ភាគ33:ត្រូវហើយ...កូនមិចនឹងអាចបាញ់ប៉ាបានទៅ??
"ល្អណាស់.... លោកប្តីប្រហែលជា ប្រពន្ធកញ្ចាស់បង ហៅគាត់ឲ្យ ផ្ទេរគ្រប់យ៉ាងឲ្យពួកយើងហើយ...ហិហិ "ម៉ាយ៉ាវីនពោលពាក្យទាំងត្រេកអរព្រោះគិតថាទ្រព្យសម្បត្ដិទាំងអស់នឹងក្លាយជារបស់របស់នាងប៉ុន្តែក៏គួរឲ្យស្តាយព្រោះតែគ្រប់យ៉ាងមិនដូចការគិតរបស់នាងឡើយ
"ឆាប់និយាយភ្លាមមកនឹងអាលយើងចេញអាក្មេងនោះចេញ..ព្រោះដោយសារតែវាទើបយើងទៅជាបែបនេះ"ម៉ាយ៉ាវីនធ្វើខ្លួនជាម្ចាស់ផ្ទះក៏ដើរទៅអង្គុយលើសាឡុង ប្រៀបដូចជា ម្ចាស់ក្សត្រី
"អូន..."លោកចនចូលមកចាប់ប្រពន្ធចុងព្រោះតែមើលទៅសភាពការណ៌ មិនស្រួលសោះ
"បងនៅឲ្យស្ងៀម...ជុងយ៉ុងមកណេះមកកូន"ម៉ាយ៉ាវីនបកដៃហៅកូនឲ្យអង្គុយជិតមិនខ្វល់ពីក្បាលអ្នកណានៅទីនេះសោះ
ជុងហ្គុកក្តោបដៃយ៉ាងខ្លាំងក្នុងចិត្តស្ទើរតែស្ទុះទៅសម្លាប់ម្តាយកូនទាំងពីនេះហើយ..។ លោកមេធាវីដើរមកជិតជុងហ្គុករួចក៏លើកដៃដាក់លើស្មានាយកម្លោះតូចតិចៗក្នុងន័យ រំងាប់អារម្មណ៍
"ខ្ញុំមកទីនេះគឺជាការស្នើសុំរបស់លោកស្រីចនប៉ុណ្ណោះ...ហើយគាត់ក៏បានឲ្យខ្ញុំត្រៀមឯកសារក្នុងការផ្ទេរដំណែងឬក៏ទ្រព្យសម្បត្តិទាំងទៅតាមអ្វីដែលគាត់មិនបញ្ជាប៉ុណ្ណោះ..."មេធាវី ពោលទាំងឱនគំនាប់ចំពោះជុងហ្គុកនឹងស្វាមីរបស់លោកស្រីចនបន្តិចរួចក៏ បើកឯកសារនឹងចាប់ផ្តើមអានពាក្យពេជ្រក្នុងសារសំបុត្រនោះទាំងយកចិត្តទុកដាក់..។
"ឯងថាមិច?វាមិនអាចទេ យើងប្តីរបស់ម្តាយវាហេតុអ្វីក៏ឲ្យតែក្រុមហ៊ុននៅប៉ារីសឲ្យយើងតែមួយកន្លែងបែបនេះ??"លោកចន ចាប់ផ្តើមច្រឡោតព្រោះគាត់មិនទទួលអ្វីសោះក្រៅពីរក្រុមហ៊ុន(ដែលល្បីល្បាញខាងផលិតទឹកអប់)នោះឲ្យទៅគាត់...
"ខ្ញុំថាលោកទទួលបានប៉ុណ្ណឹងគឺសមល្មមហើយ"មេធាវី តបទៅវិញទាំងមុខស្មើរ
"ឯងមានសិទ្ធិអ្វីនិយាយជាមួយយើងបែបនេះ??"លោកចនចូលទៅក្របួចកអាវរបស់លោកមេធាវីទាំងកំហឹងគាត់ ម៉ាយ៉ាវីនឃើញបែបនេះក៏ចូលឃាត់
YOU ARE READING
ប្រម៉ាញ់ស្នេហ៍លោកពូ
Боевикប្រម៉ាញ់បេះដូងពូមិនបាន...វិធីចុងក្រោយទាក់យកពូធ្វើប្តីម៉ងទៅកុំឲ្យខាត" និពន្ធដោយ វ៉ាង គីមលីន