ភាគ38: បងថ្នមអូន!
" ឈប់យំអ្នកណាវៃអូន?បងគ្រាន់តែបារម្ភពីសុខភាពអូន..ហេតុអ្វីអូនមិនយល់បែបនេះ? " ជុងហ្គុកទាញរាងកាយតូចស្តើងមកក្រសោបជាប់ក្នុងដើមទ្រូងរបស់នាយ ។ ពាក្យសម្តីពោលឡើងដោយការបារម្ភ នឹងគិតដល់សុខភាពរបស់ មនុស្សខ្លួនស្រលាញ់ប៉ុន្តែការបានមកវិញគឺធ្វើឲ្យនាយមានអារម្មណ៍ថាឈឺក្បាលនឹង វិលមុខ ចំពោះអប្បកិរិយារបស់ក្មេងម្នាក់នេះទៅវិញ។
"ហុឹកៗ....អូនខ្លាចពូខឹងអូន..ហុឹកៗ...ទើបអូនយំ"រាងតូច តបទៅវិញទាំងដកដង្ហើមស្ទើរតែមិនទាន់ ព្រោះតែយំខ្លាំងពេក។ អារម្មណ៍ក្មេងម្នាក់នេះ ចាប់ផ្តើមខ្លាចសម្តីខ្លាំងៗ ឬក៏អាចខូចចិត្តនឹងតូចចិត្តដោយមិនដឹងខ្លួននៅពេលដែល អារម្មណ៍ទទួលការប៉ះទង្គិចអ្វីមួយ។
"បងមិចនឹងអាចខឹងអូនទៅ?តែបើបងខឹងអូនមែនក៏មិនអាចបានយូរឡើយ..ឈប់ទៅបងមិនចង់ឃើញទឹកភ្នែករបស់មនុស្សបងស្រលាញ់ឡើយ"ជុងហ្គុកលើកដៃទៅអង្អែលផ្ទៃមុខរបស់រាងតូចថើៗនឹងធ្វើការជូតទឹកភ្នែក ឲ្យក្មេងក្បាលខូច
"បាទ..!ពូអូនមិនយំទៀតទេ...ហិហិ...តែពូអូន..ឃ្លានស្រ្តបឺរី..."រាងតូចក៏ចាប់ផ្តើមញញឹមវិញរួចក៏ធ្វើចរិតខ្យូតៗដាក់ នាយដើម្បីយកចិត្តយកថ្លើម
"បាទបាន!តែអូនត្រូវញ៉ាំបាយសិនតោះ"រាងក្រាស់និយាយចប់ក៏លើកពូថេយ៍ចុះទៅក្រោមដោយមានអ្នកបម្រើឈរឱនមុខចុះទៅតាមទម្លាប់ចំណែកឯម៉ែដោះក៏បានរៀបចំអាហារ ឲ្យអ្នកទាំងពីរួចជាកាស្រេច
"ពូអូនអាចអង្គុយលើកៅអីបាន"ថេយ៍ប្រាប់ព្រោះតែមានអារម្មណ៍ក្តៅភាយៗនៅពេលដែល ទទួលអារម្មណ៍មានអ្វីម្យ៉ាងកំពុងតែ ចាក់គូថ
"ជុប៎..សឺតត..បែបនេះ..ទើបល្អ.."ជុងហ្គុកជញ្ជក់មាត់តិចរួចក៏ឆ្មក់ថើបថ្ពាល់ របស់ថេយ៍មួយសឺតនៅមុខអ្នកបម្រើគ្រប់គ្នា
"បានហើយពូ!អូនឃ្លានហើយ"ថេយ៍ប្រញាប់គេចមុខវិញរួចក៏លើកដៃទៅកាន់ស្រាប់ព្រាបាយរួចក៏បានដួសអាហារដាក់ចូលទៅក្នុងមាត់ទាំងពិបាក ចំណែកឯអ្នកបម្រើគឺមានតែឱនមុខចុះប៉ុណ្ណោះដោយហេតុមិនហ៊ានមើលចៅហ្វាយ ផ្អែមល្ហែមដាក់គ្នានៅនឹងមុខឡើយ។អាហារ ពេលល្ងាចក៏ បញ្ចប់ដោយ សេចក្តីសុខនឹងផ្អែមល្ហែម.
YOU ARE READING
ប្រម៉ាញ់ស្នេហ៍លោកពូ
Actionប្រម៉ាញ់បេះដូងពូមិនបាន...វិធីចុងក្រោយទាក់យកពូធ្វើប្តីម៉ងទៅកុំឲ្យខាត" និពន្ធដោយ វ៉ាង គីមលីន