បន្ទាប់ពីភីតបានចេញទៅក្រៅបាត់វេហ្កាសនិងនីគក៏ចាប់ផ្តើមរកកន្លែងអង្គុយនិយាយគ្នាដោយវេហ្កាសជាអ្នកផ្តើមនិយាយមុន
វេហ្កាស: នីគ ខ្ញុំគិតថាពួកយើងបានចប់គ្នាយូរហើយណា
នីគ: បងចប់តែខ្ញុំមិនចប់
វេហ្កាស: មិនចប់យ៉ាងម៉េចក្រែងអូនជាអ្នកសុំបងបែកមិនអញ្ចឹងហើយឥឡូវនេះបងក៏មានភរិយារួចហើយដែរ សូមអូនមករំខានបងទៀត
នីគ: តែ..(មិនទាន់និយាយផងរង្កៀសក៏និយាយកាត់)
វេហ្កាស: គ្មានតែអ្វីទាំងអស់ ពួកយើងបានបែកគ្នាយូរហើយ តែបើចង់រាប់អានគ្នាបងអាចឲ្យអូនបានត្រឹមជាមិត្តប៉ុណ្ណោះមិនអាចលើសពីនិងបានទេ
នីគ: វេហ្កាសតែអូននៅស្រលាញ់បងណា
វេហ្កាស: តែខ្ញុំលែងស្រលាញ់ហើយ ខ្ញុំអាចឲ្យបានត្រឹមជាមិត្តបើលើសពីនិងគឺមិនបានដាច់ខាន
នីគ: ចុះបើអូនមិនព្រមធ្វើជាមិត្តបង
វេហ្កាស: បើដូច្នោះមែនពួកយើងទាំងពីរមានតែធ្វើជាមនុស្សមិនស្គាល់គ្នា
នីគ: វេហ្កាស បងពិតជាដាច់ចិត្តណាស់
វេហ្កាស: មែនហើយខ្ញុំគឺបែបនេះ
នីគ: ក៏បាន មិត្តក៏មិត្ត(និយាយទាំងទឹកមុខខកបំណង)
វេហ្កាស: បើនិយាយដឹងគ្នាហើយ ខ្ញុំសទៅសិនហើយ
នីគ: អេ វេហ្កាសតើបងចង់ទៅណា
វេហ្កាស: ទៅប្រពន្ធខ្ញុំ( សំដៅលើភីតហ៎ឡូវប្រពន្ធពេញៗមាត់ហ្មងណ៎)
នីគ: អាវ ហើយចុះខ្ញុំ??
វេហ្កាស: ចង់នៅក៏នៅទៅ តែបើមិនចង់នៅទេមកបែបណាក៏ទៅវិញបែបនិងទៅ(បស់ហាយាយ)
នីគ: អេ នេះ ....បង អឺក៏បានទៅវិញក៏បាន(កំឡុងពេលដែលនីគនិយាយនិងគឺវេហ្កាសបានទៅបាត់ហើយរួចនីគក៏ចេញទៅតាមក្រោយ)
កាត់មកដល់ភីតវិញម្តង គឺភីតនិងផាយុក៏កំពុងអង្គុយនិយាយគ្នាលេងនៅក្នុងហាងកាហ្វេមួយ
ផាយុ: នេះឯងដើរចេញមកដោយទុកប្តីរបស់ឯងឲ្យនៅជាមួយសង្សាចាស់តែ២នាកអញ្ចឹងមែនទេហាស់??
ភីត: អើ យើងមិនចង់នៅទើសមុខមាត់ពួកគេទេ
ផាយុ: ពុទ្ធោហើយភីត ម៉េចក៏ឯងឆ្គួតយ៉ាងនេះហាស់ ហ៊ានទុកត្រីឲ្យនៅជាមួយឆ្មាបែបច្បាស់ជាមិនសល់ឆ្អឹងឲ្យឯងទំពារទេសម្លាញ់😭😭(និយាយចេញមកធ្វើដូចវេហ្កាសនិងជាអាហារហើយ៉ាប់ហ្មង)
ភីត: វាមិនដល់ថ្នាក់និងទេ វាប្រហែលជានិយាយគ្នាធម្មតាទេដឹង,..(ភីតនិយាយទាំងស្ទាក់ស្ទើរ)
ផាយុ: វាមិនមែនបែបនោះទេដឹង...(ចង់យាយថាឃើញមិត្តចឹងហើយអត់និយាយលើកទឹកចិត្តបែរជាមកដិតគ្នាថែមនាគ ចំជាកំពូលមិត្តមែន👍👍)
ភីត: ហើយ ក៏ស្រេចតែគេទៅ ( និយាយទាំងដកដង្ហើមធំ)
ផាយុ: មិនបានទេចុះបើឯងទុកគេឲ្យនៅយូរហើយពួកគេចាប់ផ្តើមស្នេហ៍ចាស់វិញនោះមិនបានទេៗ មិនអាចឲ្យវាកើតឡើងបានទេឯងត្រូវតែប្រញាប់ទៅវិញឲ្យបាន( គ្រាន់តែនិយាយហើយផាយុក៏បានដឹកដៃភីតដើរចេញពីហាងកាហ្វេយ៉ាងលឿន)
ភីត: អាវ នេះឯងចង់ទៅណាហាស់
ផាយុ: ទៅផ្ទះរបស់ឯងនិងហើយ
ភីត: ហើយចុះរឿងទៅជួបសិស្សច្បងទីននោះ
ផាយុ: ហ៊ើយ ចាំពេលក្រោយទៅ មកឲ្យលឿនមក
ភីត:នែ ឯងដើរយឺតៗក៏បានប្រយ័ត្នប៉ះអ្នកដទៃទៅ( ភីតនិយាយបែបនេះក៏ព្រោះតែពួកគេកំពុងដើរនៅក្នុងផ្សារបន្ទាប់ពីចេញពីហាងកាហ្វេមក ហើយឃើញថាមានមនុស្សមែនទែន)
ភីតនិយាយមិនទាន់ផុតពីមាត់ស្រួលបួលផងពួកគេទាំង២ក៏បានដើរបុកបុរសម្មាក់ដែលបុរសម្នាក់នោះដើរជ្រួសផ្លូវពីអ្នកទាំងហើយថែមទាំងដៃរបស់គេមានកាន់កែវកាហ្វេទៀតហើយស្របពេលដែលបុកគ្នានោះកែវកាហ្វេក៏កំពប់ប្រលាក់បុរសម្នាក់នោះតែម្តងគឺថាពេញអាវតែម្តង
ភីត: អូរឲ្យខ្ញុំសុំទោសផងសុំទោសពិតមែនណា🙏🙏😌
ស្របពេលនោះស្រាប់តែឮសំឡេងឆ្លើយតបវិញថា បាទមិនអីទេ ហើយម្ចាស់សំឡេងគឺ....គឺ.ទីននិងឯង😁😁
ផាយុ: សិស្សច្បងទីន សិស្សច្បងទីនមែនតាស់នេះ
ទីន: បាទគឺខ្ញុំ
ភីត: អាវ នេះសិស្សច្បងមកទីនេះបានយ៉ាងម៉េច? មិននៅកន្លែងប្រកួតទេហ៎?
ទីន: អរ គឺខ្ញុំមករកទិញអីញុាំអាងបានទៅហាត់បាល់មុនប្រកួតនិងណា
ភីត: តែពេលនេះសិស្សច្បងប្រលាក់អស់ហើយហាត់យ៉ាងម៉េចទៅ?
ទីន: មិនអីទេ ចាំខ្ញុំទៅទិញអាវថ្មីមកប្តូរក៏បានដែរ
ភីត: មិនបានទេ ខ្ញុំជាអ្នកធ្វើឲ្យសិស្សច្បងប្រលាក់ ដូច្នេះចខ្ញជូនបងទៅទិញអាថ្មីល្អទេ
ទីន: អុឹម ... អូខេ
ភីត: បើចឹង តពួកយើងទៅ
ផាយុ: អាវ ហើយចុះរឿងរបស់ឯងវិញនោះភីត??
ភីត: មិនអីទេស្រេចតែគេទៅ
ផាយុ: អើ ចឹងក៏ចឹងទៅ តោះទៅ សិស្សច្បងទៅមិនបាត់ហើយ
ភីត: អុឹម តោះ
កាត់មកវេហ្កាសវិញម្តងគឺថាកំពុងតែជិះឡានសុខៗស្រាប់តែ តុងទីតុងៗៗ គឺសំឡេងទូរស័ព្ទវេហាកាសរោទ៍ ហើយវេហ្កាសក៏បានចុចលើក
វេហ្កាស: យ៉ាងម៉េចការអី?
ផុង: គ្មានអីទេតែយើងដូចជាបានឃើញប្រពន្ធឯងណា មើលទៅពួកគេទាំងបីនាក់កំពុងតែទិញសម្លៀកបំពាក់យ៉ាងសប្បាយ
វេហ្កាស: ហើយយ៉ាងម៉េចហាស់
ផុង: គ្មានអីទេយើងគ្រាន់តែឃើញមនុស្សម្នាក់ដែលគេមិនមែនជាមិត្តប្រពន្ធឯងទេតែប្រពន្ធរបស់ឯងដូចជាយកចិត្តទុកដាក់និងគេម្នាក់នោះណាស់(ចាក់រុកគេសាហាវបុិសផុង ថាផាយុទៅផាយុឯផុងនេះបិញខ្លាំងជាងផាយុទៀត មិត្តគេទាំង២នាក់នេះ ចំជាកំពូលមែន👍😜😜)
វេហ្កាស: អ្នកណាហាស់??
ផុងង: ចាំបន្តិច យើងផ្ញើររូបឲ្យ
ទឹង💥សំឡេងលោតក្នុងទូរស័ព្ទវេហ្កាសរួចវេហ្កាដក៏បើកមើលឃើញថាផុង ផ្ញើររូបភីតឲ្យវេហ្កាសមើលដែលកំពុងតែដើរជាមួយទីនព្រមទាំងផាយុផងដែរ ឃើញចឹងហើយវេហ្កាស មានអារម្មណ៍ខឹងយ៉ាងខ្លាំង( នេះមិនមែនខឹងទេដឹងតែប្រច័ណ្ឌដឹង)
វេហ្កាស: នេះសើចសប្បាហជាមួយនិងគេដល់ថ្នាក់និងផងហេសភីត មើលទៅដូចជាមានក្តីសុខណាស់ណ៎ ត្រង់នៅជាមួយខ្ញុំវិញមុខមិនដែលរីកសោះក៏ព្រោះតែបែបនេះតាស់ ប្រហែលជាខ្ញុំបណ្តោនាយពេកហើយបានជានាយហ៊ានធ្វើបែបនេះ ភីត ( និយាយវេហ្កាសក៏ព្យាយាមបើកឡានយ៉ាងលឿនតម្រងទៅផ្សារកន្លែងដែលភីត ទីន និងផាយុកំពុងតែនៅ )
មួយសន្ទុះក្រោយវេហ្កាសក៏បានទៅដល់ហើយក៏បានជួបនិងផុងដែលកំពុងឈរចាំវេហ្កាសនៅមុខផ្សារ
ផុង: វេហ្កាស ខាងនេះៗ មកមកតាមយើងមក
ពួកគេទាំង២ក៏ធ្វើដំណើរទៅកន្លែងដែលភីត ទីននិងផាយុទិញសម្លៀកបំពាក់...👣ភាគ២១សុំឆ្លេះត្រឹមនិងហើយចា Thank you so much for your reading 😚❤️💙🙏🙏🦋🦋