ភាគ32: នាងគ្មានសិទ្ធិហៅខ្ញុំថាកូនឡើយ
"ហឺយយយ...វាស្អីឯង? ចូលចិត្តតែរំខានក្តីសុខគេម្ល៉េះហា៎ អាយូហាន? " ជុងហ្គុកសួរទាំងក្តៅក្រហាយជាពន់ពេកនេះទើបតែម៉ោង7ព្រឹកប៉ុណ្ណោះខលហៅលឿននោះលឿន
"(ចៅហ្វាយ...នៅប្រទេសកូរ៉េកំពុងតែមានបញ្ហា)"យ៉ូហាន
"បញ្ហា?មានរឿងអ្វីក៏ឆាប់និយាយមក"ជុងហ្គុកគ្រាន់តែឮបែបនេះភ្លាមក៏ភ្ញាក់ផ្អើលជាខ្លាំងទើបបកទៅសួរកូនចៅវិញ
"(រឿងគឺបែបនេះ....)"យូហានក៏បានរៀបរាប់ ប្រាប់ទៅកាន់ជុងហ្គុកក្បុសក្បាយគ្រាន់តែឮបែបនេះភ្លាមនាយពិតជាខឹងណាស់...តើមានរឿងអ្វីទៅ?ហេតុអ្វីមើលទៅនាយខឹងម្លេះ?
"រៀបចំឲ្យយើង..."ជុងហ្គុកនិយាយចប់ក៏ក្រលេកមកមើលថេយ៌ដែលកំពុងគេងអស់កម្លាំងជុងហ្គុកក៏មិនបានដាសរាងតូច ឲ្យក្រោកឡើយ ។តែនាយក៏បានធ្វើតួនាទីជាប្តីល្អសម្រាប់ប្រពន្ធ..រាងកាយតូចស្តើងត្រូវបានដៃមាំរបស់អ្នកជាស្វាមី(ពូ)កំពុងតែត្រកងដើរចូលទៅបន្ទប់ទឹកនឹងរៀបចំងូតទឹកសម្អាតកាយរបស់ថេយ៌..ដោយការថ្នាក់ថ្នមខ្លាចថាក្មេងភ្ញាក់ពីដំណេក..គ្រាន់តែងូតទឹករួចហើយរាងក្រាស់ក៏បានយកអាវអៀងពណ៌ពាក់ទៅលើដងខ្លួនរបស់ថេយ៌នឹងបីចុះទៅក្រោមដោយមានយូហ៊ានបើកទ្វារឡានរង់ចាំស្រាប់( អាវស្តើងទន់ល្មើយប៉ុន្តែក៏មិនខ្លីដែល)
"ចៅហ្វាយប្រញាប់ពេកភ្លេចពាក់ខោអាវឲ្យអ្នកប្រុសហើយ"យូហានពោលទៅកាន់អ្នកជាចៅហ្វាយទាំងសើចតិចៗ
"បិទមាត់ឯងទៅហើយគិតតែបើកឡានទៅហាមមើលក្រោយ"ជុងហ្គុកសង្គ្រឺតជើងធ្មេញព្រោះតែក្នាញ់ចរិករបស់យូហ៊ានចេញដឹងហួសណាស់ទ្រាំមិនបានមួយគ្រាប់ឥឡូវហើយ
"ហិហិ..បាទចៅហ្វាយ"យូហានញញឹមមិនសមទើបបញ្ជារថយន្តសេរីទំនើបឆ្ពោះទៅកាន់ប្រលាយន្តហោះ ។
#ប្រលានយន្តហោះ
ងឺតតត....សម្លេងឡាន10គ្រឿងត្រូវបានឈប់នៅមុខប្រលានយន្តហោះយូហានក៏បើកទ្វារឡានឲ្យអ្នកជាចៅហ្វាយ។ចំណែកឯកូនចៅមិនក្រោម20នាក់កំពុងតែឈរ តម្រៀបជាជួរដើម្បីការពារអ្នកជាចៅហ្វាយ។
YOU ARE READING
ប្រម៉ាញ់ស្នេហ៍លោកពូ
Боевикប្រម៉ាញ់បេះដូងពូមិនបាន...វិធីចុងក្រោយទាក់យកពូធ្វើប្តីម៉ងទៅកុំឲ្យខាត" និពន្ធដោយ វ៉ាង គីមលីន