ភាគ28: នាងជាអ្នកណាជុង?

849 37 0
                                    

ភាគ28: នាងជាអ្នកណាជុង?

"អ្ហឹកៗ... បើប្តីចង់ ឲ្យប្រពន្ធឈប់យំក៏បាន តែប្តីត្រូវតែ យក ថង់គ្របក្បាល អ្ហឹកៗ..." ថេយ៉ុង ក៏ហុតថតឲ្យរាងក្រាស់ទាំងធ្វើភ្នែកម៉ក់ៗ

"ទេ!! ធ្វើអ្វីផ្សេងក៏បាន តែបើអូនធ្វើបែបនេះ ឲ្យប្តីរបស់អូនយកមុខទុកនៅណា?" នាយក្រវីក្បាលតិចៗ

"អ្ហឹកៗ....ប្តីអត់ស្រលាញ់ប្រពន្ធទេ..អ្ហឹកៗ...ប្តីចង់ចែករំលែកក្តីស្រឡាញ់ឲ្យស្រីផ្សេងមែនទេ?"
ថេយ៉ុង មិនព្រមនៅតែអុកឡុកនាយ ដោយទ្រាំ នឹងខ្សែភ្នែក របស់អ្នកគ្រប់គ្នាសម្លឹងមកខ្លួនបែបមិនបាន នាយស្រាប់តែ

"អាយយយយ៎...." រាងតូច ស្រែកឡើងភ្លាត់សម្លេងព្រោះតែនៅសុខៗ នាយចាប់លីខ្លួនដើរទៅប្រអប់ជណ្តើរយន្តទាំងមិនខ្វល់ ពីខ្សែភ្នែកអ្នកគ្រប់គ្នាសម្លឹងមកកាន់ខ្លួន

"ឆាប់លែងថេយ៌ភ្លាមអាពូហ្គុក"ថេយ៌ ស្រែកខ្លាំងៗ ស្ទើរតែបែកក្រដាសត្រចៀករបស់នាយទៅហើយ

"ក្រែងថាឈប់ញ៉េញហើយ?" នាយសួរទៅវិញទាំងដៃខ្ទប់ត្រចៀក

"អូនមានញ៉េញណាអូនប្រចណ្ឌ័បងតើ" រាងតូចក៏ពេបមាត់នឹងធ្វើភ្នែកម៉ក់ៗដូចកូនឆ្កែធ្លាក់ទឹក សម្លឹងមកកាន់នាយ ចំណែកឯយូហាន ព្យាយាមយកដៃខ្ទប់មាត់មិនឲ្យឮសម្លេងសើច

"នឹងហ៎ប្រចណ្ឌ័? "ជុងហ្គុក សួរបញ្ជាក់

"នឹងហើយប្តីមិនឃើញគូរស្នេហ៍គេក្នុង ទូរទស្សន៍ទេឬ?អូនរៀនតាមនឹងយ៉ាងម៉េចដែរ អូនពូកែទេប្តី" ថេយ៌ ពោលទាំងច្រឡឺម វាមិនខុសឡើយដែលគេធ្វើបែបនេះ ណាមួយមនុស្សស្រលាញ់គ្នាគឺតែងតែប្រចណ្ឌ័បែបនេះនេះហើយ។

"ហឺយយ...អាយូហាន ទៅផ្ទះវិញដុតទូរទស្សន៍ចោលទៅ ប្រពន្ធអញមើលយូរៗខូចអស់ហើយ" ជុងហ្គុក ពោលឡើងទាំងគ្រឺតក្នាញ់នឹងរាងតូច នេះចេះរកនឹកឃើញ

"ចៅហ្វាយ...មិនមែនផ្ទះទេ គឺខុនដូហិហិ ចៅហ្វាយខ្ញុំ ខឹងឡើងរង្វេលហើយ"យ៉ូហាន ក៏តបទៅវិញទាំងញញឹមតិចៗ នៅពេលដែលមាន ក្រសែភ្នែកពិឃាត សម្លឹងមកខ្លួនបែបនេះ

" អើ.../ សួរស្តីលោកអគ្គនាយក" ជុងហ្គុក តបមិនទាន់បានប៉ុន្មានផង ប្រអប់ជណ្តើរយន្តក៏ បើកបូករួមជាមួយនឹង សម្លេងស្ត្រីម្នាក់បានពន្លឺឡើង

ប្រម៉ាញ់ស្នេហ៍លោកពូ Where stories live. Discover now