កាលភាគ១៥ភីតនិងផាយុនៅនិយាយគ្នាពីរឿងចូលរួមជប់លៀងជាមួយវេហ្កាស តែថាមិនទាន់ចប់នៅឡើយទេឥឡូវយើងចូលមកសាច់រឿងយើងបន្តទៀត
ផាយុ: អើ មែនយើងមិនដែលចូលកម្មវិធីបែបនិងមែនតែថាយើងក៏ដឹងខ្លះដែរវើយ🙄
ភីត: អើ បានហើយឈប់និយាយពីរឿងនិងទៅយើងឡើងឈឺក្បាលហើយ
ផាយុ: អើ ក៏បាន យាយចឹងវេហ្កាសគេមុននៅទេហ៎?
ភីត: អើ គឺទៅធ្វើការបាត់ហើយ តាំងព្រលឹមហ៎🙄
ផាយុ: ធ្វើការ?? ក្រែងពីមិនឯងថាគេជាមនុស្សអត់ប្រយោជន៍ដើរលេងគ្មានការងារធ្វើហេ ចុះឥឡូវ??
ភីត: អើ ពីមិនគឺមែន តែបន្ទាប់ពីប៉ាគេធ្វើហ៊ុនឲ្យគេនៅក្នុងក្រុមហ៊ុនមកទើបគេបានធ្វើការជាប់លាប់បែបនេះឯង
ផាយុ: អ៎ បើអញ្ចឹងគេលែងជាមនុស្សអត់ប្រយោជន៍ដូចជាឯងនិយាយទៀតហើយ ចឹងតើបានជាឯងលង់ស្រលាញ់គេ🤭🤭
ភីត: ឯងនិយាយស្អីនិង ឆ្គួតមែនអ្នកណាទៅស្រលាញ់គេ😤😤
ផាយុ: ហើយចអ្នកណាអង្គុយគិតពីគេរហូត👉🤣
ភីត: ខ្ញុំគ្រាន់តែ...ហុឹម.បានហើយឈបើនិយាយហើយ
ផាយុ: អូ អូ ..🤭🤭
ភីត: នេះល្ងាចហើយ ឯងមិនទៅផ្ទះទេហ?
ផាយុ: នេះដេញហ៎??
ភីត: ទេ មិនបានដេញទេគ្រាន់តែសួរ😊😊
ផាយុ: អើ យើងរៀបនិងទៅហើយ ចឹងយើងលាឯងសិនហើយ បាយបាយ
ភីត: អើ ធ្វើដំណើរដោយសុវត្ថិភាពណា
ផាយុ: អើ បាយ( និយាយរួចផាយុក៏ដើរចេញទៅបាត់)
ប្រហែលជា ២ ម៉ោងក្រោយមកវេហ្កាសក៏បានមកដល់ផ្ទះ( ពេលនេះគឺម៉ោង៦ល្ងាច) វេហ្កាសក៏ដើរចូលមកក្នុងផ្ទះ ស្រាប់តែគេឃើញភីតកំពុងតែអង្គុយលើសាឡាងមើលទូរទស្សន៍ វេហ្កាសក៏ដើរទៅជិតភីតរួចសួរ
វេហ្កាស: ភីត នេះឯងមិនទាន់រៀបចំខ្លួនទៀតហ៎ះ??
ភីត: តើខ្ញុំមិនទៅបានទេវេហ្កាស??,😢😢
វេហ្កាស: មិនបានឯងត្រូវតែទៅណាភីត
ភីត: តែខ្ញុំ..(និយាយមិនទាន់ចប់ផងវេហ្កាសក៏និយាយកាត់ភីត)
វេហ្កាស: កុំបារម្ភអីណា មានយើងនៅក្បែរឯងហើយ កុំខ្លាចអីយើងមិនទៅណាចោលឯងទេយើងសន្យា👌👌
ភីត: សន្យាណា😢😢
វេហ្កាស: ហុឹម សន្យា ទៅប្រញាប់ទៅរៀបចំខ្លួនទៅចយើងទៅតាមក្រោយ,😊( រួចភីតក៏ដើរទៅក្នុងបន្ទប់មិនវេហ្កាស)
តុងតីងតុងតុងៗទីងតុងៗ 📱📱សម្លេងទូរស័ព្ទរបស់វេហ្កាសក៏រោទិ៍
វេហ្កាដ: អាឡូ ( ផុង: អាឡូ វេហ្កាសនេះឯងនៅឯណាហាស់?វេហ្កាស: យើងនឹងផ្ទះ ផុង: អើហើយឯងមកឬអត់ហាស់ វេហ្កាស: អើ យើងទៅ ផុង: ល្អ បើអញ្ចឹងចាំជួបគ្នាណា បាយ វេហ្កាស: អុឹម ,, ពួកគេនិយាយឆ្លើយគ្នាក្នុងទូរស័ព្ទ) ដាក់ទូរស័ព្ទចុះហើយវេហ្កាសក៏ដើរទៅក្នុងបន្ទប់
ភីត: នេះលោកមកហើយហ៎ ខ្ញុំរួចហើយចឹងលោកប្រញាប់ស្លៀកពាក់ទៅខ្ញុំចាំលោកនៅក្រោម
វេហ្កាស: មិនបាច់ទេនៅក្នុងនិងហើយ កទៅណា ខ្ញុំទៅងូតទឹកសិន( រួចវេហ្កាសក៏ដើរចូលបន្ទប់ទឹក)
ភីត: អ៎ ,🤗🤗
មួយសន្ទុះក្រោយមកវេហ្កាសក៏ចេញពីបន្ទប់ទឹក រួមដើរមករកភីតហើយនិយាយ
វេហ្កាស: ភីត ជួយរើសសម្លៀកបំពាក់ឲ្យខ្ញុំតិច
ភីត: ខ្ញុំម៉េចនិងដឹងថាលោកស្លៀកមួយណាទៅ🤷🤷
វេហ្កាស: មួយណាក៏បានឲ្យតែឯងរើសឲ្យខ្ញុំនិងស្លៀក( អីយ៉ា ចាប់ផ្តើមញ៉ែកូនឆីខ្ញុំហើយតាស់នៀក)
ភីត: អើ ក៏បាន តែខ្ញុំមិនធានាទេណាថាលោកនិងពេញចិត្តនោះ
វេហ្កាស: លឿនមក
ភីត: បាទ( ភីតទៅយកសម្លៀកបំពាក់នៅក្នុងទូចេញមកក្រៅហើយក៏យក
កឲ្យវេហ្កាសស្លៀក)
វេហ្កាស: បាន ខ្ញុំនិងស្លៀកពាក់វា( ចង់យាយថាខោអាវនិងមិនជាស្តាយវេហ្កាសទេចេញមកឡើងសុភាពហ្មងហាស់ហើយវេហ្កាសស្តាយគាត់គឺហត់ៗ ពាក់អាវខ្មៅដៃវែងរបៀបដូចម៉ាហ្វៀអីចឹងហាស់តែអាវភីតរើសឲ្យនេះគឺ អាវពណ៌ផ្ទៃមេឃដៃខ្លីទៀត ហើយកូនម្តាយហើយ😩😩)
ភីត: អេ នេះលោកប្រុងធ្វើអីនិង(ភីតសួរវេហ្កាសឃើញវេហ្កាសរៀបនិងដោះកន្សែងចេញពីចង្កេះ)
វេហ្កាស: ស្លៀកពាក់និងហើយ
ភីត: នៅមុខខ្ញមនិងហ៎??
វេហ្កាស: មែនហើយយ៉ាងម៉េច??
ភីត: ហ៊ើយ លោកឯងនេះគ្មានការអៀនខ្មាស់ទេអីហាស់?( និយាយហើយភីតក៏ដើរចេញពីបន្ទប់ព្រោះអត់មើលវេហ្កាសហ៎)
វេហ្កាស: 🥴🥴(វេហ្កាសញញឹមចុងបន្តិចរួចក៏បន្តការស្លៀកពាក់របស់គេ)
យើងក្រឡេកមកមើលភីតវិញដើរបណ្តើររអ៊ូជេរវេហ្កាសបណ្តើរជាស្អីខ្លះទេ ចាំស្តាប់ហាស់ ភីតជេរវេហ្កាសថា: អាលោករោគចិត្ត មនុស្សស្អីគ្មានការអៀនខ្មាស់ស ហ៊ើយបុិសតែនិងស្អុយភ្នែកទៅហើយខ្ញុំ😟😟 រអ៊ូបណ្តើរដើរបណ្តើរក៏ចុះមកដល់ក្រោមល្មមហើយភីតក៏ដើរទៅអង្គុយនៅសាឡុង ប្រហែលជា៣០ ម៉ោងក្រោយមកវេហ្កាសក៏ចុះមកដល់ (ហើយនៅពេលនេះគឺម៉ោង៧ )
វេហ្កាស: តោះពួកយើងទៅ
ភីត: អូខេ ( ពួកគេក៏ចេញដំណើរទៅកម្មវិធី )
ពួកគេបើកឡានប្រហែលជាជិតមួយម៉ោងក៏បានទៅទីតាំងកម្មវិធី ហើយវេហ្កាសនិងភីតក៏នាំគ្នដើរចូលក្នុង( មកដល់ក្នុងភ្លាមគឺថាឡើងឡេឡឺមែនទែនព្រោះមានភ្លើងពណ៌រញ៉េរញ៉ៃខ្លាំងហាថែមទាំងមានមនុស្សច្រើនទៀតផង )ពួកគេក៏បន្តដើររហូតដល់លឺសម្លេងមួយហៅពួកគេ
ផុង: វេហ្កាស នៅខាងនេះ🙋🙋(ផុងហៅវេហ្កាសឲ្យមកកន្លែងខ្លួន)
វេហ្កាស: អើ ( វេហ្កាសឆ្លើយតបនិងផុង)
ផុង: យូរម្ល៉េះហា?
វេហ្កាស: ក៏កម្មវិធីមិនទាន់ចប់ណាមិនចឹង( ឆ្លើយឡើងឡូយ)
ផុង: អើ នេះឯងនាំភីតមកដែរហ៎??
ចេហ្កាស: អើ
ភីត: សួស្តីលោកផុង🖐️🖐️😊
ផុង: សួស្តីបាទ🖐️😊 ភីតថ្ងៃនិងគឺស្អាតណាស់បាទ🥰🥰
ភីត: បាទអរគុណ🤗
ផុង: ហើយ ចំណែកឯងវេហ្កាស ថ្ងៃនេះប្តូរស្តាយថ្មីហ??
វេហ្កាស: អើ គឺប្រពន្ធយើងជាអ្នករើសឲ្យណាវើយ ( វេហ្កាសនិយាយនិងឪនទៅខ្សឹបត្រចៀកផុង)
ផុង: 😏😏😏( ផុងញញឹម)
វេហ្កាស: អ៎ មែនហើយភីតតើឯងចង់ញុាំអ្វីដែរ ស្រាក្រឡុកឬមួយក៏ស្រាសុទ្ធ?
ភីត: គ្មានទឹកក្រូចទេហ៎??
វេហ្កាស: គ្មានទេ ចឹងឯងគួរតែញុាំស្រាក្រឡុកទៅ( និយាយហើយវេហ្កាសក៏ទៅយកស្រាបាត់ទៅ)
ភីត: អេ ទៅបាត់ហើយ🤷ហើយ( ភីតប្រុងប្រាប់វេហ្កាសកុំឲ្យយកព្រោះភីតអត់ចេះញុាំស្រាទេតែមិនទាន់បាននិយាយផងវេហ្កាសដើរទៅបាត់យ៉ាប់ហ្មង😟😟)
មួយសន្ទុះក្រោយវេហ្កាសក៏ត្រឡប់មកវិញជាមួយនិងស្រា២កែវ រួចវេហ្កាសក៏ហុចឲ្យភីត១និងកាន់ខ្លួនឯងមួយ បន្ទាប់ពីឲ្យស្រាភីតហើយវេហ្កាសទៅអង្គុយជិតភីតដែលជាប្រឡោះកណ្តាលរវាងភីតនិងផុង(ចង់យាយថាអត់ហ៊ានឲ្យផុងអង្គុយជិតភីតហេ ព្រោះផុងទើបសរសើរថាភីតស្អាតហ៎ចឹងខ្លាចភីតអូសក្រឡាញ៉ែភីត😩😩) ប្រូវេហ្កាសសូម្បីតែមិត្តខ្លួនឯងក៏ប្រច័ណ្ឌដែរនិងថ្នាក់មិទាន់ស្រលាញ់គ្នាផង🤣🤣។ភាគ១៦ចប់ហើយណា🤗🥰🥰 រងចាំភាគ១៧បន្តទៀតបាយៗសូមអរគុណ🙏🙏🥰🥰👋👋