ភាគទី១៨ វគ្គយល់ច្រឡំខុស🤭😩

420 94 12
                                    

សួស្តីអ្នកទាំងអស់គ្នាមាននឹកខ្ញុំអត់តែខ្ញុំវិញនឹកអ្នកទាំងអស់គ្នាណាស់ដឹងអត់😩😩ឈប់ៗសេដបានហើយដល់ពេលដែលត្រូវមកអានរឿងយើងតវិញហើយ, កាលភាគ១៧យើងឃើញថាភីតនិងវេហ្កាសស្ទើតែ...ទៅហើយតែក៏អត់វិញដោយសារតែភីតហេណាស់មែនអេដមីនទេ😂😂
រាត្រីពណ៌ស៊ីជម្ពូបានកន្លងផុតទៅ🌆🌇ពន្លឺព្រះអាទិត្យក៏បានចាប់ផ្តើមរះម្តងបន្តិចៗ🌥️ហើយបើយើងងាកមកមើលគូរស្នេហ៍មួយគូរនេះវិញគឺថាស្វុីតមែនទែនតែអ្វីដែលយើងឃើញនិងអ្វីដែលយើងគិតគឺមិនដូចគ្នាទេ
ភីត: អូយ..ម៉េចក៏ឈឺក្បាលម្ល៉េះ?🤦(ភីតបន្ទាប់ពីនិយាយហើយក៏ងាកខ្លួនបន្តិចក៏ឃើញថាវេហ្កាសកំពុងតែគេងឪបខ្លួនភីតភ្ញាក់បន្តិចទេតែថាគ្រាន់តែទាញភួយចេញភ្លាមឃើញថាខ្លួនឯងនិងវេហ្កាសគ្មានសម្លៀកបំពាក់នៅនិងខ្លួនសោះ ភីត: អ៉ៃឆៀវេហ្កាស😠😠ភីតស្រែកយ៉ាងខ្លាំងហើយថែមទាំងធាក់វេហ្កាសធ្លាក់ពីលើគ្រែទៀត ឮ ឌុក💥💥)
វេហ្កាស: អូយ😵😵(ស្រែកទាំងឈឺចាប់)
ភីត: នេះលោកធ្វើអីខ្ញុំហាស់?😠
វេហ្កាស: ធ្វើស្អីហាស់?
ភីត: នេះលោកមានមុខមកសួរខ្ញុំទៀតហ៎?
វេហ្កាស: ហើយវាមានរឿងអី?
ភីត: គឺលោកនិងខ្ញុំកាលពីយប់មិញពួកយើងទាំងពីរមាន...😩😩
វេហ្កាស: ឈប់ៗ សិនកគិតច្រើនពេកវាគ្មានអីទេ
ភីត: គ្មានអី គ្មានយ៉ាងម៉េចបើយើងទាំងពីរបែបនេះទៅហើយនៀក😩
វេហ្កាស: បែបណាហាស់
ភីត: ម៉េចក៏លោកមិនមើលខ្លួនលោកទៅ?
វេហ្កាស: ខ្លួនខ្ញុំយ៉ាងម៉េច?(និយាយរួចវេហ្កាសក៏ឪនទៅមើលខ្លួនឯងឃើញថាគេគ្មានសម្លៀកបំពាក់ទេមានតែកន្សែងមួយរុំនិងចង្កេះប៉ុណ្ណោះ)
ភីត: យ៉ាងម៉េចច្បាស់នៅ?
វេហ្កាស: នេះពួកយើងទាំងពីរនាក់បាន..
ភីត: បានហើយឈប់និយាយទៅ ខ្ញុំមិនចង់ស្តាប់ទេ😩(ភីតខឹងផងអៀនផង)
វេហ្កាស: ពួកយើងយប់មិញគឺ(និយាយមិនទាន់ចប់ផងភីតក៏និយាយកាត់វេហ្កាស)
ភីត: ខ្ញុំប្រាប់ថាឈប់និយាយមិនឮទេអី បើលោកហ៊ានតែនិយាយរឿងនិងប្រាប់ទៅអ្នកដទៃឲ្យដឹងខ្ញុំនឹងសម្លាប់លោកចោលភ្លាមយល់ដែរទេ?
វេហ្កាស: តែវាមិនដូច(គឺថាភីតនិយាយកាត់វេហ្កាសទៀតហើយ យ៉ាប់ម៉ងភីតមិនព្រមស្តាប់គេសោះ😌)
ភីត: ខ្ញុំប្រាប់ឲ្យឈប់😠😠(និយាយហើយភីតក៏យកភួយរុំខ្លួនហើយដើរទៅបន្ទប់ទឹកបាត់ទៅ)
វេហ្កាស: ខ្ញុំមិនទាន់បាននិយាយស្អីផងម៉េចក៏ខឹងម៉េសហើ៊យឬមួយក៏គេគិតថាខ្ញុំនិងគេយប់មិញបាន😏😏( វេហ្កាសក៏ញញឹមហើយក៏ងើបមកថ្នមៗព្រោះថាគេឈឺរបួសដែលបានធ្លាក់ពេលដែលភីតធាក់ហ៎😂😂)
(គិតសប់ៗទៅអាណិតវេហ្កាសដែរនិងហាស់មករងគ្រោះព្រោះតែភីតយល់ច្រឡំហើយភីតនិងក៏ណាស់ដែរមិនព្រមស្តាប់គេទេប្រញាប់តែគិតម្នាក់ឯងបែកអូហូស្ទឹងដល់ណាដល់ណីបាត់😂😂)
ភីត: មិនអាចទៅរួចទេម៉េចក៏ខ្ញុំមិនចាំអ្វីអញ្ចឹង🥺🥺
(ភីតអង្គុយយំម្នាក់ឯងនៅក្នុងបន្ទប់អស់រយៈពេលយ៉ាងយូរបន្ទាប់មកភីតក៏ងើបមកឆ្លុះមើលកញ្ចក់ឃើញថាករបស់ភីតមានស្នាមក្រហម(កុំឆ្ងល់ថាអត់បានធ្វើអីផងម៉េចមានស្នាមចឹងគឺពេលនិងវេហ្កាសមិនថើបកភីតរួចភីតក៏គេងលក់បាត់ទើបធ្វើឲ្យមានស្នាមចឹង)ភីតព្យាយាមដុសបណ្តើរយំបណ្តើរតែថាវាមិនបាត់សោះភីតក៏មិនដឹងធ្វើម៉េចក៨ឈរសម្លឹងមើលកញ្ចក់មួយសន្ទុះរួចនិយាយថា ភីត:មិនទេភីតឯងអាចធ្វើបានចាត់ទុកថាគ្មានអ្វីកើតឡើងទៅចុះយ៉ាងណាឯងក៏មិនចាំអ្វីស្រាប់ហើយ ស៊ូស៊ូភីត💪💪 ហើយភីតក៏ទៅងូតទឹក)
      មួយសន្ទុះក្រោយភីតក៏ចេញពីបន្ទប់ទឹក បើកទ្វាចេញមកគឺថាអត់ឃើញវេហ្កាសនៅក្នុងបន្ទប់នោះទេ
ភីត: នេះគេទៅណាបាត់ហើយ មិនក៏ល្អហើយមិនបាច់ជួបមុខគេរហូតរឹតតែល្អ(ភីតក៏ស្លៀកពាក់) ភីតក៏ចុះមកដល់កន្លែងញុាំអាហារក៏ឃើញថាវេហ្កាសកំពុងអង្គុយញុាំអាហារ(មែនវេហ្កាសអត់ងូតទឹកហេណាស់តែគេទៅងូតទឹកនៅបន្ទប់តូចព្រោះថាវេហ្កាសចាំភីតយូរពេកណាមួយគេប្រញាប់ទៅធ្វើការផង) ភីតព្យាយាមមិនមើលមុខវេហ្កាសទេតែថា

វេហ្កាស: ឯងទៅរៀនអត់ថ្ងៃនិង?
ភីត: អត់ទេ
វេហ្កាស: ឈឺមែនបានមិនទៅរៀន?
ភីត: មិនបានឈឺទេ
វេហ្កាស: ចុះម៉េចមិនទៅរៀន?
ភីត: គ្មានអីទេមិនចង់ទៅក៏មិនទៅ
វេហ្កាស: អាស៍ គ្រាន់តែសួរតាស់ម៉េចក៏ដូចជាខឹងខ្លាំងម្ល៉េះ,បើអញ្ចឹងខ្ញុំទៅធ្វើការហើយ
       វេហ្កាសក៏ចេញទៅធ្វើការហើយភីតនៅញុាំបាយធម្មតាតែមុខវិញអត់មានរីកសោះ
ភីត: នេះគេមិនគិតសុំទោសខ្ញុំអីបន្តិចទេហ៎ធ្វើដូចគ្មានរឿងអីកើតឡើងចឹងមែន😠បានបើលោកចង់អញ្ចឹងខ្ញុំក៏ធ្វើដូចជាលោកដែរ(ប្រាប់គេកុំឲ្យនិយាយរឿងនិងតែខ្លួនឯងមករំលឹកហើយខឹងគេអត់សុំទោស យីអាម៉េចទេសកូនខ្ញុំ)
អ្នកបម្រើ: អ្នកប្រុសតូចមានការអីមែនទេ??(គេសួរព្រោះឃើញភីតនិងនិយាយតែឯង)
ភីត: អ៎ បាទគ្មានអីទេបងទៅធ្វើការវិញចុះ
        មួយសន្ទុះក្រោយភីតញុាំបាយរួចហើយក៏ដើរចេញទៅពីក្នុងផ្ទះទៅអង្គុយនៅខាងមុខផ្ទះដែលមានផ្កាជាច្រើនថែមទាំងចម្រុះពណ៍យ៉ាងស្អាត ភីតឃើញទេសភាពស្អាតបែបនេះក៏ដើរទៅក្នុងបន្ទប់វិញទៅយកសៀវភៅមកអាននៅទីនោះ ពេលដែលភីតកំពុងអានសៀវភៅសុខស្រាប់តែ តុងទិងតុងតុងទីងតុងៗ សម្លេងទូរស័ព្ទភីតរោទ៍
ភីត: អាឡូ
ផាយុ: ឯងនៅណាភីត?
ភីត: ខ្ញុំនៅផ្ទះ
ផាយុ: ឯងមិនមករៀនទេអី?
ភីត: អើ យើងឈប់មួយថ្ងៃយ៉ាងម៉េចមានការអីមែន?
ផាយុ: ក្រែងថ្ងៃនេះឯងត្រូវយកកិច្ចការឲ្យគ្រូមិនអញ្ចឹងហី?
ភីត: អើ 😱😱មែនហើយយើងភ្លេចឲ្យឈឹង យើងគួរធ្វើម៉េចទៅ?
ផាយុ: គ្រូយកនៅម៉ោង11 ហើយពេលនេះម៉ោងទើបតែ10ទេ ចឹងឯងមានពេល1ម៉ោងឆាប់ទៅរៀបចំខ្លួនទៅប្រញាប់ឡើង
ភីត: អើ ដឹងហើយយើងនិងប្រញាប់ទៅឯងក៏ភ្លេចពន្យាពេលលោកគ្រូផង
ផាយុ: អូខេ ប៉ុណ្ណឹងបានហើយ
ភីត: អើ ( ដាក់ទូរស័ព្ទចុះភ្លាមភីតក៏ប្រញាបើប្រញាល់ទៅស្លៀកពាក់និងយកឯកសារភ្លាម ភីតក៏រត់ចេញក្រៅនិងជិះឡានតាក់ស៊ីចេញទៅបាត់ទៅ)។

ភាគ១៨ចប់ហើយសូមអានដោយរីករាយណា Bye bye 👋🥰💞

រឿង សន្យាភ្ជាប់ស្នេហ៍Where stories live. Discover now