ភាគ៩ វគ្គតួរជំនួស😌🥺

543 84 16
                                    

>>>>>ព្រឹកថ្មី🌞🌞<<<<<<<
ភ្ញាក់មកភ្លាមភីតក៏ឃើញថាខ្លួនឯងនិងគឺកំពុងតែគេងនៅលើទ្រូងរបស់របស់វេហ្កាសហើយដៃរបស់វេហ្កាសនិងក៏កំពុងតែឧបភីតផងដែរឃើញចឹងភ្លាមភីតក៏ចាប់យកដៃវេហ្កាសចេញពីខ្លួនគេយឺតៗនិងព្យាយាមងើបចេញម្តងបន្តិចម្តងបន្តិចរហូតបានម្រេចពេលដែលបានយកខ្លួនចេញពីវេហ្កាសបានហើយភីតក៏ប្រញាប់ប្រញ៉ាលទៅងូតទឹកនិងស្លៀកពាក់យ៉ាងលឿនអាងនិងចុះទៅក្រោមដើម្បីទៅញុាំអាហារពេលព្រឹក(មិនបាច់ឆ្ងល់ទេថាហេតុអីបានជាភីតប្រញាប់ប្រញ៉ាលម៉េសមកពីខ្លាចវេហ្កាសភ្ញាក់មកទាន់នោះអី ហើយអេដមីនឆ្ងល់ហានៀកនៅមួយគ្នាយូរហើយនៅខ្លាចគេទៀតកូនឆីម្តាយហើយ បើម្តាយវិញហាស់បានប្តីសង្ហារដូចពូវេហ្កាសចឹងអីហាស់ហឺមិនឲ្យរួចខ្លួនតាំងពីយប់សំបូងម៉េស🤣🤣)
  ភីតកំពុងអង្គុយញុាំបបរនៅតុបាយបានមួយសន្ទុះស្រាប់តែ វេហ្កាសបានចុះមកដល់
វេហ្កាស: មានអីញាំដែរ?(វេហ្កាសសួរអ្នកបម្រើ)
អ្នកបម្រើ: ចា៎ អ្នកប្រុសគឺបបរ
វេហ្កាស: បានចឹងយកឲ្យខ្ញុំផង( និយាយហើយក៏អង្គុយនៅនិងតុមួយទៀតដែលនៅទល់មុខនិងភីត)
អ្នកបម្រើ: តើអ្នកប្រុសត្រូវការអ្វីបន្ថែមទៀតទេ??
វេហ្កាស: អឹម... ចឹងយកពងមាន់ស្រុះឲ្យខ្ញុំ២ទៀតមកចឹង
អ្នកបម្រើ: ចា អ្នកប្រុស( និយាយហើយក៏ដើរទៅចង្រ្កាន្តបាយ)
ភីត: ទៅអស់កម្លាំងមកពីបានជាញុាំស៊ុតទាំងព្រឹកបែបនេះ( ភីតនិយាយខ្សឹបៗម្នាក់ឯង)
   ~~ស្របពេលនិងវេហ្កាសក៏បានឮភីតនិយាយដែរហើយវេហ្កាសក៏ឆ្លើយតបទៅភីតវិញថា
វេហ្កាស: ហើយ.. មិនដឹងជាអ្នកណាគេទេមកគេងលើទ្រូងខ្ញុំពេញមួយយប់ធ្វើឲ្យខ្ញុំនេះចុកអស់ពេញខ្លួន(និយាយបណ្តើរមើលមុខភីតបណ្តើរហើយញញឹមទៀត, របៀបថាឆ្លើយប្រហើរៗឲ្យគេឮអីចឹងហាស់និយាយពីថាឌឺភីតសាហាវ🤣🤣)
ភីត: ស្មាន់តែខ្ញុំនិងចង់មែនមកពីខ្ញុំមិនបានដឹងខ្លួន( និយាយតិចៗម្នាក់ឯងទៀតហើយ,មាត់និយាយខ្លាំងចឹងមែនតែអត់ហ៊ានមើលមុខគេទេឪនចុះក្រោមរហូតគេអៀនគេហ៎)
វេហ្កាស: និយាយអីមិញ?
ភីត: អត់ទេគ្មាននិយាយអីផង🙄
វេហ្កាស: តែឯង..(និយាយមិនទាន់ចប់ផងភីកាត់បាត់)
ភីត: បានហើយខ្ញឆ្អែតហើយចឹងខ្ញទៅមុហើយ(ភីតនិយាយហើយក៏ងើបចេញពីតិរបស់ខ្លួន)
វេហ្កាស: ឈប់សិន!
ភីត: មានការអី?(ភីតសួរវេហ្កាស)
វេហ្កាស: ថ្ងៃនេះឯងមិនរៀនទេមែនទេ?
ភីត: ត្រូវហើយថ្ងៃនេះខ្ញុំសម្រាកហើយយ៉ាងម៉េច??
វេហ្កាស: បើអញ្ចឹងបន្តិចទៀតចេញក្រៅ២នាក់យើង
ភីត: ទៅណា? ទៅធ្វើអី? ហេតុអីខ្ញុំត្រូវទៅជាមួយដែរ??(គឺថាសួរយកៗគ្មានឲ្យវេហ្កាសឆ្លើយទាន់ទេលោកហើយ)
វេហ្កាស: គ្រាន់តែចេញក្រៅជាមួយយើងសោះអីក៏សួរច្រើនម្ល៉េះ?
ភីត: ត្រូវតែសួរឲ្យដឹងអញ្ចឹងហើយ
វេហ្កាស: ខ្ញុំមិនបានយកឯងទៅលក់ទេកុំបារម្ភអី
ភីត: ខ្ញុំមិនគិតបែបនិងទេ គ្រាន់តែ..
វេហ្កាស: គ្រាន់តែយ៉ាងម៉េច?
ភីត: គ្រាន់តែខ្ញុំឆ្ងល់ម៉េចក៏នីសុខៗលោកនាំខ្ញុំចេញក្រៅបែបនេះគឺគ្រាន់ប៉ុណ្ណឹងឯង
វេហ្កាស: មិនបាច់ឆ្ងល់ទេទៅដល់ដឹងហើយ
ភីត: ក៏បាន ចឹងខ្ញុំទៅផ្លាស់សម្លៀកបំពាក់សិន( និយាយហើយក៏ដើរទៅក្នុងបន្ទប់)
    មួយសន្ទុះក្រោយមកភីតក៏ចុះមកដល់ក្រោមល្មម ហើយក៏ស្រែក<<តោះខ្ញុំរួចហើយ>> វេហ្កាសឮសំលេងភីតក៏ងាកមកក្រោយ ក៏ឃើញថាភីតកំពុងតែដើរមកហើយពួលគេទាំង២ដើរទៅក្នុងឡាននិងចេញដំណើរទៅក្រៅបាតទៅ        មួយយឮសន្ទុះក្រោយពួកគេក៏បានមកដល់ផ្សារទំនើបមួយកន្លែងនៃពិភពលោក
ភីត: លោកនាំខ្ញុំមកឬីនេះធ្វើអី?
វេហ្កាស: ចសិនទៅ( ហើយពួកគេក៏ចុះឡានរួចដើរចូលទៅក្នុងផ្សារ)
      ពួកគេទាំង២នាក់កំពុងដើរនៅក្នុងផ្នែកមួយនៃផ្សារដើរបានបានមួយសន្ទុះវេហ្កាសក៏បាននាំភីតដើរចូលក្នុងហាសលក់ខោអាវមួយកន្លែង
ភីត: លោកចង់ទិញខោអាវហ៎?
វេហ្កាស: មិនមែនខ្ញុំទេគឺឯង!!
ភីត: ខ្ញុំនិង? ទេមិនបាច់ទេ ខ្ញុំមិនត្រូវការទេ
វេហ្កាស: ឯងត្រូវតែទិញ ព្រោះម៉ាក់យើងបញ្ជាឲ្យយើងនៀកទិញសម្លៀកបំពាក់ថ្មីឲ្យឯង
ភីត: ហេតុអីទៅ??
វេហ្កាស: ព្រោះឯងហើយនិងខ្ញុំនៀកត្រូវចូលរួមកម្មវិធីជប់លៀងជួបជុំហ៊ុនធំៗទាំងអស់នៅក្នុងក្រុមហ៊ុនរបស់ប៉ា ហើយក្នុងនោះក៏មានខ្ញុំម្នាក់ដែរដែលមានហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុននោះ
ភីត: លោកនិង? មានហ៊ុនធំជាងគេក្នុងក្រុមហ៊ុនតើមកពាក់ព័ន្ធអីជាមួយខ្គុំដែរ?
វេហ្កាស: ម៉េចបានមិនពាក់ព័ន្ធ?
ភីត: ហេតុអីបានខ្ញុំត្រូវពាក់ព័ន្ធ
វេហ្កាស: ក្រែងឯងជាប្រពន្ធរបស់យើងហេ
ភីត: មែនហើយតែខ្ញុំគ្មានការងារនៅទីនោះទេ
វេហ្កាស: ឯងគ្មានការងារនៅទីនោះមែនតែប៉ាម៉ាក់ខ្ញុំចង់បង្ហាញមុខខ្ញុំដែលជាភាគហ៊ុនថ្មីនិងធំជាងគេក្នុងក្រុមហ៊ុនឲ្យពួកគេបានស្គាល់ព្រមទាំងបង្ហាញឯងដែលជាប្រពន្ធនិងជាកូនប្រសាររបស់គាត់
ភីត: ហ៊ើយ.😌 ខ្ញុំមិនទៅបានទេ?
វេហ្កាស: ខ្ញុំក៏មិនចង់ដែរតែឯងនិងខ្ញុំមិនអាចជំទាស់បានទេព្រោះនេះជាបញ្ជា
ភីត: ហុឹម..😌ក៏បាន( និយាយហើយពួកគេក៏នាំគ្នាខោអាវក្នុងហាង)
     វេហ្កាសរើសបានអាវម៉ាគនរហើយយកឲ្យភីតល ភីតលមួយហើយមួយទៀតចេញចូលដូចតួល្ខោនចឹងភីតហើយវេហ្កាសអ្នកមើលនេះគិតតែក្រវីក្បាលមិនពេញចិត្តរហូតគ្មានមួយណាពេញចិត្តសោះ យាយពីថាធ្វើបាបភីតយើងហ្មងហាស់គ្នានោះផ្លាស់ខោអាវដឹងអស់ម៉ានហើយឡើងហត់ហើយនៅតែវេហ្កាសក្រវីក្បាលទៀត
ភីត: បើមួយនេះនៅតែមិនពេញចិត្តទៀតយើងលែងផ្លាស់ហើយហត់ណាស់😤( និយាយម្នាក់ឯងនិងនៅក្នុងបន្ទប់ផ្លាស់ខោអាវ)
     ស្លៀកពាក់ហើយភីតក៏ដើរចេញមកក្រៅឲ្យវេហ្កាសមើល គ្រាន់តែភីតចេញមកភ្លាមវេហ្កាសក៏ងើបមុខមកមើលភីតឡើងភ្លឹកព្រោះថាភីតស្លៀកឈុតនិងសង្ហារខ្លាំងមែនទែនឡើងវេហ្កាសនិងមើលភ្លឹកហ្មងហាស់
ភីត: វេហ្កាស វេហ្កាស (ភីតស្រែកហៅវេហ្កាស)
វេហ្កាស: ហា ហាស់ មានការអី?
ភីត: យ៉ាងម៉េចដែរឈុតនេះ ខ្ញុំប្រាប់ឲ្យហើយខ្ញុំយកមួយនេះហើយលែងដូរទៀតហើយហត់ណាស់
វេហ្កាស: អើ ឈុតនិងក៏បាន👍
ភីត: ហើយទីបំផុតរួចហើយ( និយាយខ្សឹបតិចៗតែម្នាក់ឯង រួចក៏ដើរទៅផ្លាស់សម្លៀកបំពាក់វិញ)
     រួចហើយវេហ្កាសបានឲ្យគេខ្ចប់សម្លៀកបំពាក់ទាំងអស់ដែលភីតបានលនិងទៅគិតលុយ
ភីត: នេះលោកយកទាំងអស់និងហ៎?
វេហ្កាស: អុឹម
ភីត: បើអញ្ចឹងលោកឲ្យខ្ញុំលធ្វើអី?
វេហ្កាស: 😀😀😀( វេហ្កាសសើចដាក់ភីតហើយដើរចេញទៅ)
ភីត: នេះខ្ញុំត្រូវគេធ្វើបាបហ៎? អត់ទេ(ភីតសួរខ្លួនឯង) វេហ្កាសឈប់សិន
បុគ្គលិក: នេះលោកអីវ៉ាន់របស់លោក
ភីត: អ៎ បាទអរគុណច្រើន( យកអីវ៉ាន់ហើយក៏រត់ទៅតាមវេហ្កាស)
បុគ្គលិក: សូមអរគុណ🙏☺️
       ពេលដែលភីតកំពុងរត់តាមវេហ្កាសនិងភីតក៏ឃើញថាវេហ្កាសកំពុងនិយាយជាមួយបុរសម្នាក់ដែលគេមានរូបសង្ហារខ្លាំងមែនទែន រួចភីតក៏រត់ទៅរកវេហ្កាសហើយសួរ
ភីត: អ្នកណាគេនិងលោក?
វេហ្កាស: (មិនបានឆ្លើយនិងសំណួរភីតទេតែបែរជានិយាយថា) នេះគឺជាប្រពន្ធរបស់ខ្ញុំ ( វេហ្កាសនិយាយថាភីតជាប្រពន្ធរបស់ខ្លួនប្រាប់ទៅបុរសម្នាក់ដែលឈរនៅមុខគាត់និង)
ភីត: ភ្ញាក់ព្រើតគ្រាន់តែឮវេហ្កាសនិយាយចឹងហើយក៏ប្រុងនិយាយទៅវិញហើយស្រាប់តែ
នីគ: និងហ៎ះប្រពន្ធបង តែងខ្លួនសម្រែជាមួយនិងទឹកមុខល្ងង់បែបនេះបងគិតហ៎ថាខ្ញុំជឿបង(នីគនិងជាសង្សារចាស់វេហ្កាសដែលវេហ្កាសស្រលាញ់ខ្លាំងមែនទែនតែពួកគេក៏បានបែកគ្នាបាត់ទៅមុនថ្ងៃដែលវេហ្កាសការ៥ខែ)
ភីត: ក្តៅស្លឹកត្រចៀកប៉ាដោយក្រោយឮគេដៀលខ្លួនភ្លាមក៏និយាយថា ,ខ្ញុំមិនមែនជា , និយាយមិនទាន់ចប់ផងបេប្រកាសនិយាយកាត់
វេហ្កាស: មិនជឿហ៎ ចឹងបើកភ្នែកឲ្យធំៗទៅ (និយាយហើយវេហ្កាសក៏ចាប់ទាញភីតដែលកំពុងនិយាយនិងយកមកថើប(បញ្ចាក់ថើបមាត់ទល់មាត់ហាស់)នៅពីមុខនីគនិងតែម្តង, ភីតបើភ្នែកប៉ុនពងមាន់តែម្តង វាមិនដែលអាណានៅសុខៗមកថើបគេចឹងទេ គ្នាមិនគាំង)
នីគក៏មិនខុសពីភីតដែតបើកភ្នែកធំៗដូចគ្នា👀👀😱😱។

ភាគ៩ចប់ហើយអ្នកទាំងអស់គ្នាចឹងចាំអានភាគ១០បន្តទៀតណា អរគុណ🙏🙏Bye bye 👋👋🥰😴





រឿង សន្យាភ្ជាប់ស្នេហ៍Where stories live. Discover now