ភាគ37: បងអន់ចិត្តនឹងអូនណាស់ថេយ៍
"អត់ទេលោកខ្ញុំមិនបានរួមគំនិតជាមួយអ្នកណាឡើយអ្វីដែលខ្ញុំនិយាយវាជាការពិតលោកពិតជាមានផ្ទៃពោះពិតមែន"អ្នកគ្រូពេទ្យនៅតែព្យាយាមនិយាយហេតុផលដើម្បីឲ្យថេយ៍យល់ ។ ដោយហេតុថាក្មេងទើបតែ18ឆ្នាំមិនទាន់យល់ដឹងអំពីរឿងនេះចំណែកឯរាងតូចក៏មានបានមាត់អ្វីឡើយក្រៅពីភាពស្ងៀមស្ងាត់រួចក៏យកក្រដាស់ អេកូមកមើល
"មានកូន3 សប្ដាហ៍ស្អី?បើខ្ញុំគ្មានអាការៈដូចអ្នកចាញ់កូនផង"ថេយ៍នៅតែអះអាងមិនជឿជាក់ដដែលថាខ្លួនឯងនេះកំពុងតែពពោះ Bebe
ថេយ៍ដើរបណ្ដើរគិតបណ្តើរនៅតែមិនអស់ចិត្តអំពីរឿងមួយកំពុងតែដើរសុខៗក៏ប្រទះនឹងជុងហ្គុកដែលអង្គុយចាំខ្លួនទាំងញញឹមមើលទៅនាយហាក់បីដូចជាសប្បាយចិត្តណាស់"ថេយ៍យ៉ាងម៉េចហើយ?"ជុងហ្គុកងើបមកសួរ
"ធម្មតា"ថេយ៍តបទៅវិញទាំងញញឹមណាមួយក៏កំពុងអន់ចិត្តនឹងនាយជាមួយលីហ្សាផង
"ធម្មតា?បងអត់យល់អ្វីពីអូននិយាយទេ?ក្រែងទៅពិនិត្យមែនទេ?"ជុងហ្គុក ជ្រួញចិញ្ចើមមិនយល់ន័យរបស់ថេយ៍ឡើយ អ្វីទៅធម្មតា?ឬមួយក៏គ្មានកូនទេ?មិនអាចទេនាយពិតជាមិនជឿឡើយថាថេយ៍គ្មានកូននោះឬមួយក៏គេរំពឹងទុកខ្លាំងពេក?
"ត្រូវហើយពិនិត្យហើយៗ...តោះទៅផ្ទះវិញ.."រាងតូចក៏បង្វែររឿងដោយដៃលាក់ក្រដាស់អេកូពីនាយ
"អូនលាក់អ្វីក្រោយខ្នង?ឲ្យវាមកបង"ជុងហ្គុក ក្រលែកភ្នែកឃើញក្រដាសអ្វីម្យ៉ាងដែលថេយ៍កំពុងតែលាក់លៀមក្រោយខ្នង
"គ្មានស្អីទេពូ..គ្រាន់តែក្រដាសប៉ុន្មាន..បានហើយទៅវិញទៅណា..."ថេយ៍ភ័យបែកញើសតិចៗនៅពេលដែលរាងក្រាស់តាមទាន់អីបែបនេះកំពុងតែនិយាយគ្នាសុខៗ អ្នកគ្រូពេទ្យដែលពិនិត្យផ្ទៃពោះឲ្យថេយ៍ក៏បានដើរចូលមកដោយយកអ្វីម្យ៉ាង ឲ្យជុងហ្គុកព្រោះគាត់ដឹងថាក្មេងម្នាក់នេះមិនយល់ព្រមឡើយ។
"សួរស្តីលោកចន!សូមរំខានបន្តិចណា"អ្នកគ្រូពេទ្យ និយាយទាំងហុតកញ្ចប់ថ្នាំឲ្យទៅជុងហ្គុកមកមើលក៏ដឹងថាថ្នាំ សម្រាប់អ្នកមានផ្ទៃពោះ
YOU ARE READING
ប្រម៉ាញ់ស្នេហ៍លោកពូ
Actionប្រម៉ាញ់បេះដូងពូមិនបាន...វិធីចុងក្រោយទាក់យកពូធ្វើប្តីម៉ងទៅកុំឲ្យខាត" និពន្ធដោយ វ៉ាង គីមលីន