកន្លែងដដែលគឺកៅអីរបស់គេនិងឯង) បន្តិចក្រោយមកពួកគេក៏ដល់ម៉ោងចេញទៅផ្ទះហើយភីតនិងផាយុបានដើរចេញពីថ្នាក់បម្រុងនិងទៅផ្ទះស្តាប់ ទីត ទីត ទីត💥🗣️ គឺសំលេងកំភ្លេឡានរបស់វេហ្កាសនិងហើយដែលចុចហៅភីត
ផាយុ: នោះស្វាមីរបស់ឯងមកយកហើយឆាប់ទៅរកស្វាមីរបស់ឯងទៅ🤣🤣(បុិ ផាយុនិងហាស់គឺថាឌឺភីតសាហាវដឹងថាគ្នាស្អប់វេហ្កាសហើយមកយាយចឹងដាក់គេទៀត)
ភីត: ស្វាមីខ្មោចយ៎ស្អីឯងតិចស្លាប់ឥឡូវ😤🤯
ផាយុ: យើងលលេងតាស់ចឹងយើងសិនហើយ បាយបាយ 👋👋
ភីត: អើ បាយបាយ👋👋(រួចហើយភីតក៏រត់ទៅរកឡានវេហ្កាស)
វេហ្កាស: ម៉េចក៏យូរម៉េសហាស់??
ភីត: គឺរៀននិងណាមិនមែនដើរលេងឯណា បើយូរម៉េចក៏មិនទៅមុនទៅ
វេហ្កាស: ឆឺស ស្មានថាយើងនិងចង់មកយកឯងមែនហាស់?បើកុំតែម៉ាក់ខលហើយខលទៀតឲ្យមកយកឯងទេកុំអីយើងមិនមកទេខាតពេល~
ភីត: បើប្រញាប់ខ្លាំងឆាប់ចេញដំណើរឲ្យលឿនទៅចេះមករអ៊ូដូចជាស្រីកើត🙄
វេហ្កាស: ឯងនិយាយស្អី?
ភីត: គ្មានស្អីទេឆាប់បើកឡានទៅ~(វេហ្កាសក៏បានបើកឡានចេញទៅ)មួយសន្ទុះក្រោយមកពួកគេក៏បានទៅដល់ផ្ទះ គ្រាន់តែភីតចុះពីឡានវេហ្កាសក៏បានបើកឡានចេញទៅបាត់ភ្លាមតែម្តង
អ្នកបម្រើ: អ្នកប្រុសតូចមកពីសាលាហើយហ៎ ចឹងតើអ្នកប្រុសធំមានបានទៅយកអ្នកប្រុសតូចដែរទេ?
ភីត: បាទ គេបានយកយកខ្ញុំតែមិញនិងគេបើកឡានទៅក្រៅបាត់ហើយ
អ្នកបម្រើ: ហើយ អ្នកប្រុសធំហើយអ្នកប្រុសធំមិនដែលបាននៅផ្ទះសោះ(និយាយតិចៗតែម្នាក់ឯង) បើអញ្ចឹងអ្នកប្រុសតូចទៅផ្លាស់សម្លៀកបំពាក់សិនចុះចាំមកញុាំបាយវិញ
ភីត: បាទ (និយាយហើយភីតក៏ដើរទៅបន្ទប់ងូតទឹកស្លៀកពាក់ហើយគេក៏ចុះមកក្រោមញុាំបាយពេល្ងាចតែម្នាក់ឯង) បន្ទាប់ពីគេបានញុាំបាយហើយ ភីតក៏ដើរទៅបន្ទប់គេងបាត់ទៅ។ ភ្លេចប្រាប់ពេលដែលភៅតចេញពីរៀននិងគឺម៉ោង៧យប់បាត់ហើយ ហើយទម្រាំតឬវរហ្កាសជូនភីតមកដល់ផ្ទះគឺម៉ោង៨ ហើយឥឡូវនេះគឺ៩ យប់ហើយចឹងបានភីតគេងនិងហាស់។
ចំណែកឯវេហ្កាសវិញគឺគ្មានទៅណាទេក្រៅពីចូលក្លឹបផេកស្រាលរងស្រីនិងឯងលើកនេះគេមកម្នាក់ឯងទេព្រោះផុងរវល់មិនបានមកជាមួយទេ~ពេលដែលផឹកហើយវេហ្កាសក៏មិនបានទៅផ្ទះដែរតែគេទៅគេងនៅខនដូរបស់គេ។
   << កាត់មកដល់ព្រឹកថ្មីគឺវេហ្កាសនិងភីតធ្វើសកម្មភាពដដែលៗជារៀងរាល់ថ្ងៃដោយពេលព្រឹកវេហ្កាសជូនភីតទៅសាលារៀននិងពេលល្ងាចទៅយកភីតចេញពីរៀនហើយគេក៏នៅតែមិនគេងនៅផ្ទះដដែលពួកគេធ្វើសកម្មភាពបែបនេះបានរយៈ១ខែហើយ ដូច្នេះពួកគេការជាមួយគ្នាបាន១ខែហើយតែថាពួកគេនៅតែឈ្លោះគ្នាដដែលមិនចេះត្រូវគ្នាសោះ លុះដល់ថ្ងៃមួយភីតកំពុងតែញុាំបាយសុខៗស្រាប់តែលឺឡានរបស់វេហ្កាសបានបើកចូលមក(ពេលនិងប្រហែលជាម៉ោង៨យប់)ភីតឆ្ងល់ខ្លាំងមែនហេតុអីក៏ថ្ងៃនិងវេហ្កាសត្រឡប់មកផ្ទះចឹងស្រាប់តែបើកទ្វាមកឃើញថាវរហ្កាសកំពុងបណ្ដើរមនុស្សប្រុសម្មាក់ចូលមកជាមួយភីតឃើញក៏សួរវេហ្កាសថា
ភីត: វេហ្កាស នៅឯងយកអ្នកណាមកផ្ទះហាស់?
វេហ្កាស: សង្សាររបស់យើងយ៉ាងម៉េច?ឯងមានបញ្ហាមែន?
ភីត: ទេ គ្មានទេឯងចង់យកអ្នកណាមកក៏យើងមិនថាអីដែរតែសូមឯងគេងនៅបន្ទប់ផ្សេងទៅកុំប៉ះពាល់បន្ទប់គេងខ្ញុំ(យល់ចិត្តប្តីសាហាវ)
វេហ្កាស: ក៏បាន យើងមិនចូលបន្ទប់ស្រាប់ហើយ (រៀបតែនិងដើរចេញទៅហើយវេហ្កាសក៏និយាយទៅកាត់ភីតថា)
វេហ្កាស: អ៎ មែនហើយស្អែកឯងទៅសាលាដោយខ្លួនឯងទៅព្រោះថាយើងរវល់ហើយ
ភីត: បាន មិនអីទេ (និយាយរួចហើយពួកគេក៏បានបំបែកគ្នាបាត់ទៅភីតទៅបន្ទប់របស់គេចំណែកឯវេហ្កាសនិងសង្សារគេក៏បានទៅបន្ទប់មួយផ្សេងទៀតនៅក្បែរបន្ទប់ភីតផងដែរ)។

ភាគ៤ចប់ហើយចាំតាមដានភាគ៥បន្តទៀតណា បាយបាយ👋👋🙏🙏🥰🥰

រឿង សន្យាភ្ជាប់ស្នេហ៍Where stories live. Discover now