"មកតាមយើងមក ឯងនឹងដឹងថាយើងជាអ្នកណា.."ម៉ាយ៉ាវីននិយាយទាំងភ្ជាប់ស្នាមញញឹមយ៉ាងគួរឲ្យខ្លាច រាងកាយនិងស្មារតីរបស់រាងតូចពេលនេះ គ្មានម្ចាស់ការនៅលើខ្លួនឯងនោះទេ។ ដំណើរមួយៗបោះជំហានទៅកាន់ស្ត្រីដែលមាននាមជាម្ដាយចុងរបស់ជុងហ្គុក ។ដោយហេតុថាគ្មានអ្នកណាចាប់អារម្មណ៍ទើបផែនការរបស់ម៉ាយ៉ាវីន ប្រកបទៅដោយជោគជ័យ។
________
[ ពេលល្ងាច]
រាងក្រាស់ក្រោយពេលដែលបញ្ចប់ការងាររួចអស់មកហើយ។ក៏បានរួចរះរៀបចំរបស់របរទុកយ៉ាងមានរបៀប បន្ទាប់មកនាយក៏ចេញពីបន្ទប់ដោយមានយូហានឈរចាំ។
"ឆាប់ទៅ"ជុងហ្គុកនិយាយរួចហើយក៏ ប្រញាប់ ឱ្យកូនចៅ បើកឡានជូនទៅភូមិគ្រឹះណាមួយក្នុងអារម្មណ៍របស់នាយក៏មិន នឹងនរដូចគ្នា។
រថយន្តស៊េរីម៉ាក់ទំនើបមួយគ្រឿងបានឈប់នៅមុខ ភូមិគ្រឹះចន រាងក្រាស់បានបោះជំហានចូលផ្ទះដោយមាន អ្នកបម្រើគោរព តែនាយមិនខ្វល់ឡើយ រួចក៏ឡើងទៅបន្ទប់រកថេយ៉ុង តែអ្វីគួរឲ្យស្តាយនោះគឺ...ក្នុងបន្ទប់គ្មានរាងតូចនោះទេ រាងក្រាស់ជ្រួញចិញ្ចើមបន្តិចរួចក៏ចុះមកក្រោមយ៉ាងប្រញាប់ប្រញាអាសួរអ្នកបម្រើ។
" ថេយ៉ុងនៅឯណា?" សំឡេងក្រលយ៉ាងមានអំណាចចោរសួរអស់អ្នកបម្រើ ធ្វើឱ្យពួកគេមើលមុខគ្នាដើម្បីទាមទារចម្លើយ។
"យើងសួរថាប្រពន្ធរបស់យើងនៅឯណា?ហេតុអ្វីក៏គ្មានតប?" ជុងហ្គុកដោយឃើញអ្នកបម្រើស្ងាត់ស្ងៀម បែបនេះក៏ធ្វើឲ្យចិត្តនាយមិនស្ងប់។
"លោកម្ចាស់មិនដឹងឡើយថា អ្នកប្រុសទៅណា "
"ពិតមែនហើយលោកម្ចាស់ ពួកខ្ញុំរវល់ការងារមិនបានមើលថែទាំ...../ ប្រាវវវវវ"
អ្នកបម្រើននិយាយមិនទាន់អស់សេចក្តីផង ជុងហ្គុកក៏ទាញថូផ្កាតម្លៃថ្លៃមកបោកហាក់បីដូចជាមិនស្តាយ ក្រសែភ្នែកក្រហម ឆ្អិនឆ្អៅសម្លឹងមើល គ្រប់គ្នាស្ទើរតែ ទាញកាំភ្លើងបាញ់សម្លាប់ភ្លាមៗទៅ ។
"ចៅហ្វាយ! អ្នកប្រុសត្រូវអ្នកស្រីម៉ាយ៉ាវីន ចាប់ខ្លួនទៅហើយទានម្ចាស់" យូហាននិយាយទាំងរត់មក ហុតកាំមេរ៉ាឱ្យជុងហ្គុកមើល កាលបើដឹងថាអ្នកណាចាប់ផ្តើមប្រពន្ធសម្លាញ់ចិត្តរួចហើយ នាយក៏កាន់តែក្តៅខ្លាំងឡើងៗពីមួយ កម្រិតទៅមួយកម្រិត។
"នេះមើលប្រពន្ធយើងយ៉ាងម្តេច?បានឱ្យគេចូលមកផ្ទះហើយក៏ ចាប់ប្រពន្ធយើងទៅបែបនេះ?"
"ខ្ញុំៗ....សូមទោស លោកម្ចាស់ ពួកខ្ញុំអ្នកបម្រើគ្មានបានការ"
" សូមលោកម្ចាស់ សណ្តោសប្រណីពួក យើងផង"
" យូហាន បញ្ជាកូនចៅ តាមរកអ្នកប្រុស ឯងឱ្យឃើញ" ជុងហ្គុក លែងខ្វល់ខ្វាយអ្វីហើយក៏មិនចង់ស្តាប់ពាក្យអង្វរសូមមេត្តាពីនាយចេញមាត់ មនុស្សគ្មានបានការឡើយ។
" បាទចៅហ្វាយ"យូហានចេញទៅ ដោយមាន កូនចៅយ៉ាងច្រើនប្រហែលជា 50 ឡានឯងណោះមិនមួយឡានគឺមាន គ្នីគ្នា6នាក់។ គ្រប់គ្នាតាមស្វែងរកអ្នកប្រុសតូច ដោយម្នាក់ៗ មានអាវុធពេញៗដៃ
" អូនយ៉ាងម៉េចហើយថេយ៍ៗ...តើអូនហ្នឹងកូន កើតអ្វីទេ?បង ពិតជា បារម្ភហ្នឹង អូនខ្លាំងណាស់" ជុងហ្គុកជិះឡានជាមួយយូហាន ក្នុងចិត្តបារម្ភពីសុវត្ថិភាពរបស់ថេយ៉ុងហ្នឹងកូន ពេកនេះមិនដឹងជាង យ៉ាងណា ទៅហើយទេ។
_______
[ ឃ្លាំងទំនិញ]
ក្នុងឃាំងទំនិញមួយកន្លែងដែលមាន សភាពស្ងប់ស្ងាត់ កន្លែងរញ៉េរញ៉ៃ ជើងជាប់ខ្នោះ មនុស្សក៏សន្លប់បន្តិចក្រោយមក ត្របកភ្នែករបស់ក្មេងតូចក៏បើកតិចៗ សម្លឹងមើលជុំវិញទិដ្ឋភាពនៃបន្ទប់មានភាពរញ៉េរញ៉ៃដូចកន្លែងគេបោះចោល។
"ហុឹកៗ...ខ្ញុំនៅកន្លែងណា?ឬមួយខ្ញុំត្រូវគេ ចាប់ខ្លួនមក? អួយ៎ ឈឺក្បាលខ្លាំងណាស់ហុឹកៗ...ពូហា៎...អូនខ្លាចណាស់ពូ" សម្លេងតូចឆ្មាបន្លឺឡើង ដៃស្រឡូនលើកមកខ្ញីក្បាលតិចៗ ព្រោះតែមាន អារម្មណ៍ឈឺខ្លាំង។
"ទូរស័ព្ទ? "រាងតូចក្រឡេកមើលជុំវិញបន្ទប់ដោយគ្មាននរណាម្នាក់នៅទើបទាញទូរស័ព្ទចេញពីខោប៉ាវ មកមើលក៏ឃើញលេខស្វាមីខលមកឡើងចង់1000 Miss callទៅហើយ ណាមួយទូរស័ព្ទរបស់ រាងតូចបាន បិទសម្លេងទើប អ្នកចាប់ជំរិតមិនដឹងនោះទេ។
" ពូ...ឆាប់លើកទៅ..." ដោយហេតុថា ប្រមូលផ្ដុំស្មារតីរួចហើយគេក៏ខលទៅជុងហ្គុក ( នាយក៏ទទួល)
[ In call]
" ថេយ៍គឺអូនមែនទេ? " សម្លេងដោយក្តីបារម្ភហ្នឹងអួលដើមករបស់ជុងហ្គុកបន្លឺឡើងតាមរយៈ ប្រពន្ធ័ទំនាក់ទំនង។
"ហុឹកៗ ...ជុង...ពូនៅឯណា...ជួយអូនផង អូនខ្លាចណាស់...ទីនេះពិតជាគួរឱ្យខ្លាចណាស់អ្ហឹកៗ..." សម្លេងយំខ្លាំងៗ របស់ថេយ៉ុងកាន់តែធ្វើឱ្យ ជុងហ្គុកនៅមិនស្ងៀម ក្នុងចិត្តពេលនេះ ពិតជាចង់ឱបប្រពន្ធខ្លួន ហើយក៏ ប្រាប់ថាកុំ ខ្លាចមាន បងនៅក្បែរ អូនហើយ។
"ថេយ៍ ស្ងប់អារម្មណ៍ណា បងហ្នឹងទៅជួយអូន..." ជុងហ្គុកវាចា លួងលោមហ្នឹងសុីញ៉ូភ្នែកឱ្យ យូហានចាប់ទីតាំងដែលពួកគេនាំគ្នាយកទៅឃុំឃាំង។ ក្រោយពីចាប់ទីតាំងរួចហើយ យូហានក៏ងក់ក្បាលប្រាប់ចៅហ្វាយ ហើយក៏ បាននាំកូនចៅយ៉ាងច្រើនទៅទីកន្លែងនោះផងដែរ។
"ជុង...អូន...." ថេយ៍ និយាយមិនទាន់ចប់ផង ក៏ស្រាប់តែមាន អារម្មណ៍ថា មាននរណាម្នាក់កំពុងតែដើរមក ទើបត្រូវបិទសម្លេងទូរស័ព្ទ ដោយលាក់នៅក្រោមតុមួយ ប៉ុន្តែទូរស័ព្ទនៅមិនទាន់បិទនោះឡើយ អ្វីដែល រាងតូចហ្នឹងមនុស្ស ភ្លែតមុខនោះ និយាយទាំងប៉ុន្មានជុងហ្គុកបាន ឮទាំងអស់។
" យ៉ាងម៉េចហើយក្មេងតូច? " សម្លេងគួរឱ្យស្អប់ខ្ពើមឆ្អើមរបស់ជុងយ៉ុងបន្លឺឡើងធ្វើឱ្យ រាងតូច ងើបមើលមុខ ដោយ មិនបានខ្លាចរអារអ្វីនោះឡើយ
"ឯងចង់បាន អ្វី?យើងសាងកម្មស្អីជាមួយពួកឯង?"
"សាងកម្មហ្ហែស? អូរ៎ គឺគ្មានប៉ុន្តែឯងកុំ បន្ទោសយើងអ្នកដែលឯង គួរណាស់បន្ទោសគឺចន ជុងហ្គុកទៅវិញទេ"
" យ៉ាងដូចម្តេចយើងត្រូវបន្ទោសប្តីយើងនោះ?"
"ហឹសស! មួយឯង ពូកែវោហារណាស់" ជុងយ៉ុងនិយាយទាំង ចាប់ក្រសោបផ្ទៃមុខ របស់រាងតូច ប៉ុន្តែក៏ត្រូវថេយ៉ុងងាកមិន ឱ្យប៉ះពាល់
" យើងចង់ដឹងណាស់ថា បើ ប្រពន្ធវា ខ្លាចជាប្រពន្ធរបស់យើងនោះ វា ហ្នឹងមានអារម្មណ៍បែបណា? " ពាក្យសម្តីរបស់ជុងយ៉ុងគួរឱ្យស្អប់ក្នាញ់ ក្នុងបេះដូង ។ ជុងយ៉ុងមិនដឹងទេថា ពាក្យសម្តីគេ និយាយទាំង អម្បាញ់មិញ ធ្វើឱ្យជុងហ្គុកបានឮទាំងអស់ តែនាយមិនមាត់រង់ចាំស្តាបើ ហ្នឹងប្រមូលផ្តុំកូនចៅទៅកម្ទេចទីនោះ ឱ្យខ្ទិចខ្ទី។
" អាស្មោគគ្រោក...ផាច់ៗ..." ថេយ៍គ្រាន់តែជេរស្តីឱ្យ ជុងយ៉ុងមិនទាន់ហ្នឹងបានប៉ុន្មានផង ក៏ត្រូវនាយទះកំភ្លៀងផ្ទួនៗទៅហើយ ផ្ទៃមុខដែលសរលោងស្អាតក៏មានស្នាមជាំតាមកែមមាត់ ដៃតូចៗលើកមក ផ្ទប់ផ្ទៃមុខរបស់ខ្លួនដោយភាពឈឺចាប់ជា ពន់ពេក។
" ចាំទុកក្នុងខួរក្បាលឯងផង...កុំប្រហើនជាមួយហ្នឹងយើងឱ្យសោះបើ មិនចង់ងាប់ " នាយនិយាយចប់ក៏ចេញទៅក្រៅ បាត់ទៅ ទុកឱ្យរាងតូចនៅក្នុងបន្ទប់ ដើម្បីរវីធីចាក់ចេញពីទីនេះ បើចាំជុងហ្គុកមក អាចហ្នឹងយូរ។
" ដោះខ្នោះនេះ យ៉ាងម៉េច បើមិនមានសោផងនោះ?"
"ហឹសស! ចង់ឃុំឃាំង ប្រពន្ធពូជុងវាមិនងាយ ដូចពួកឯងគិតនោះទេ..." ស្នាមញញឹមនៅលើផ្ទៃមុខរបស់ថេយ៉ុងក៏ បញ្ចេញមកដោយភាពជា អ្នកឈ្នះនៅពេលដែលឃើញ ស្នៀតសក់នរណាម្នាក់ ជ្រុះនៅជិត ទ្វារទើបថេយ៉ុង យកវាមក ចាក់ហ្នឹងដោះខ្នោះនោះយ៉ាងងាយ គាប់ជួនក៏....[ ផាំងៗៗៗ] សម្លេងកាំភ្លើងបន្លឺឡើង ធ្វើឱ្យ ស្នាមញញឹមរបស់ថេយ៉ុងញញឹមម្តងទៀត ព្រោះគេដឹងថាជុងហ្គុកបានមក ជួយគេហើយ ទើបគេស្វែងរកវិធីចេញបន្ទប់នេះ ដោយមិនចង់ឱ្យពួកនោះមក ចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងនោះឡើយ។
_______
[ ខាងក្រៅ]
ផាំងៗ...ផាំងៗ.... សម្លេងកាំភ្លើងនៅតែបន្លឺឡើង ធ្វើឱ្យមនុស្សស្លាប់យ៉ាងច្រើន ចំណែកឯ ជុងហ្គុកក៏លួចចូលតាមទ្វារក្រោយដោយឱ្យយូហាននៅខាងមុខ បង្វែរដានរបស់ពួកគេ។
" ផាំងៗ....ផាំងៗ...អឹក....ចង្រៃយ៍មែនហើយ..." ជុងយ៉ុងស្រែកដោយការឈឺចាប់នៅពេលដែរដៃខាងស្ដាំត្រូវគ្រាប់កាំភ្លើង ។ ក្នុងចិត្តពិតជាក្តៅដូចភ្នំភ្លើង នាយពិតជាឆ្ងល់ណាស់ហេតុអ្វីក៏ពួកគេតាមស្វែងរកទីនេះឃើញទាំងដែលមិនទាន់ទាក់ទងទៅគំរាមកំហែង ជុងហ្គុកនោះឡើយ។
" កុំសម្លាប់ ម៉ាយ៉ាវីន ហ្នឹងអាប្រុស ជុងយ៉ុង ពួកយើងត្រូវប្រគល់គេ ទៅ ប៉ូលិស" យូហាន និយាយ បង្ការកូនចៅ
" បាទបងធំ" ពួកគេទាំងគ្នា ចូលស្តាប់តាម យូហានគ្រប់ៗ គ្នាបើឱ្យប៉ាន់ស្មានជ័យជំនះគឺ ទៅខាងជុងហ្គុក ជាអ្នកឈ្នះ 100%។ អ្នកស្រី ម៉ាយ៉ាវីន ដោយមើលសភាពការណ៍ដូចជាមិនស្រួលក៏ប្រញាប់ទៅក្នុងឃ្លាំងហ្នឹងចាប់ថេយ៉ុងធ្វើជាចំណាប់ខ្មាំង តែថាវាពិតជាគួរអោយសោកស្ដាយព្រោះ ពេលដែលមក ដល់គឺគ្មាន គីម ថេយ៉ុងនៅទីនេះ ឡើយ មានតែច្រវាក់ខ្នោះឃ្នាងប៉ុណ្ណោះ ។
" ចង្រៃយកវារត់ទៅបានយ៉ាងម្តេច? " អ្នកស្រី ម៉ាយ៉ាវីន ក្តៅក្រហាយនៅពេលដែល ផែនការណ៍គ្រប់យ៉ាងត្រូវរលាយមួយ ពព្រិចភ្នែក គាត់ពិតជាមិននឹកស្មានថា គ្រប់យ៉ាងត្រូវបញ្ចប់ ដោយបែបនេះតទៅសោះ។
" ចូលរួមសោកស្តាយផងណា អ្នកស្រីឃាតករ" ជុងហ្គុកឈរឱបថេយ៉ុង ដោយដៃម្ខាង ហើយដៃម្ខាងទៀតក៏ កាន់កាំភ្លើង ភ្ជង់គំរាមបាញ់ទៅកាន់ម៉ាយ៉ាវីន
"ពួកឯងងងង" អ្នកស្រីម៉ាយ៉ាវីន គាំងនិយាយអ្វីក៏មិនចេញ ព្រោះគ្រប់យ៉ាងត្រូវរលាយ អ្វីដែលសំខាន់ផែនការណ៍ ចង់ដណ្តើមអ្វីគ្រប់យ៉ាងរបស់ជុងហ្គុកក៏បរាជ័យ។
"ហឺសសស! ខ្ញុំគិតថា ពួកយើងទៅ និយាយជា នៅប៉ុស្តិ៍ប៉ូលីសទៅ" នាយក្រាស់
" ទេ យើងមិនទៅ ជាដាច់ខាត" ម៉ាយ៉ាវីន តវ៉ាយ៉ាងក្តែងៗ ចំពេលយូហ៊ានមក ដល់ហ្នឹងឱនគោរពចៅហ្វាយបន្តិចមុនហ្នឹង ឱនទៅផ្សិបក្បែរត្រចៀករបស់ជុងហ្គុក ធ្វើឱ្យនាយស្តាប់រួចហើយក៏ញញឹមយ៉ាងកំណាចដូចជា កំពុងសើចចំអកឡក់ឡើយឱ្យ ស្រ្តីនៅ ទល់មុខ។
_________
[ ប៉ុស្តិ៍ប៉ូលិស]
ដៃទាំងគូររបស់ជុងយ៉ុងហ្នឹងអ្នកស្រីម៉ាយ៉ាវីន កំពុងជាប់ខ្នោះទាំងគូរ នៅក្បែរគាត់ក៏មាន ប៉ូលិសនៅសាងខាងផងដែរ។
" យកដាក់គុក ហើយរង់ចាំពេល ប្រហារជីវិត" ស្តាប់សម្តីនេះហើយធ្វើឲ្យ ម្តាយកូនទាំងពីរមិនសុខ ចិត្ដយ៉ាងខ្លាំង
" មិនអាចទេ...ប្តីខ្ញុំប្រាដក ជា មកជាខ្ញុំ ពួកឯងគ្មានសិទ្ធិធ្វើបែបនេះដាក់ ពួកយើងឡើយ" មកដល់ដំណាក់កាលនេះហើយនាងនៅតែមិនព្រមភ្លឺស្វាង
" លោកចនមែន? គាត់ត្រូវ ក្រុមការងារ បាញ់សម្លាប់ទៅហើយព្រោះគាត់ តដៃហ្នឹង ប៉ូលិស" មេបញ្ជាការ
"មានន័យយ៉ាង ម៉េចមិនពិតទេៗ" ជុងយ៉ុង ស្រែកខ្លាំងៗ ព្រោះបើ លោកចន ស្លាប់នោះ អញ្ចឹងមានតែពួកគេ ជាប់គុករហូតដល់ស្លាប់មែនទេ?
"ចូលរួមសោកស្តាយផង...."
ក្រោយពីនិយាយចប់រួចរាល់ហើយ ប៉ូលិសក៏ចាប់អ្នកស្រីម៉ាយ៉ាវីនជាមួយជុងយ៉ុងទៅឃុំឃាំង ក្នុងគុក ប៉ុន្តែពួកគេ រស់មិនស្រួលត្រូវអ្នកនៅក្នុងគុក ជិះជាន់ធ្វើបាបមួយថ្ងៃស្ទើរស្លាប់ស្ទើររត់ នេះហើយគឺ ជាផលកម្មដែលអ្នកបានសាងឡើង ពាក្យថាកម្មគឺគ្មានចាំជាតិក្រោយស្អីទេប៉ុន្តែវា ហ្នឹងមក ជាតិនេះតែម្តង ទោះបីជាអ្នកស្លាប់ក៏អ្នកពាំកម្មទៅជាមួយហ្នឹងចុះទៅ នរកធ្វើជា ខ្មោច ប្រែត គ្មានថ្ងៃចាប់ជាតិ រហូតទាល់អ្នកអស់កម្មពៀរវេរា។
______________
10 ឆ្នាំ កន្លងផុតទៅ រឿងរ៉ាវកន្លងដែលកើតឡើងអាក្រក់ៗក៏ត្រូវរលាយសាបសូន្យឈឹងទៅតាមពេលវេលា។ នាពេលនេះមានតែភាពរីករាយនិងសេចក្តីសុខចម្រើនដល់គ្រួសារតូចមួយនេះ ថេយ៉ុង ឥឡូវក៏ បង្កើតកូនស្រីរួចណាស់ដែលហើយនាង ក៏មាន អាយុ9 ឆ្នាំផងដែរ។ សម្រស់របស់នាងពិតជាស្អាតដូចជាថេយ៉ុងណាស់ ចរិយាបទទន់ភ្លន់ សុភាពរាបសារជាកូនល្អ នាងមិនដែលធ្វើអ្វីដែរ ឲ្យឌេតឌីហ្នឹងប៉ា ខូចចិត្តឡើយ។
" អាប៉ា ឌេតឌី" សំឡេងទន់ភ្លន់ពិរោះរណ្ដំចិត្តបណ្ដាឱ្យថេយ៍ហ្គុកបែរមកតាមប្រភពសំឡេង ស្នាមញញឹមរបស់រាងតូចហ្នឹងរាងក្រាស់ ក៏បញ្ចេញឡើង រួចក៏ទាញឱ្យក្មេងស្រីម្នាក់ដែលមាន នាមជាកូនរបស់ពួកគេឱ្យមក អង្គុយនៅចំណុចកណ្ដាល ក្រសែភ្នែក ទាំង3 សម្លឹងមើលទៅផ្ទៃសមុទ្រហ្នឹងទឹករលកយ៉ាងស្រស់ស្រាយ។ចប់ដោយបូរិបូរណ៍
+ មនុស្សយើងកើតមកត្រូវតែសាងអំពើល្អ រកលុយដោយកម្លាំងញើសឈាមរបស់យើង កុំចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃ ។
+ កុំព្រោះតែទ្រព្យសម្បត្តិ ភាពលោភលន់របស់អ្នកបណ្ដាឱ្យអ្នកចូលទៅក្នុងរណ្ដាលនរកអវជ័យ ហ៊ានលើកដៃសម្លាប់មនុស្សទាំងមិនដែលបានធ្វើអ្វីទៅលើអ្នក ដណ្ដើមអ្វីគ្រប់យ៉ាងដែលជារបស់អ្នកដទៃមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន រស់នៅកុំអាត្មានិយមគួរណាស់តែស្វែងរកសេចក្តីសុខឲ្យខ្លួនឯង។
+ នាមជា ស្វាមីប៉ុន្តែចិត្តរបស់អ្នកសាងពីអ្វី? ហេតុអ្វីក៏អ្នក ឃោរឃៅព្រៃផ្សៃអាត្មានិយមខ្លាំងម៉្លេះ? ហ៊ានផ្សំគំនិតលើកដៃសម្លាប់ប្រពន្ធរបស់ខ្លួនឯងព្រោះតែស្រីខាងក្រៅម្នាក់នោះ? ទាំងដែលប្រពន្ធដែលអ្នកសម្លាប់នោះគឺជាប្រពន្ធដែលល្អនិងជាម្ដាយដែលល្អសម្រាប់កូន អ្នកស្លាប់ទៅគឺសាកសម យៈថាកម្មរបស់អ្នកហើយ។
+ ក្តីស្រឡាញ់របស់ជុងហ្គុក ឲ្យទៅ ថេយ៉ុងគឺ ជា ក្តីស្រឡាញ់ពិតប្រាកដ នាយខុសនាយទទួលប្រពន្ធខុសក៏នាយទទួលថាជាកំហុសរបស់ខ្លួន ស្នេហាពិតប្រាកដមិនមែនអង្គុយចាប់កំហុសគ្នាទៅវិញទៅមកនោះទេ ។ ហើយស្នេហារវាងអ្នកទាំងពីរគឺជាស្នេហាអមតៈ គ្មាននរណាអាចធ្វើជាមាជ្រែកបាននោះឡើយ ព្រោះអ្វីដឹងទេ ព្រោះនេះគឺជាស្នេហាដែលបរិសុទ្ធឲ្យគ្នាទៅវិញទៅមក ហ្នឹងគ្មានទាមទារលក្ខខណ្ឌអ្វីនោះឡើយ។
_____________________________
រឿង [ប្រមាញ់ស្នេហ៍លោកពូ ]ក៏ឈានមកដល់ភាគបញ្ចប់ នាងខ្ញុំ វ៉ាង គីមលីន ក៏សុំធ្វើការអភ័យទោសរាល់កំហុសខុសឆ្គងនិងមិនគប្បីណាមួយ ដោយសារឡើងដោយកំហុសអចេតនា។សរសេរដោយ: វ៉ាង គីមលីន
ជួយ Vote គ្រប់ភាគឲ្យ ផងណា
YOU ARE READING
ប្រម៉ាញ់ស្នេហ៍លោកពូ
Actionប្រម៉ាញ់បេះដូងពូមិនបាន...វិធីចុងក្រោយទាក់យកពូធ្វើប្តីម៉ងទៅកុំឲ្យខាត" និពន្ធដោយ វ៉ាង គីមលីន