កាលពីភាគ១០យើងដឹងហើយថាភីតចាប់ផ្តើមចង់ដឹងរឿងវេហ្កាសហើយដោយបានណាត់ជួនជាមួយនិងផុងដែលជាសម្លាញ់របស់វេហ្កាស ឥឡូវកុំឲ្យខាតពេលយូរយើងចូលមកសាច់រឿងយើងវិញម្តង កាត់មកដល់ភីតដែលសាលារៀនគឺថាអារម្មណ៍មិនល្អទេចេះតែគិតពីវេហ្កាសនិងនីគរហូត(នេះបែបស្រលាញ់គេមែនទែនហើយកូនឆីញុម🧐)
ភីត: នេះតើពួកគេទាំងពីរពិតជាសង្សារនិងគ្នាមែនហ៎(សំដៅទៅលើវេហ្កាសនិងនីគ) ហើយ ឆ្គួតមិនខានទេខ្ញុំ( ពេលដែលនិយាយនិងភីតយកដៃរបស់ខ្លួនទៅញីក្បាលខ្លួនឯងឡើងរញ៉េរញ៉ៃ)
ផាយុ: នេះអាភីតវាកើតស្អីនិង( ងាកមកមើលភីតពីចម្ងាយនិយាយហើយក៏ដើរមករកភីត)
ភីត: ហ៊ើយ បើខ្ញុំនៅតែគិតរឿងពួកគេតែម្នាក់ឯងបែបនេះទៀតខ្ញុំនឹងឆ្គួតជាមិនខានទេ ហើ៊យ(ភីតដកដង្ហើមធំ😤)
ផាយុ: ភីត នេះឯងកើតអីហាស់? មិនស្រួលខ្លួនមែន?
ភីត: អត់ទេ យើងសុខសប្បាយទេ
ផាយុ: សុខសប្បាយ? បើសុខសប្បាយម៉េចក៏ធ្វើមុខចឹងហើយនៅ( ផាយុបានធ្វើកាយវិការដូចជាភីតធ្វើមុននិងចឹងឲ្យភីតមើល)
ភីត: មិនអីទេយើងគ្រាន់តែមានរឿងត្រូវគិតតិចតួច
ផាយុ: រឿងអីប្រាប់យើងបានអត់?
ភីត: ពេលនេះគឺមិនទាន់បានទេព្រោះយើងក៏មិនទាន់ច្បាស់ដែរចាំពេលដែលយើងប្រាកដចាំយើងប្រាប់ឯង
ផាយុ: អើ មិនអីទេ តែបើត្រូវការឲ្យយើងជួយប្រាប់មក
ភីត: អឹម អឹម 😊 អើមែនហើយស្អែកឯងទំនេរអត់?
ផាយុ: មានការអីមែន?
ភីត: ឯងនៅចាំប្រុសម្នាក់ដែលយើងជួបគាត់នៅផ្សារកាលមុនបានអត់?
ផាយុ: ម្នាក់ដែលថាជាមិត្តប្តីឯងនិងមែន?
ភីត: អឹម និងហើយ
ផាយុ: ចាំតាស់ ហើយយ៉ាងម៉េច?
ភីត: គឺយើងបានណាត់លោកផុងសួររឿងខ្លះពីគាត់និងហាស់ តើឯងទំនេរកំដរយើងទៅបានអត់?
ផាយុ: ទេ យើងមិនទៅទេ ស្អប់មុខអាគាត់និងណាស់
ភីត: ណា ណា សអង្វរ😫🙏
ផាយុ: ទេ😤 ស្អែកយើងរវល់ប្រគល់កិច្ចការឲ្យគ្រូ ឯងទៅម្នាក់ឯងទៅ
ភីត: ហុឹម ចឹងក៏បាន តែយើងសួរឯងមួយបានអត់?
ផាយុ: សួរអី?
ភីត: ម៉េចក៏ឯងស្អប់លោកផុងខ្លាំងម៉េសទាំងដែលឯងទើបបានជួបគាត់លើកទីមួយនិង😒
ផាយុ: តាមពិតទៅណា យើងក៏មិនចង់ស្អប់គេប៉ុន្មានដែរ តែមើលទៅគេម្នាក់និងចុះមិនគួរឲ្យទុកចិត្តទេ ឃើញថាសុភាពៗចឹងទេតែកុំមើលភ្នែករបស់គេសម្លឹងមកយើងទេ ដូចជាព្រានឃ្លានសុីសាច់គេចឹងធ្វើដូចយើងនិងជាចំណីរបស់គេ យើងមិនចូលចិត្តមនុស្សបែបនេះ
ភីត: អ៎ ហ៎ តាមពិតចឹងសោះណ៎បានជាឯងស្អប់គេដល់ម្លឹង តែថាប្រយ័ត្នណា
ផាយុ: ប្រយ័ត្នអីទៅ
ភីត: ប្រយ័៧ស្អប់ជំពប់លើនោះអី
ផាយុ: ឆឺស គ្មានផ្លូវ ទេ ចឹងយើងទៅមុនហើយ បាយ បាយ(និយាយហើយក៏ដើរចេញទៅ)
ភីត: អេប្រញាប់ទៅណា ឯងនេះនិយាយតិចតួចក៏មិនបានទៅបាត់(មួយសន្ទុះក្រោយមកភីតក៏ចេញទៅដូចគ្នា)
វេហ្កាសបានមកយកភីតដូចធម្មតាចឹងពួកគេក៏ជិះទៅផ្ទះជាមួយគ្មាហើយថ្ងៃនិងជាថ្ងៃដែលពួកគេត្រូវទៅកម្មវិធីបង្ហាញមុខវេហ្កាសដែលជាសមាជិកហ៊ុននៅក្នុងក្រុមផងដែរ
កាត់មកត្រឹមពួកគេជិះឡានមកដល់កម្មវិធីតែម្តង គឺឃើញថាមានមនុស្សច្រើនមែនទែនហើយសុទ្ធតែជាអ្នកកាន់ហ៊ុនធំនៅក្នុងក្រុមហ៊ុនជាមួយនិងវេហ្កាស ក្រុមហ៊ុនរបស់ពួកគេជាក្រុមហ៊ុនជំនួញមួយមានឈ្មោះថា KLS ជាក្រុមហ៊ុនប្រកួតប្រជែងផ្នែកទីផ្សារនិងផលិតផលក្នុងស្រុកព្រមទងក្រៅស្រុកថែមទៀត វេហ្កាសមានហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុនហើយជានាយកក្រុមហ៊ុនផងដែរ
វេហ្កាស: ជម្រាបសួរម៉ាក់🙏🙏
ភីត: ម៉ាក់ជម្រាបសួរ🙏🙏
វ៉ាន់ថង: នៃពួកកូនមកដល់ហើយហេ មកនេះ មកឆាប់ទៅរកប៉ាទៅកូន( និយាយហើយក៏ពួកគេទងពីរទៅ)
វេហ្កាស: ប៉ាជម្រាបសួរ🙏🙏
ភីត: ជម្រាបសួរប៉ា🙏🙏
ឃុនកាន់: អើ ឆាប់មកនេះមក
ភីតនិងវេហ្កាសក៏បានទៅឈរនៅជិតប៉ាពួកគេដែលនៅលើឆាក ហើយឃិនកាន់ក៏ចាប់ផ្តើមនិយាយ
ឃិនកាន់: សួស្តីអ្នកទាំងអស់គ្មាដែលនៅក្នុងកម្មវិធីនេះទាំងមូលយើងខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានចូលរួមធ្វើការងារជាមួយអ្នកទាំងអស់គ្នា ហើយថ្ងៃនេះខ្ញុំនិងបង្ហាញមុខកូនប្រុសរបស់ខ្ញុំដែលជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុននេះព្រមទាំងភរិយារបស់គេផងដែរ( និយាយហើយក៏បែរមុខមករកវេហ្កាសរួចនិយាយ) នេះវេហ្កាសកូនប្រុសរបស់ខ្ញុំ ( ណែនាំវេហ្កាសហើយក៏បែររកភីតរួចនិយាយ) ហើយនេះជាកូនប្រសាររបស់ខ្ញុំ
( វេហ្កាសក៏ដូចជាភីតនាំគ្នាសំពះនិងណែនាំខ្លួននិងនិយាយជាហូរហែរចឹងទៅ បន្ទាប់ពីពួកគេនិយាយហើយក៏ចុះក្រោមវិញញុាំអីនិងផឹកស្រាផងដែរ វេហ្កាសផឹកច្រើនគួរសមដែរល្មមម៉ាស្រវឹងតែភីតមិមសូវផឹកទេប៉ុន្មានម៉ោងក្រោយមកកម្មវិធីក៏ចប់ហើយពួកគេក៏លាម៉ាក់ប៉ាពួកគេហើយត្រឡប់មកផ្ទះវិញ(កុំឆ្ងល់ថាវេហ្កាសស្រវឹងហើយបានណាគេបើកឡានហើយក៏មិនមែនភីតបើកដែរតែជាតៃកុងឡានព្រោះថ្ងៃនេះគេមានតៃកុងឡានបើកជូនទៅ) មកដល់ផ្ទះភីតក៏គ្រាវេហ្កាសចូលក្នុងបន្ទប់ មកដល់បន្ទប់ភីតក៏ទម្លាក់វេហ្កាសនៅលើគ្រែហើយខ្លួនទៅងូតទឹកបាត់ទៅ ៣០ នាទីក្រោយភីតក៏ចេញមកវិញឃើញថាវេហ្កាសដេកលក់ដូចខ្មោចងាប់ចឹង ភីតដាស់ម៉េចក៏មិនភ្ញាក់ហើយ ភីតដោយដាស់វេហ្កាសមិនភ្ញាក់ក៏បិទភ្លើងឡើងដេកលើគ្រែក្បែរវេហ្កាសនិងទៅ ពេលដែលភីតកំពុងដេកនិងវេហ្កាសក៏មមើនិយាយថា
វេហ្កាស: នីគអត់ទេ អូនកុំទៅអីណា អូនកុំចោលបងអី( តាមពិតទៅហាស់វេហ្កាសគឺនៅស្រលាញ់នីគតែស្អប់នីគដែលបានក្បត់គាត់ទៅទាក់ទងមួយអ្នកផ្សេងបោះបង់គាត់ចោលទើបវេហ្កាសធ្វើមិនខ្វល់មួយនីគ)
ភីត: វេហ្កាស វេហ្កាស នេះលោកកើតអីនិង?
វេហ្កាស: នីគ ( រួចក៏ទាញភីតឧបដោយស្មានថាជានីគ)
ភីត: នេះយើងភីតមិនមែនវេហ្កាសទេឆាប់លែងយើងទៅ វេហ្កាស
វេហ្កាស: អត់ទេនៅជាមួយបងណា( វេហ្កាសឧបភីតយ៉ាងណែនអត់ព្រមលែងទេ ហើយភីតក៏កម្លាំងរើដែរ ហើយពួកគេក៏ដេកឧបគ្នាពេញមួយយប់ទៅ😴😴)
ព្រឹកថ្មី🌞🌞 គឺគ្មានអីទេភ្ញាក់មកគឺធម្មតាព្រោះភីតក្រោកមុនរួចទៅងូតទឹកស្លៀកពាក់ហើយចុះក្រោមបាត់ហើយឯវេហ្កាសវិញក្រោកឡើងរៀងឈឺក្បាលតិចៗហើយគេក៏អត់ដឹងដែរថាយប់មិញគេបានដេកឧបភីតពេញមួយយប់ គេក៏បានឃើញថ្នាំទឹកនិងបបរផងដែរនៅលើតុក្បែរគ្រែគេ ព្រោះភីតបានត្រៀមទុកឲ្យគេមុនទៅសាលាហើយភីតក៏មានសរសេរសំបុត្រមួយដែរទុកឲ្យវេហ្កាស( ក្រោកហើយញុាំបបរនិងថ្នាំនិងផង ខ្ញុំមិនបានបារម្ភពីលោកទេគ្រាន់តែមិនចង់ត្រូវមាត់តែប៉ុណ្ណោះ🤢ហើយថ្ងៃនេះខ្ញុំទៅសាលាដោយខ្លួនឯង) វេហ្កាសអានហើយញញឹមចុងមាត់បន្តិចរួចក៏ញុាំបបរនិងទៅ
កាត់មកដល់ភីតពេលនេះនៅហាងកាហ្វេមួយកន្លែងកំពុងអង្គុយរងចាំផុងមក មួយសន្ទក្រោយផុងក៏បាមកដល់
ផុង: សទិស បាទតើចាំយូរដែតទេ?
ភីត: អត់អីទេ ខ្ញុំទើបមកដល់មិញដែរ😊 ចឹងសូមអង្គុយសិនមកបាទ( និយាយហើយពួកគេក៏អង្គុយ)
ផុង: បាទ យាយចឹងតើលោក អឹម លោ
ភីត: ហៅភីតក៏បានដែរបាទ
ផុង: អ៎ បាទ😊មានការអីមែន?បានណាត់ខ្ញុំមកទីនេះ
ភីត: គឺខ្ញុំសួរលោករឿងមួយពីវេហ្កាសតើលោកអាចប្រាប់ខ្ញុំបានទេ?
ផុង: អ៎ បាទគ្មានបញ្ហាទេ😊 សួរមកចបាទ ។ភាគ១១ចប់ហើយណាចាំស្អែកខ្ញុំនិងចេញភាគ១២ឲ្យ ឥឡូវលាសិនហើយណា Bye Bye 👋🙏💞💞