តពីភាគ៥យើងដឹងហើយថាវេហ្កាសគឺចាប់ផ្តើមលង់ស្រលាញ់ភីតតិចៗហើយ ចាប់តិចទៀតគឺខ្លាំងដកចិត្តមិនរួចហ្មង ឥឡូវយើងចូលមកសាច់រឿងយើងវិញ ពេលដែលវេហ្កាសកំពុងតែបើឡានបណ្តើរគិតពីរឿងភីតបណ្តើរនិងហាស់វេហ្កាសក៏បានក្រឡេកភ្នែកឃើញកំពុងតែចូលទៅក្នុងផ្សារជាមួយនិងផាយុហើយការដើររបស់ពួកគេនិងហាស់គឺថាមានលក្ខណៈស្និតស្នាលខ្លាំងមែនទែនមានទាំង ~កាន់ដៃ កៀកក ព្រមទាំងលេងក្បាលគ្នាទៀតហ៎~វេហ្កាសគ្រាន់តែឃើញគេហើយក៏និយាយម្នាក់ឯងថា
វេហ្កាស: ស្និតស្នាលគ្នានិងខ្លាចអ្នកដទៃមិនដឹងមែន(គិតអីៗនុងហាស់មិត្តគេសោះនិងហាស់បែបប្រច័ណ្ឌគេហ្មងមុខនិង🤣) ឆៀ😲វេហ្កាសនេះឯងកំពុងគិតអីនិងហាស់ម៉េចក៏ចេះតែគិតពីគេរហូតចឹង នៃយើងប្រហែលជាឆ្គួតហើយបានជាគិតពីគេរហូតចឹងមើលទៅយើងត្រូវទៅស្រោចទឹកសិនហើយ😤(និយាយហើយក៏បន្តបើកឡានទៅផ្ទះទៀត)
ចង់យាយថាវេហ្កាសឆ្គួតហើយឆ្គួតព្រោះស្នេហ៍🤣🤣បន្តិចក្រោយមកវេហ្កាសក៏បានមកដល់ផ្ទះវិញ(អីយាៗ ថ្ងៃនិងចេះមកផ្ទះអីណា) គ្រាន់តែវេហ្កាសមកដល់ផ្ទះមួយសន្ទុះភីតក៏មកដល់ភ្លាមហើយផាយុជាអ្នកជូនភីតមកហាស់🥰
ភីត: នេះឯងមិនចូលក្នុងទេ? ភីតសួរផាយុ
ផាយុ: ទេមិនបានចូលទេយើងប្រញាប់🤗
ភីត: អូខេ ចឹងឯងបើកឡានទៅវិញឲ្យស្រួលណា ទៅដល់ខលប្រាប់យើងផង🤗
ផាយុ: អើ តែថាយើងក៏ស្តាយដែរណាដែលមិនបានចូលទៅមើលមុខប្តីរបស់ឯង🤣(និយាយឌឺភីតហើយសើច រួចក៏បើកឡានចេញទៅបាត់)
ភីត: អាចង្រៃអើយ ប្តីខ្មោចយ៎ស្អី( នៅជរផាយុម្នាក់ឯងនិងទាំងដែលគេទៅបាត់ហើយនិងហាស់ ហើយវេហ្កាសក៏ដើរចូលទៅក្នុងផ្ទះស្រាប់តែវាក់អើជាមួយនិងវរហ្កាសភ្លាមហ្មង😲)
វេហ្កាស: ទើបមកពីណា? លេងសួរគេចឹងហ្មងទាំងដែលខ្លួនឯងនិងទើបចូលផ្ទះបានមួយថ្ងៃសោះនិងហាស់
ភីត: គឺមកពីរៀននិងហើយ
វេហ្កាស: មកពីរៀននៅម៉ោងប៉ុន្មានហើយ ឯងមានមើលម៉ោងទេ?
ភីត: គឺពេលចេញពីយើងឆ្លៀតដើរផ្សារបន្តិចនិងហាស់បានជាមកវិញយឺត
(ចង់យាយថាវេហ្កាសសួរគេនិងមែនរបៀបសួរធម្មតាទេរបៀបថាសម្លុតគេអីចេងហាស់ហើយភីតវិញគ្នាឆ្លើយទាំងឆ្ងល់ៗព្រោះអត់ដឹងគេខឹងហ៎)កាត់មកតរឿងយើងវិញវេហ្កាសសួរភីតទៀតហើយ
វេហ្កាស: ទៅជាមួយអ្នកណា? ហើយមិញណាគេជូនមក?
ភីត: ទៅជាមួយមិត្តហើយគេជូនមក ហើយយ៉ាងម៉េចលោកនិងថ្ងៃនិងម៉េចក៏សួរនាំច្រើនម៉េស?🙄
វេហ្កាស: (គិតក្នុងចិត្តអើមែនហើយម៉េចក៏យើងចង់ដឹងរឿងគេធ្វើអី រួចក៏ជេខ្លួនឯងទៀតហើយអាវេហ្កាសហើយឯងកំពុងគិតអីនិង ហើយក៏សម្រួលឥរិយាបថមកវិញ) គ្មានអីទេគ្រាន់តែសួរធម្មតា🙂 និយាយទាំងទឹកមុខស្មើហ្មងហាស់ រួចក៏ដើរទៅបន្ទប់បាត់
ភីត: នេះគេកើតឆ្គួតអីនិង( និយាយតិចៗតែម្នាក់ឯង រួចក៏ដើរទៅបន្ទប់ដូចគ្នា)
ពេលដែលភីតដើរទៅដល់បន្ទប់និងក៏ភ្ញាក់ជាមួយនិងវេហ្កាសម្តងទៀតហើយ
ភីត: ឆៀ😲 នេះលោកមកក្នុងបន្ទប់ខ្ញុំធ្វើអី? (ភីតសួរវេហ្កាស ព្រោះឃើញថាវេហ្កាសនៅក្នុងបន្ទប់របស់ខ្លួន)
វេហ្កាស: បន្ទប់របស់ឯង?
ភីត: មែនហើយ បន្ទប់របស់ខ្ញុំ
វេហ្កាស: នៅក៏ជាបន្ទប់របស់យើងដែរ
ភីត: ទេមិនមែនទេ នេះ ជាបន្ទប់របស់ខ្ញុំតែម្នាក់ប៉ុណ្ណោះលោកគ្មានសិទ្ធទេ
វេហ្កាស: នេះឯងភ្លេចហើយមែនថាយើងជាស្អីនិងគ្នា
ភីត: មែនយើងបានរៀបការរួចហើយ ហើយលោកនិងខ្ញុំក៏ដឹងខ្លួនដែរថាពួកយើងរៀបការតែឈ្មោះប៉ុណ្ណោះ ណាមួយលោកក៏មិនបានមកគេងទីនេះអស់រយៈពេល១ខែហើយមិនអញ្ចឹងហេ ដូច្នេះបន្ទប់នេះជាបន្ទប់របស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ
វេហ្កាស: ខ្ញុំមិនមកទីនេះតែ១ខែប៉ុណ្ណោះមិនបានន័យថាខ្ញុំមិនមកទីនេះរហូតឯណា
ភីត: តែលោកមិនអាចគេងនៅបន្ទប់ទេ
វេហ្កាស: ម៉េចក៏មិនបានបើយើងជាប្តីប្រពន្ធនិងគ្នានិង
ភីត: ប្តីប្រពន្ធតែឈ្មោះប៉ុណ្ណោះ
វេហ្កាស: ចុះឯងចង់ឲ្យយើងទាំងពីរក្លាយជាប្តីប្រពន្ធទាំងឈ្មោះហើយជាប្តីប្រពន្ធទាំង...😏(និយាបណ្តើរដើរទៅជិតភីតម្តងមួយជំហ៊ានៗ ឯភីតក៏មើលមុខគេហើយដើរថយក្រោយម្តងមួយជំហ៊ានដូចគ្នា)
ភីត: នេះឯងចង់ធ្វើស្អីទៀតហើយ?(និយាយផងដើរថយក្រោយផង)
វេហ្កាស: គឺកំពុងតែបំពេញតួនាទីជាប្តីនោះអី
ភីត: អត់ទេ ឯងកុំធ្វើអីឲ្យសោះណា
វេហ្កាស: ចបើយើងចង់ធ្វើតើឯងចង់ធ្វើអ្វីយើង
ភីត: យើងនិងសម្លាប់ឯង(កំពុងតែនិយាយនិងស្រាប់ភីតនិងហាស់ក៏ដួលអង្គុយនៅលើគ្រែតែម្តង យីហីអីក៏ម៉េសលេងដួលលើគ្រែហ្មងម៉េចប្រុងជួយសម្រេចឲ្យវេហ្កាសមែនហាស់ ទេមិនពិតទេ)
វេហ្កាស ឧនចុះក្រោមបន្តិចហើយក៏ចាប់ផ្តួលភីតឲ្យដេកលើគ្រែរួចហើយវេហ្កាសក៏ឧនមុខទៅជិតភីតម្តងបន្តិចៗហើយក៏បានថើបមាត់ភីត ឯភីតវិញព្យាយាមរើយ៉ាងខ្លាំងតែម៉េចនិងឈ្នះវេហ្កាសទៅបើគេកម្លាំងពេញនិង វេហ្កាសក៏នៅតែបន្តថើបភីតហើយគេក៏បានចាប់ដៃភីតទាំងពីរនិងទៅផ្អឹបនិងពូកទាំងពីរនិងឯងភីតដោយមិនអាចរើជាមួយនិងវេហ្កាសបានគេក៏ប្រើក្បាច់ចុងក្រោយគឺភីតបានយកជង្គុងរបស់គេម្ខាងទៅអុកជាមួយនិងរបស់សំខាន់វេហ្កាសធ្វើឲ្យវេហ្កាសអួលខ្លាំងមែនទែនហើយក៏បានប្រលែងភីត ស្របពេលនិងផងដែរភីតក៏បានឪកាសរត់ចេញពីបន្ទប់បាត់ទៅ ទុកឲ្យវេហ្កាសនៅឈឺម្នាក់ឯង ហើយវេហ្កាសក៏និយាយថាឲ្យភីតថា
វេហ្កាស: នេះឯងហ៊ានណាស់ភីត ចាំមើលណាយើងនិងមិនឲ្យឯងរួចខ្លួនទេ ភីត🗣️🗣️
ពេលពេលដែលចុះមកដល់ក្រោមហើយគេក៏មានអារម្មណ៍ថាដូចជាបានរស់ម្តងទៀតចឹង
ភីត: (ដកដង្ហើមធំរួចក៏និយាយ សំណាងហើយដែលរត់ចេញបានកុំអីស្លាប់មិនខានទេខ្ញុំ) បុិសតែនិងអស់ភាពបរិសុទ្ធហើយកូនឆីញុមចេះសំណាងបានប្រើក្បាច់ចុងក្រោយទាន់😏😏។ភាគ៦ចប់ហើយអ្នកទាំងអស់គ្នា បើមានកន្លែងណាខុសអក្ខរាវិរុទ្ធអីកុំប្រកាន់ណាញុមសរសេរត្រូវហើយតែអាkeybordនិងវាលោតខុសរហូត ចឹងលាសិនហើយណាចាំអានៅភាគ៧តទៀតណា បាយបាយ👋👋🙏🙏🥰🥰