ភាគ១៤ វគ្គលួងលោម🥰🤗

600 97 15
                                    

ព្រឹកថ្មី វេហ្កាសនិងភីតបានរៀបចំខ្លួនរួចរាល់ហើយក៏ចុះមកក្រោមញុាំអាហារពេលព្រឹកជាមួយគ្នាតែថាអ្នកទាំងពីរនាក់នេះមិនបាននិយាយរកគ្នាសូម្បីបន្តិចតែមុខក៏មិនចង់មើលផង ហ៊ើយ ថាភីតទៅខឹងនិងព៊អន់ចិត្តជាមួយវេហ្កាសហើយចុះវេហ្កាសនេះស្អីដែរម៉េចក៏មិនព្រមនិយាយរកគ្នាសោះ😟😟 បន្ទាប់ពីញុាំអាហារពេលព្រឹករួចពួកគេក៏ចេញដំណើរទៅ វេហ្កាសជូនភីតដល់សាលារៀនហើយគេក៏ចេញឡានទៅក្រុមហ៊ុដើម្បីធ្វើការរបស់គេ👩‍💻👩‍💻👩‍💻
នៅបន្ទប់ធ្វើការរបស់វេហ្កាស👩‍💻
វេហ្កាស: ឆៀ នៃយើងគួរធ្វើយ៉ាងម៉េចទៅហាស់ ហ៊ើយឈឺក្បាលខ្លាំងណាស់🤦🤦(វេហ្កាសនិយាយតែម្នាក់ឯង)
មួយសន្ទុះក្រោយមក ទឹងៗៗ សម្លេងគទ្វាបានបន្លឺឡើង
វេហ្កាស: ចូលមក
ផុង: អីយ៉ា លោកប្រធាននេះមួរម៉ៅទាំងព្រឹកហ្មងណ៎🤔🤔
វេហ្កាស: អៃឆៀផុង
ផុង: អើ គឺយើង យ៉ាងម៉េចហាស់ មានរឿងអី??😤
វេហ្កាស: នៅមានមុខមកសួរយើងទៀតហេ អាចង្រៃផុង🤢🤢
ផុង: អាវ ហើយខ្ញុំខុសអ្វីទៅបាទ??
វេហ្កាស: បើឯងមិននិយាយរឿងយើងនិងនីគទៅប្រាប់ភីតទេពេលនេះយើងក៏មិនស្មុគស្មាញដល់ថ្នាក់និងដែរ ឯងនេះ
ផុង: ហាស់ ក្រែងនេះជារឿងដែលគេគួរតែដឹងមិនអញ្ចឹងហេ ឯងក៏និយាយដូចគ្នា
វេហ្កាស: អើ មែនតែមិនមែនពេលនេះទេវើយ
ផុង: មិនមែនពេលនេះ តើពេលណាទៅហាស់
វេហ្កាស: គឺពេលដែលយើងត្រៀមខ្លួនរួចនិងហើយ
ផុង: ត្រៀមខ្លួន🤔?៊ហេតុអ្វីចាំបាច់ត្រៀមខ្លួនដែរហាស់ រឺក៏ឯងស្រលាញ់គេហើយហាស់?,😏
វេហ្កាស: ប៉ាវ🙄🙄 គ្មានទេ យើងមិនបានស្រលាញ់
ផុង: មិនបានស្រលាញ់ចុះចាំបាច់ខ្វល់ពីអារម្មណ៍គេដែរហាស់
វេហ្កាស: គឺ...ហុឹម..
ផុង: គឺយ៉ាងម៉េចទៅបាទ🤗
វេហ្កាស: គឺយើងមិនចូលចិត្តឲ្យអ្នកណាមកយល់និងយើងនិងហាស់ ឯងក៏ដឹងស្រាប់ហើយមិនអញ្ចឹងហ៎ះថាយើងមិនចូលចិត្ត
ផុង: មែនហ៎បាទ??
វេហ្កាស: នេះឯងមិនជឿយើងហ៌??
ផុង: ជឿបាទ😊👌
វេហ្កាស: បែបនេះទើបជាមិត្តយើង, អើ មែនហើយតើយើងគួរនិយាយជាមួយគេឬអត់ហាស់ ព្រោះថាតាំងពីថ្ងៃនោះមកគេមិនដែលនិយាយរកយើងទេ
ផុង: ខ្វល់ពីគេប៉ុណ្ណឹងហើយនៅថាមិនស្រលាញ់គេ អៃវេហ្កាស
វេហ្កាស: ប្រាប់ឬមិនប្រាប់ហាស់🤢🤢
ផុង: ចិត្តត្រជាក់សិនមើស ភឿន ចយើងប្រាប់
វេហ្កាស: អើ ឡេវៗៗ
ផុង: អើ កំពុងប្រាប់ហើយរាស់ ប្រញាប់នោះ, យើងថារឿងនេះណាឯងគួរតែនិយាយប្រាប់គេឲ្យច្បាស់ទៅកុំឲ្យគេយល់ច្រឡំខ្លាំងជាងនេះអី
វេហ្កាស: អើ យើងក៏ចង់និយាយដែរតែថា..
ផុង: តែថាយ៉ាងម៉េចហាស់ នេះជារឿងរបស់ឯងឯងត្រូវតែជាអ្នកអធិប្បាយឲ្យគេយល់ចឹងហើយ
វេហ្កាស: អើ ចាំយើងសាក់ល្បងក៏បាន
ផុង: អើ ស៊ូស៊ូ ណា ភឿន
វេហ្កាស: អើ
ផុង: ចឹងយើងទៅវិញហើយណា បាយ បាយ
វេហ្កាស: អូខេ បាយបាយ
កាត់មកភីតវិញនៅក្នុងថ្នាក់ម្នាក់ឯងមុខឡើងកំសត់
ភីត: ហេតុអ្វីក៏គេមិនប្រាប់ខ្ញុំតាំងពីដំបូងហាស់
ផាយុ: អាលៃណា?
(ផាយុគឺអង្គុយជិតភីតហើតក៏លឺភីតនិយាយតែឯងទើបផាយុសួរភីតបែនិង)
ភីត: យើងថាម៉េចក៏អាលោកវេហ្កាសនិងមិនព្រមប្រាប់ខ្ញុំថាគេធ្លាបមានសង្សារពីមុនមកហាស់
ផាយុ: ក្រែងពួកឯងជាសត្រូវនិងគ្នាមិនចឹងហេ ឲ្យគេទៅប្រាប់រឿងគេទៅឯងយ៉ាងម៉េចទៅហាស់
ភីត: អើ ក៏ត្រូវដែរណា នេះជារឿងរបស់គេហេតុអ្វីយើងត្រូវខ្វល់ដែរនៀក ទេយើងមិនត្រូវគិតរឿងនិងទៀត ភីតប្រមូលសតិឯងមកវិញណា ( ភីតលើកដៃសំពះហើយបិទភ្នែកតាំងសមាធិនិងដកដង្ហើមចេញចូលរួចបើកភ្នែកវិញ ក៏អង្គុយផ្ចិតផ្ចង់រៀនតាមធម្មតា)
ផាយុ: អាវ ហើយកើតអីនិងហាស់
ភីត: កមាត់ យើងកំពុងតាំងចិត្តរៀនឯងកុំមាត់
ផាយុ: ហ៊ើយ ធ្វើបែបនេះបានទៀតអីហាស់ភីត
ភីត: ស្សូតៗ
ផាយុ: អើ អះ រៀនក៏រៀន, អាលៃហ្វា
កូនឆីម្តាយប្តូរចិត្តលឿនមែនទែនហ្មងនេះរវល់តែគិតរឿងគេនិងសង្សារចាស់ភ្លេចគិតថាខ្លួនគេជាសត្រូវនិងគ្នា រវល់តែស្រលាញ់គេហ៌😜😜
ដល់ម៉ោងចេញពីរៀនហើយភីតក៏រៀបនិងដើរទៅផ្ទះវិញស្រាប់តែ ទីត ទីត គឺសម្លេងកំភ្លេឡានរបស់វេហ្កាសនិងឯងថ្ងៃនេះវេហ្កាសមកយកភីតគេខ្លាចភីតដើរដូចលើកមុនហ៌ចឹងគេឆ្លៀតពេលមកយកប្រពន្ធគេឲ្យទាល់តែបាន😜😜ម៉េចដែរស្វីតហេ??
វេហ្កាស: ភីតនេះ ចង់ទៅណា??
ភីត: គឺទៅផ្ទះនិងហាស់
វេហ្កាស: បើចឹងឆាប់ឡើងឡានមក
ភីត: អូខេ ( និយាយហើយភីតក៏ឡើងឡាន)
វេហ្កាស: ឯងថ្ងៃនេះដូចជា..
ភីត: ខ្ញុំ ខ្ញុំយ៉ាងម៉េច??
វេហ្កាស: ដូចជាសប្បាយចិត្តខុសធម្មតា
ភីត: គ្មានចម្លែកអីទេ ខ្ញុំតែងតែបែបរហូតនិងពេលដែលមិនទាន់ស្គាល់លោក
វេហ្កាស: ហើយយ៉ាងពេលស្គាល់ខ្ញុំទៅយ៉ាងម៉េច??
ភីត: ក៏គ្មានអីទេ គ្រាន់តែមិនសូវជារីករាយដូចមិនតែប៉ុណ្ណឹងឯង
វេហ្កាស: មែនហ៎?
ភីត: ក៏មែនហើយ
វេហ្កាស: ភីត ខ្ញុំសុំទោសណា😟
ភីត: អាលៃណា លោកនិយាយអី
វេហ្កាស: ខ្ញុំសុំទោស
ភីត: នេះលោកឈឺមែនទេបាននៅសុខៗមកសុំទោសខ្ញុំបែបនេះហាស់
វេហ្កាស: ខ្ញុំនិយាយមែនណា
ភីត: អា ហើយចំពោះរឿងអីដែរ?៊
វេហ្កាស: គឺរឿងខ្ញុំនិងនីគ
ភីត: អ រឿងលោកនិងសង្សារលោកនិងហ៎? មិនបាច់ទេ
វេហ្កាស: ខ្ញុំទទួលស្គាល់ថាខ្ញុំនិងគេពីមុនស្រលាញ់គ្នាតែពេលនេះខ្ញុំគ្មានចិត្តស្រលាញ់គេទៀតទេ
ភីត: មែនហ៎?
វេហ្កាស: មែនណា ខ្ញុំស្បថក៏បានដែរ
ភីត: មិនបាច់ទេ ខ្ញកក៏មិនខ្វល់ដែរ
វេហ្កាស: តែខ្ញុំខ្វល់ណា
ភីត: លោកខ្វល់ ខ្វល់រឿងអីដែរ
វេហ្កាស: ខ្ញុំខ្លាចឯងយល់ច្រឡំនិងខ្ញុំ
ភីត: ញញឹម,,មនុស្សឆ្គួតតែប៉ុណ្ណឹងខ្ញុំក៏សប្បាយចិត្តបាត់ទៅហើយ(ភីតនិយាយតិចៗម្នាក់ឯង)
វេហ្កាស: នេះឯងញញឹមហ៌ ចឹងបានន័យថាឯងឈប់ខឹងហើយមែនអត់?៊
ភីត: ញញឹមអីគ្មានទេ( ភីតងាកមុខចេញពីវេហ្កាស)
វេហ្កាស: អត់ទេឯងញញឹមខ្ញុំឃើញច្បាស់ណាស់
ភីតនៅតែប្រកែកហើយវេហ្កាសនៅតែតាមញ៉ោះភីតរហូតរួចពួកគេក៏បានលេងសើចជាមួយគ្នាសើចយ៉ាងសប្បាយនៅក្នុងឡាននិងឯង(បញ្ចាក់តិចឡានពួកគេគ្រាន់តែបញ្ឆេះទេមុនបានបើកទៅមុខទេព្រោះវេហ្កាសរវល់តែនិយាយជាមួយភីត) មួយសន្ទុះក្រោយមកទើបពួកគេបើកឡានចេញទៅផ្ទះ
ពេលនេះពួកគេបានមកដល់ផ្ទះហើយ រួចពួកគេក៏ចូលទៅក្នុងផ្ទះក៏ដូចជាចូលទៅក្នុងបន្ទប់ដើម្បីផ្លាស់សម្លៀកបំពាក់ចេញ បន្ទាប់ពីផ្លាស់សម្លៀកបំពាក់ហើយរៀងខ្លួន វេហ្កាសក៏ឡើងទៅអង្គុយនៅលើគ្រែចំណែកឯភីតវិញក៏កំពុងដើរបណ្តើរនិងជូតសក់របស់ខ្លួនជាមួយកន្សែងបណ្តើរ
វេហ្កាស: ភីត
ភីត: យ៉ាងម៉េច?
វេហ្កាស: មកនេះមក( វេហ្កាសហៅឲ្យមកជិតខ្លួន)
ភីត: អត់ទេខ្ញមុទៅទេ
វេហ្កាស: ឆាប់មកលឿនមកភីត
ភីត: ខឹងក៏បាន(ភីតក៏ដើរទៅជិតវេហ្កាស)
វេហ្កាស: ខិតមកតិចទៀត( វេហ្កាសហៅភីតតែភីតមិនហ៊ានរួចវេហ្កាសក៏ទាញភីតឲ្យមកអង្គុយនៅពីមុខខ្លួន)
ភីត: វេហ្កាស ចង់ធ្វើអីនិង?
វេហ្កាស: ខ្ញុំមិនធ្វើអីឯងទេគ្រាន់តែចង់ជូតសក់ឲ្យឯងតាស់ ឬមួយក៏ឯងចង់ឲ្យយើងធ្វើអីឯងហាស់
ភីត: ឆ្គួតអ្នកណាទៅមាគំនិតដូចឯងនៅ
វេហ្កាស: អើ បើមិនចង់ឲ្យយើងធ្វើអីឯងទេក៏នៅឲ្យស្ងៀមទៅ
ភីត: ក៏បាន😤😤។

អូខេអ្នកទាំងអស់គ្នាភាគ១៤ចប់ហើយណា Bye Bye 👋👋🙏💞💞 អ្នកទាំងអាចជួយfollow ig admin ម្នាក់បានហេ😢

រឿង សន្យាភ្ជាប់ស្នេហ៍Where stories live. Discover now