ពេលដែលពួកគេបំបែកផ្លូវគ្នាទៅបន្ទប់រៀងខ្លួនហើយភីតក៏ចូលគេងបាត់ទៅចំណែកឯចេញប្រកាសគេក៏ចូលមកក្នុងបន្ទប់របស់គេជាមួយនិងសង្សារគេផងដែរ បន្ទាប់មកវេហ្កាសក៏ចូលទៅងូតទឹកក្នុងបន្ទប់ទឹកដោយសង្សារគេនៅក្នុងបន្ទប់គឺមិនបានទៅងូតទឹកជាមួយនិងវេហ្កាសទេ
វេហ្កាស: នេះយើងមិនដែលមកផ្ទះ១ខែហើយ ហើយថែមទាំងពេលនេះយើងយកសង្សារមកគេងជាមួយទៀតតើគេមិនគិតសួរនាំយើងអីបន្តិចទេហ៎គ្មានអារម្មណ៍ខឹងអីតិចទេ?😤😤(និយាយតែម្នាក់ឯងនៅក្នុងបន្ទប់ទឹក, នេះបែបស្រលាញ់គេហ្មងបានចង់ឲ្យគេខឹងនុងហា🤣🤣) ឆៀ😧នេះយើងកើតអីនិងហេតុអ្វីក៏គិតពីគេចឹង ក្រែងនេះជាអ្វីដែលឯងត្រូវការមែនទេវេហ្កាស~~បន្តិចក្រោយមកស្រាប់តែលឺសំលេងមួយស្រែកហៅវេហ្កាស
ឈុន: វេហ្កាស វេហ្កាស ម៉េចក៏បងយូម៉េស?(ឈុននិងហើយជាឈ្មោះសង្សារវេហ្កាស)
វេហ្កាស: អ៎ បាទបងចេញទៅឡូវហើយ(មួយសន្ទុះក្រោយមកវេហ្កាសក៏ចេញមកក្រៅ)
ឈុន: ម៉េចក៏យូរម៉េស?(សួរទាំងម្ញិកម្ញក់ដាក់វេហ្កាស, ម៉ាទោសរលេមសាហាវហ្មងហាស់អត់ខ្លាចដើមរកាដែកទេអីហាស់ឈុន)
វេហ្កាស: សុំទោសណាមកពីបងចង់សម្អាត់ខ្លួនឲ្យស្អាតនោះអី🤗🤗(និយាយទាំងឧបឈុន)
ឈុន: ចឹងយើងអាចចាប់ផ្តើមបាននៅ(ឈុនសួរវេហ្កាស)ហើយមិនបាច់សួរទេគេចាប់ផ្តើមអីហ៎គួរដឹងហើយ🤣🤣
វេហ្កាស: បាទ(និយាយហើយវេហ្កាសក៏ថើបមាត់របស់ឈុនយ៉ាងស្រទន់ពួកគេថើបគ្នាបណ្តើរដើរទៅលើគ្រែបណ្តើរមកដល់គ្រែហើយវេហ្កាសក៏បានផ្តួលឈុនទៅលើគ្រែបន្ទាប់មកគេក៏ចាប់ផ្តើមដោះឡេវអាវរបស់គេដោះបានតែ១ឡេវស្រាប់តែ ទីគ ទីគៗៗ គឹសំលេងគោះទ្វានិងឯង)
វេហ្កាស: អ្នកណាគេ?😤🤯
ភីត: គឺខ្ញុំ
វេហ្កាស: ឯងមានការអីហាស់(ដើរទៅបើកទ្វាបណ្តើរនិយាយបណ្តើរ)បើកទ្វាមកក្រាកស្រាប់តែមុខរបស់វេហ្កាសនិងភីតនៅទល់មុខគ្នា ខ្វះតែតិចប៉ុណ្ណោះមុខពីរនាក់និងប៉ះគ្នាហើយ តែថាពេលនិងពួកគេក៏ភាំងមួយសន្ទុះដែរនិងហាស់រហូតដល់ឈុនស្រែកហៅវេហ្កាសទើបពួកគេភ្ញាក់មកវិញក៏ចាប់ផ្តើមរៀបឬករៀងខ្លួន
ភីត: គឺខ្ញុំយកភួយមកឲ្យព្រោះលឺបងភួងនិយាយថានៅបន្ទប់នេះគ្មានភួយទេហើយគាត់ក៏រវល់ទៀតដូច្នេះហើយទើបខ្ញុំយកមកឲ្យលោក មិនដឹងថារំខានលោកដែរទេ? (ភួងនិងហើយជាអ្នកបម្រើដែលតែងតែសួរនាំនិងប្រាប់វេហ្កាសឲ្យជូនភីតទៅរៀននិងឯង)
វេហ្កាស: រំខាន រំខានខ្លាំងណាស់ឯងដឹងទេថាយើងកំពុងតែ..អុឹម..បើអស់ការហើយចេញទៅ
ភីត: ក៏បាន(និយាយហើយដើរទៅបាត់រួចក៏រអ៊ូនៅតាមផ្លូវតែម្នាក់ឯងថា ម៉េចក៏ដូចជាខឹងខ្លាំងម្ល៉េះឬមួយក៏ពួកគេកំពុងតែ...កំពុងគិត...ឆៀ🤯គេប្រាកដជាខឹងខ្ញុំមែនហើយភីតឯងស្លាប់មិនខានទេ😫)
វេហ្កាស:(បិទទ្វាហើយក៏ដើរមករកគ្រែវិញទាំងមុខខឹងរួចក៏បោះភួយទៅលើគ្រែ)
ឈុន: តើយើងគួរបន្តទៀតទេ?
វេហ្កាស: មិនបាច់ទេបងគ្មានអារម្មណ៍ទៀតទេពួកយើងគេងទៅ🤯
ឈុន: អូខេ( ហើយពួកគេក៏គេងបាត់ទៅ)
ព្រឹកឡើង🌅🌄☀️🌤️គឺថាដូចសព្វមួយដងភីតតែងតែញុាំអាហាររួចហើយក៏ទៅសាលារៀនខុសតែតិចទេថ្ងៃនេះភីតទៅសាលាដោយខ្លួនឯងហើយភីតថ្ងៃនេះរៀងប្រញាប់ប្រញាល់ណាស់ព្រោះអីដឹងអត់គឺខ្លាចវេហ្កាសមកទាន់និងហាស់ដោយសារតែយប់មិញមិនទៅរំខានវេហ្កាសពេលដែលគេកំពុងតែ...នេះហ៎និងហើយជាមូលហេតុភីតរៀងប្រញាប់ខ្លាំងនៅថ្ងៃនិង គ្រាន់តែភីតញុាំហើយរៀបនិងទៅសាលាស្រាប់តែវេហ្កាសចុះមកដល់ល្មម ភីតឃើញចឹងហើយរត់ទៅវឹងមិនចាំស្អែកទេ🤣🤣
វេហ្កាស: គេកើតថីនិងម៉េចក៏ដូចជាស្លន់ស្លោរម៉េស?(វេហ្កាសសួរបងភួង)
ភួង: ខ្ញុំក៏មិនដឹងដែរអ្នកប្រុសធំ ប្រហែលគាត់ប្រញាប់ទៅសាលាទេដឹង!!
ឈុន: បងកុំខ្វល់ពីគេអីយើងឆាប់ញុាំបាយទៅអូនឃ្លានហើយ😏😌
វេហ្កាស: អូខេ តោះញុាំបាយ,ដាក់អាហារមក(វេហ្កាសប្រាប់អ្នកបម្រើ)
បន្ទាប់ពីវេហ្កាសនិងឈុនបានញុាំអាហាររួចវេហ្កាសក៏ជូនឈុនទៅផ្ទះបាត់ទៅ ពេលដែលវេហ្កាសជូនឈុនទៅដល់ផ្ទះហើយគេក៏បើកឡានយ៉ាងលឿនសំដៅទៅក្រុមហ៊ុមរបស់ផុង ទៅដល់ភ្លាមវេហ្កាសក៏ចូលទៅក្នុងការិយាល័យរបស់ផុងភ្លាម
ផុង: វេហ្កាសម៉េចក៏មកទីនេះហាស់??
វេហ្កាស: យើងមកនេះមានរឿងចង់និយាយជាមួយឯង(វេហ្កាសក៏ទៅអង្គុយនៅពីមុខផុងដែលផុងនិងកំពុងធ្វើការ)
ផុង: មានរឿងអីនិយាយមកអាងយើងធ្វើការត
វេហ្កាស: គឺមិត្តយើងម្នាក់ប្រាប់យើងថាគេបានរៀបការជាមួយដែលគេមិនបានស្រលាញ់ហើយពេលដែលការហើយគេមិនដែលគេងនៅផ្ទះស្រាប់តែថ្ងៃមួយគេក៏ទៅគេងនៅផ្ទះហើយថែមទាំងនាំស្រីទៅគេងជាមួយទៀតអ្វីដែលសំខាន់ប្រពន្ធរបស់គេនោះក៏ឃើញដែរតែគេបែជាគ្មានប្រតិកម្មអ្វីទាំងអស់ មិនសួរហើយក៏មិនខឹងទៀត។ ឯងជួយគិតមើលថាប្រពន្ធគេជាមនុស្សយ៉ាងម៉េច?ហើយចុះបើឯងវិញគួរតែខឹងប្តីរបស់ឯងអត់?
ផុង: យើងថាណារឿងជារឿងរបស់ឯងទេដឹង?
វេហ្កាស: ទេមិនមែនទេថាហើយជាមិត្តរបស់យើង!!
ផុង: មិត្ត? មិត្តណាទៅម៉េចក៏យើងដែលដឹងសោះថាឯងមានមិត្ត🙄
វេហ្កាស: គឺមិត្តនៅក្រៅប្រទេសនិងណា បានហើយកុំសួរច្រើនឯងឆាប់ឆ្លើយនិងយើងសិនមក
ផុង: អើ ក៏បាន យើងថាណាទោះបីជាប្រពន្ធនោះមិនបានស្រលាញ់ប្តីរបស់គេក៏ដោយតែយ៉ាងហោចណាស់គេគួរតែខឹងដែលប្តីរបស់គេមិនឲ្យតម្លៃគេជាប្រពន្ធដោយនាំស្រីមកគេងនៅផ្ទះបែបនេះឬក៏គួរតែជេរពួកគេទាំងពីរហើយវ៉ៃពួកគេរួចក៏ដេញពួកគេចេញពីផ្ទះ
វេហ្កាស: មិនសាហាវពេកទេដឹង?
ផុង: មិនសាហាវទេចំពោះប្តីចង្រៃបែបនេះនោះ
វេហ្កាស: បានហើយយើងទៅហើយ(រួចក៏ដើរចេញទោទាំងមិខខឹងផងនិងរអៀកខ្លួនផងអីផង ព្រោះថាផុងយាយមិញនុងដូចកំពុងតែជេរគេចឹងណាមួយរឿងនិងជារឿងរបស់គេហ៎🤣)នៅមិននៅមកឲ្យផ្ងជេរលេង
ផុង: អេ ម៉េចក៏ប្រញាប់ម៉េសយើងមិនទាន់និយាយចប់ផង(ពេលដែលផុងនិយាយនិងគែវេហ្កាសក៏កំពុងតែដើរទៅវិញនិងឯង) 🤣🤣🤣
កាត់មកដល់វេហ្កាសដែលកំពុងបើកឡានវិញគឺថាបើកបណ្តើររអ៊ូបណ្តើរ
វេហ្កាស: អាផុងចង្រៃយ៎នេះម៉េចក៏ជេរយើងអីយ៉ាងនិងវាដូចជាគ្មានធ្ងន់ធ្ងរអីផងគ្រាន់តឬប៉ុណ្ណឹងសោះ(យីកូននាំប្រុសមកគេងដល់ផ្ទះហើហនៅថាមិនធ្ងន់ធ្ងរទៀត) អើ មែនហើយម៉េចក៏គេមិនចឹងណ៎ យើងខំដាក់ទន់ដល់ថ្នាក់នាំអ្នកផ្សេងមកគេងដល់ផ្ទះហើយហេតុអ្វីក៏មិនខឹង គម្រោងរបស់យើងត្រូវរលាយអស់ហើយខំថានិងធ្វើឲ្យគេខឹងតែបែជាយើងទៅវិញដែលមកត្រូវឈឺក្បាលព្រោះតែគេទៅវិញ ហ៊ើយឆ្គួតមិនខានទេខ្ញុំ ( បន្តិចក្រោយមកវេហ្កាសក៏ចាប់ផ្តើមស្រមៃនៅពេលដែលគេបានជូនភីតទៅសាលាហើយពេលនុងភីតក៏បានគេងលក់នៅលើឡានស្របពេលនិងផងដែរក៏ជាប់ភ្លើងស្តុបហើយវេហ្កាសទាញយកទូរសព្ទ័មិនបានប្រយ័ត្នក៏ធ្វើឲ្យទូរសព្ទ័ធ្លាក់នៅក្បែរជើងភីតពេលនិងវេហ្កាសឧនទៅយកទូរសព្ទ័ពេលងើបមកវិញក៏មុខរបស់គេនិងនៅពីមុខរបស់ភីតឡើងជិតខ្លាំងមែនទែនហើយពេលនិងវេហ្កាសមើលភីតឡើងភ្លឹក វេហ្កាសក៏ខិតទៅជិតភីតបុិសតែនិងថើបទៅហើយស្រាប់តែ ទីត ទីតៗៗ🗣️🗣️🗣️គឺសំលេងកំភ្លេឡានអ្នកខាងក្រោយនិងឯងដោយសារភ្លើងស្តុបវាលោតខៀវហ៎ទើបអ្នកដំណើរត្រូវបើកឡានទៅមុខទៀត ភីតក៏ភ្ញាក់ចំណែកឯវេហ្កាសខំងើបទៅវិញឡើងលឿន,ខ្លាចគេដឹងហ៎
កាត់មកបច្ចុប្បន្នវិញ
វេហ្កាស: ឆៀ😤😲យើងកំពុងគិតអីនិងហេតុអ្វីត្រូវគិតពីវាហាស់(កន្លែងនិងហើយដែលវេហ្កាសចាប់ផ្តើមគិតពីភីតតែថាអាគាត់និងគឺមិនដឹងខ្លួនទេថាខ្លូនកំពុងតែស្រលាញ់ភីតបែជាគិតថាខ្លួននិងស្អប់ភីតទៅវិញ)។ភាគ៥សុំចប់ត្រឹមនិងហើយណា បាយបាយ👋👋🙏🙏🙏🥰🥰🥰