ភាគ36: មនុស្សក៏ខ្យូតឈ្មោះក៏ពិរោះ
ស្នេហារវាងថេយ៍ហ្គុកចាប់ផ្តើមផ្អែមល្ហែមស្អិតរមួតជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ រាងក្រាស់តែងតែថ្នាក់ថ្នមចិត្តនឹងកាយរបស់ថេយ៌មិនឲ្យឃ្លៀងឃ្លាតឡើយ។ហើយថ្ងៃនេះពួកគេទាំងពីក៏បានដើរកាន់ដៃគ្នាចូលទៅហាង សម្លៀកបំពាក់ល្បីមួយកន្លែង គ្រាន់តែចូលមកដល់ភ្លាមអ្នកទាំងពីរក៏ទទួលអារម្មណ៍កក់ក្ដៅដោយមានអ្នកស្វាគមន៍។
"សួរស្តីលោកចន!ថ្ងៃនេះហាងខ្ញុំមានសំណាងណាស់ដែលលោកចន មកដល់ទីនេះ" លីហ្សាបានស្វាមីទៅកាន់ជុងហ្គុកយ៉ាងកក់ក្តៅ រាងក្រាស់ក៏ញញឹមបន្តិចទុកជាការស្វាគមន៍គ្នាទៅវិញទៅមក (លីហ្សា ជាមិត្តភក្តិរបស់នាយតាំងពីរៀនសកលវិទ្យាល័យម្ល៉េះ ជាធម្មតានាយមិនចូលចិត្តញញឹមដាក់អ្នកណាឡើយ លុះត្រាតែម្នាក់នោះជាមិត្តជិតស្និទ្ធទើបនាយ ញញឹមដាក់)
"សួរស្តី! លីហ្សាបែកគ្នាយូរហើយមើលឯងនៅតែក្មេងដដែល"ជុងហ្គុកបញ្ចេញចរិតលេបខាយទៅកាន់មិត្តទាំងដៃកំពុងតែឱបរាងតូចដែលមុខ ក្រញូវមិនរាប់ញាតិ
"បញ្ចូលពេកហើយណាហ្គុកគី...!"លីហ្សាញញឹមទាំងអៀនៗនៅពេលដែលមិត្តសរសើរខ្លួនអីបែបនេះ
"អូររ៎..!ហ្គុកគី..នេះអ្នកណានឹងមុខខ្យូតៗណាស់ឯង"លីហ្សាដែលកំពុងសើចសប្បាយជាមួយនឹងជុងហ្គុកក៏ត្រូវឈប់វិញនៅពេលដែល ក្រលែកភ្នែកឃើញថេយ៌ ឈរក្បែរនោះទាំងធ្វើមុខស្អុយដោយមានចម្ងល់ទើបនាងសួរទៅកាន់នាយក្រាស់ដោយការចង់ដឹង
" ជាក្មួយគាត់"ថេយ៍ក៏ឆ្លើយតបយ៉ាងលឿនមុននឹងនាយ ព្រោះតែអារម្មណ៍របស់ក្មេងមកចាប់ផ្តើមអន់ចិត្តម្តងទៀតហើយនៅពេលឃើញបងស្រីស្អាតទល់មុខម្នាក់ និយាយលេងសើចជាមួយជុងហ្គុកមើលទៅស្និទ្ធស្នាលណាស់ ទាំងដែលរាងក្រាស់មិនងាយនឹងស្និទ្ធស្នាលជាមួយអ្នកណាផ្តេសផ្តាសឡើយ។
"អូររ៎...!ខ្ញុំមិននឹកស្មានថាហ្គុកគីមានក្មួយខ្យូតៗអីបែបនេះសោះ..មើលចុះថ្ពាល់គេប៉ោងៗឡើងដូច Bebe"លីហ្សា ពោលបណ្តើរក៏លូកដៃទៅអង្អែលនឹងចាប់ទាញ ថ្ពាល់របស់ថេយ៍លេងតិចៗ រាងតូចមិនមាត់ហើយក៏មិនបានងាកមុខចេញដែល សុខចិត្តឲ្យនាង ចាប់ទាញតាមចិត្ត
YOU ARE READING
ប្រម៉ាញ់ស្នេហ៍លោកពូ
Hành độngប្រម៉ាញ់បេះដូងពូមិនបាន...វិធីចុងក្រោយទាក់យកពូធ្វើប្តីម៉ងទៅកុំឲ្យខាត" និពន្ធដោយ វ៉ាង គីមលីន