កាលពីភាគ១២យើងឃើញថាភីតឡានទៅផ្ទះវិញជាមួយផុង ហើយយើងចង់ដឹងអត់ថាពីរនាក់និងនិយាយអីនៅក្នុងឡាន តោះចូលសាច់រឿងយើងទាំងអស់គ្នា🤗🤗
ភីត: មែនហើយតើលោកផុងទៅផ្ទះរបស់ខ្ញុំធ្វើអីបាទ?
ផុង: អ៎ ខ្ញុំមានរឿងខ្លះត្រូវនិយាយជាមួយនិងវេហ្កាសទើបបានជាខ្ញុំទៅទីនោះ យ៉ាងម៉េចមិនចង់ឲ្យខ្ញុំទៅមែនទេ?
ភីត: អ៌ អត់ទេ ខ្ញុំគ្រាន់ឆ្ងល់រួចក៏សួរទៅ ព្រោះថាមិនដែលឃើញទៅលេងផ្ទះខ្ញុំផង
ផុង: បើអញ្ចឹងខ្ញុំគួរតែឧស្សាហ៍ទៅលេងហើយចឹង😊យ៉ាងម៉េចដែរស្វាគមន៍ខ្ញុំអត់??
ភីត: អ៎ច្បាស់ណាស់ព្រោះលោកជាមិត្តរបស់វេហ្កាមិនអញ្ចឹងហ៎
ផុង: បើអញ្ចឹងខ្ញុំប្រហែលជាទៅផ្ទះរបស់អ្នកទាំងពីរញឹកញាប់ហើយ
ភីត: បាទ ស្វាគមន៍ជានិច្ច😊
ផុង: 😊😊
ពួកគេបន្តនិយាយគ្នារហូតសួរនេះសួរនោះហាក់ដូចជាត្រូវដងត្រូវផ្លែគ្នាសម្បើមណាស់ មិនយូរប៉ុន្មានេះពួកគេក៏បានមកដល់ផ្ទះស្របពេលនោះផងដែរក៏មានឡានមួយជិះមកដល់ក្រោយគេបន្តិច(ឡាននិងគឺវេហ្កាសនិងឯង) ផុងបានឈប់ឡានហើយផុងនិងភីតក៏ចុះពីក្នុងឡានពេលនោះផងដែរវេហ្កាសក៏ចេញពីក្នុងឡានដូចគ្នាដែលដើរសំដៅមករកពួកគេទាំងពីរ
វេហ្កាស: នេះម៉េចក៏អ្នកទាំងពីរមកជាមួយគ្នាបាន?
ផុង: អ៎ គឺពេលយើងជិះឡានបម្រុងមកផ្ទះឯងក៏ជួបភីតដើរតាមផ្លូវរួចយើងក៏ហៅភីតឲ្យមកជាមួយយើងមក
( វេហ្កាសងាកមើលមុខភីត)
ភីត: អឹម គឺអញ្ចឹងមែនហើយ
វេហ្កាស: ម៉េចក៏ឯងមិនប្រាប់ខ្ញុំហាស់ថាឯងដើរមកផ្ទះភីត😫(និយាយទាំងទឹកមុខបារម្ភ)
ភីត: ក្រែងលោកប្រាប់ខ្ញុំថាលោករវល់ធ្វើការមិនចឹងហេ😒ទើបខ្ញុំខ្ជិលរំខានលោក
វេហ្កាស: ខ្ញុំពិតជារវល់ពិតមែនព្រោះតែខ្ញុំមុនចង់ឲ្យឯងចាំយូរហើយស្មានថាឯងនេះមានអីជិះត្រឡប់មកវិញហើយទើបខ្ញុំឲ្យមកមុនបើខ្ញុំដឹងថាឯងដើរមកផ្ទះខ្ញុំច្បាស់ជាទៅយកឯងហើយ
ភីត: ចុះឥឡូវខ្ញុំមានដើរណា គឺខ្ញុំមកជាមួយលោកផុងហើយតាស់
វេហ្កាស: អ៎ មែនហើយអាផុងឯងស្គាល់ភីតដោយរបៀបណាហាស?
ផុង: ហើយ នេះឯងសួរមិនគិតហៅយើងចូលទៅក្នុងផ្ទះរបស់ឯងសិនទេអីហាស់
វេហ្កាស: អើ ចូលក្នុងសិនក៏បាន😒
ផុង: ចឹងល្អតិច ( រួចពួកគេក៏គ្នាដើរចូលទៅក្នុងផ្ទះ)
ភីត: អញ្ចឹងអ្នកទាំងពីរអង្គុយនិយាយគ្នាលេងសិនទីចំណែកខ្ញុំសុំទៅបន្ទប់សិនហើយ
ផុង: អាវ នេះមិនអង្គុយលេងជាមួយគ្នាសិនទេហ៎?
វេហ្កាស: ហុឹម ហ្គ្រេឹម....( វេហ្កាសក្រហែម)
ផុង: ( មើលមុខវេហ្កាសហើយក៏ញញឹមចុងមាត់បន្តិច)
ភីត: បាទអត់ទេព្រោះខ្ញុំដូចជាអស់កម្លាំងណាស់ចឹងសុំទៅសិនហើយណា
ផុង: បាទ (រួចភីតក៏ដើរទៅបាត់ទៅនៅតែមិត្តភក្ត័គេពីរនាក់នេះទេ)
វេហ្កាស: ឯងអង្គុយចិនមកយើងមានរឿងត្រូវនិយាយជាមួយឯង
ផុង: បាទមានរឿងអីលោកម្ចាស់
វេហ្កាស: ប្រាប់យើងមកតើឯងស្គាល់ភីតតាំងពីពេលណា?
ផុង: ម៉េចក៏ឯងចង់ដឹងខ្លាំងម្ល៉េះសួរយើងពីនៅក្នុងមុនអស់ចិត្តទៀត
វេហ្កាស: ប្រាប់មក
ផុង: អា អា ប្រាប់ក៏បាន គឺយើងបានជួបភីតដោយចៃដន្យនៅ...( ផុងបានរៀបរាប់ពីដំណើរដើមទងដែលគេបានជួបនិងមក)
វេហ្កាស: តែប៉ុណ្ណឹងទេហ៎
ផុង: អឹម មែនហើយ តែប៉ុណ្ណឹងឯងឬឯងគិតថាមានអីទៀត?
វេហ្កាស: ចុះមានដែរទេ?
ផុង: គ្មានទេអស់ហើយ🤗🤗
វេហ្កាស: បើ អស់ហើយចូលរឿងយើងវិញម្តង ម៉េចបានឯងមកផ្ទះរបស់យើងហាស់??
ផុង: មែនហើយ យើងបិសតែនិងភ្លេចទៅហើយនៀក
វេហ្កាស: មានរឿងអីមែនទេ?
ផុង: នៅមានមុខមកសួរយើងទៀត យើងទេដែលត្រូវសួរឯងនោះ,🙄🙄
វេហ្កាស: ស្អីគេឯងហាស់??
ផុង: វេហ្កាសនេះឯងមិនដឹងមែនហ៎??
វេហ្កាស: យើងពិតជាមិនដឹងមែន
ផុង: ហុឹម (ផុងដកដង្ហើមធំ) បានចាំយើងប្រាប់ នេះឯងដឹងទេថាព្រឹកមិញនៀកភីតគេបានសួរខ្ញុំពីរឿងរបស់ឯងហើយនិងនីគណា
វេហ្កាស: ឈៀ 😲មែនហ៎
ផុង: អុឹម
វេហ្កាស: ហើយឯងនិយាយអីខ្លះហាស់??
ផុង: គឺយើងនិយាយរឿងទងអស់ប្រាប់អស់ហើយ
វេហ្កាស: អាចង្រៃយកផុង នេះឯងមិនគិតអីទេហេបានជាប្រាប់គេទាំងអស់បែបនេះហាស់😤😤
ផុង: ក៏ឯងបានដឹងហើយថាយើងមិនចេះកុហកទេ
វេហ្កាស: តែយ៉ាងណាឯងក៏គួរតែប្រាប់យើងឲ្យបានដឹងមិនសិនដែរ
ផុង: តែអញគិតថាទោះបីជាអញមិនប្រាប់ក៏ភីតគេដឹងស្រាប់ហើយមើលទៅគេគ្រាន់តែមកបញ្ចាក់ពីយើងតែប៉ុណ្ណឹងឯង
វេហ្កាស: ហ៊ើយ បានហើយឯងអស់ការនៅ?
ផុង: យ៉ាងម៉េច??
វេហ្កាស: បើអស់ការហើយឆាប់ទៅវិញទៅ
ផុង: យើ នេះឯងហ៊ានដេញយើងផង😤
វេហ្កាស: យ៉ាងម៉េចមិនបានហេនេះជាផ្ទះយើង😒😒
ផុង: បាទ បានតាស់អ្នកប្រុស ចឹងយើងទៅវិញហើយណា
វេហ្កាស: អើ
ផុង: ហុឹម បើដឹងចឹងមិនប្រាប់ឯងឲ្យដឹងទេមើលចុះដេញយើងដូចឆ្កែ😫😫😫(ផុងនិយាយម្នាក់ឯង)
វេហ្កាស: នៅដល់កាលទៀតម៉េចមិនទៅ( ម្ចាស់ផ្ទះគេនៅកំពូលហើយដេញភ្ញៀវទៀត,ថាទៅលេងផ្ទះវេហ្កាសម្តងដល់ម្ចាស់ផ្ទះកាចពេកលែងទៅហើយខ្លាចយាយអីខុសវេហ្កាសដេញចេញដូចផុង😫😫)
ផុង: អើ ទៅហើយ 😒🙄( រួចផងក៏ដើរទៅក្រៅផ្ទះបាត់ទៅ)
ចំណែកឯភីតវិញគឺគេបានងូតទឹកហើយស្លៀកពាក់រួចហើយ ហើយក៏រៀបតែនិងចូលគេងទៅហើយស្រាប់តែវេហាកាសបានបើកទ្វាចូលមកក្នុងបន្ទប់ រួចវេហ្កាសក៏ដើរចូលមករកភីតដែលឈរនៅជិតគ្រែហើយក៏និយាយ
វេហ្កាស: ភីត
ភីត: មានការអីមែន?
វេហ្កាស: អុឹម គ្មានអីទេ( រួចក៏ដើរទៅកន្សែងមួយហើយដើរចូលទៅក្នុងបន្ទប់ទឹកបាត់)
ភីតក៏មិនខ្វល់ជាមួយនិងវេហ្កាសដែរកាលដែលឃើញគេដើរចូលបន្ទប់ទឹកបាត់ភីតក៏ឡើងលើគ្រែរួចក៏លឺសម្លេងមួយ ទឹង គឺសម្លេងឆាតលោតចេញមកពីទូរសព្ទ័ភីត ក៏ប្រញាប់ទាញមើលឃើញថាផាយុបានឆាតមកគេ
ផាយុ: យ៉ាងម៉េចហើយឯងមិអីទេហ៎??
(ភីតក៏សរសេរសារតបទៅផាយុវិញថា,, ភីត: អូខេ 👌👌មិនអីទេ😊)
ផាយុ: ប្រាកដអត់??
ភីត: ប្រាកដណាស់យើងមិនអីទេ ( ផាយុសួរភីតព្រោះបារម្ភខ្លាចភីតខូចចិត្តកាលដែលដឹងរឿងវេហ្កាសនុងសង្សារចាស់គេហ៎ ម៉េចបានផាយុគិតចឹងព្រោះផាយុដឹងថាភីតនិងស្រលាញ់វេហ្កាសបាត់ហើយ)
ផាយុ: អូខេ បើឯងមិនទេឆាប់សម្រាក់ទៅ good night na eng 😊
ភីត: good night 🥰
(( ចំណែកឯចេប្រកាសនៅក្នុងបន្ទប់ទឹកវិញក៏គិតនិងនិយាយតែម្នាក់ឯងថា,,,,ហ៊ើយ ហេតុអីយើងចាំបាច់ខ្វល់ពីគេដែរហាស់ បើគេដឹងដឹងទៅ គេគិតយ៉ាងណាក៏គិតទៅហើយយើងនៀកចាំបាច់ទៅខ្វល់ពីអារម្មណ៍គេធ្វើអីហាស់បើយើងមិនបានស្រលាញ់គេផងចាំបាច់ខ្លាចគេខូចចិត្តធ្វើអី ពុទ្ធោហើយវេហ្កាសនេះឯងឆ្គួតហើយមែនទេបានចេះតែគិតពីគេរហូតចឹងនៀ្😌😌(វេហ្កាសនិយាយបណ្តើរយកដៃចូកសក់ខ្លួនឯងបណ្តើរ)។
មួយសន្ទុះក្រោយវេហ្កាសក៏ចេញពីបន្ទប់ទឹកហើយក៏ដើរមកឡើងលើគ្រែគេង រួចគេក៏ងាកទៅមើលមុខភីតដែលកំពុងចុចទូរសព្ទ័ វេហ្កាសរៀងអេះអុញៗម៉េចទេ ចង់ហៅភីតតិចអត់តិចពេលវេហ្កាសកំពុងអេះអុញនិងភីតក៏ងាកមកឃើញវេហ្កាសដូចជាមិនស្រួលភីតក៏សួរវេហ្កាស
ភីត: នេះលោកមានរឿងអីមែន?
វេហ្កាស: អ៎ អត់ទេ😟
ភីត: បើគ្មានទេឆាប់គេងទៅ ក្រែងស្អែកលោកប្រញាប់ទៅធ្វើការផងមិនអញ្ចឹងហេ😐😐
វេហ្កាស: អុឹម មែនហើយ ( ហើយពួកគេក៏បិទភ្នែកគេងទាំងពីរនាក់បាត់ទៅ)
ចុងក្រោយវេហ្កាសនៅតែមិនហ៊ាននិយាយជាមួយនិងភីតដដែល😟ហ៊ើយ វេហ្កាសហើយវេហ្កាសអីក៏ពិបាកម៉េសគ្រាន់តែនិយាយលួងប្រពន្ធខ្លួនសោះ🙄🙄ភាគ១៣ចប់ហើយបើចង់ដឹងថាវេហ្កាសនិយាយជាមួយភីតឬអត់មានតែចាំមើលភាគក្រោយទៀតសម្រាប់ភាគ១៣ចប់ហើយ bye bye 👋🥰🥰🤗🙏🙏