ភាគ25: គិតថាថេយ៌ខ្វល់មែន?
"អាយយ៎...អាពូឡប់ឆាប់ មកវិញភ្លាម..." ថេយ៉ុងស្រែកប្រទិចជេរជុងហ្គុក ប៉ុន្តែគិតហ្ហេ៎?ថានាយខ្វល់នោះគឺអត់ទេ បែបជា ងូតទឹកយ៉ាងសប្បាយទៅវិញ។
រំលងទៅ20នាទីរាងក្រាស់ក៏ចេញពីរបន្ទប់មកជាមួយ រង្វេលខាងក្រោមគឺមានកន្សែងរុំចង្កេះចំណែកឯរង្វេលខាងលើគឺទទេស្អាតតែម្តងធ្វើឱ្យ អ្នកខ្លះអង្គុយមើលស្ទើរតែស្រក់ទឹកមាត់ ព្រោះតែត្រជាក់ភ្នែកពេក។
"មើលបែបនេះចង់ញ៉ាំទេ?"ជុងហ្គុកពោលឡើងទាំងបោះជំហានសួរទៅកាន់ក្មេងក្បាលខូច
"ចង់...អា៎...អត់ទេអាពូរោគចិត្ត"ថេយ៉ុង ដោយភ្លេចខ្លួនទើបច្រឡំ ប៉ុន្តែនៅពេលដែលដឹងខ្លួនគឺចំពេល ជុងហ្គុកនឹងគេគឺផ្ទៃមុខប៉ះគ្នាទៅហើយ។
"សឺត..បើបងរោគចិត្តអូនក៏ដូចគ្នាដែល "រាងក្រាស់ក៏ក្រវីក្បាលហួសចិត្តអស់នឹងនិយាយជាមួយក្មេងម្នាក់នេះណាស់ មើលទៅបបូរមាត់មួយនេះគឺពូកែជេរខ្លាំងណាស់ នាយស្ទើរតែខាំ ក្រញិចទៅហើយកុំឲ្យថ្ងៃក្រោយពូកែជេរទៀត។
"ហឺស! កុំធ្វើយកចិត្តចេញទៅ"រាងតូចពោលទាំងក្រមិចក្រមើមឆ្នាស់ឆ្នើម
"ឃ្លានហើយឬនៅ?"រាងក្រាស់ដោយមិនចង់ឈ្លោះ ទើបមកសួរសំណួរផ្សេង
"អត់!គ្រូក....!! អាយ៎..អាក្រពះនេះ.."រាងតូច រៀបចំបដិសេធថា មិនឃ្លានប៉ុន្តែក៏ស្រាប់តែ ពោះចាប់ផ្តើមកូរឡើងឮពេញ ត្រចៀករបស់ជុងហ្គុកតែម្តង នាយព្យាយាមទប់មាត់មិនឲ្យសើចខ្លាចក្មេងញ៉េញបន្តរទៀត។
"ដៃនៅឲ្យស្ងៀមបងដោះវាចេញ"រាងក្រាស់ហាមព្រោះតែថេយ៌នៅមិនស្ងៀមសោះ ចំណែកឯភ្នែកវិញគឺសម្លក់យកតែម្តង
"ហឺស..." ( សម្លេងដកដង្ហើមធំ)
"ថី!គ្រាន់តែប៉ុណ្ណឹងក៏ធុញហើយ ឃើញទេ?បានហើយកុំប៉ះខ្ញុំ"ថេយ៉ុង និយាយទាំងខឹងព្រោះតែមើលទៅពូដូចជាហត់នឿយខ្លួនគេណាស់
"បងអត់ចង់ឈ្លោះជាមួយអូនទេ...មកណេះហើយញ៉ាំទៅត្រជាក់អស់ហើយ"រាងក្រាស់ ខ្ចិលប្រកែកក៏ទាញដៃរបស់ថេយ៌ឲ្យមកអង្គុយនឹងតុរួចក៏យកបបរឲ្យញ៉ាំ ។ រាងតូចសម្លឹងទៅកាន់ចានបបរទាំងលេបទឹកមាត់ក្អឹកៗ ដោយគិតថាគួរញ៉ាំកើតឬអត់ទេបបរអ្វីមើលទៅដូចជាខ្លោចៗមិចទេ
YOU ARE READING
ប្រម៉ាញ់ស្នេហ៍លោកពូ
Akcjaប្រម៉ាញ់បេះដូងពូមិនបាន...វិធីចុងក្រោយទាក់យកពូធ្វើប្តីម៉ងទៅកុំឲ្យខាត" និពន្ធដោយ វ៉ាង គីមលីន