ភាគ29: ជឿជាក់លើសេចក្តីស្នេហាយើងបានទេថេយ៌??
" ទេខ្ញុំមិនទៅណាទេ...អ្ហឹកៗ...អូន មិនដោះលែងបងទេជុង..."ណាណាមិនសុខចិត្តជាខ្លាំងទើបហាពាក្យស្តីធ្វើ ឲ្យថេយ៉ុងកាន់តែខឹងនឹងនាង
"ណែក៎!!អ៊ុំចេញឲ្យឆ្ងាយពីប្តីរបស់ខ្ញុំទៅ ប្រយ័ត្នតែខ្ញុំទ្រាំមិនបាន"រាងតូចក៏ពោលពាក្យគម្រាមកំហែងទៅនាងគិតហែស៎ថាមនុស្សដូចជាណាណាខ្លាចរអានោះ?
"ហឺស!! ប្តី?នេះឯងគិតហែស៎?ថាមនុស្សដូចបងជុងស្រលាញ់មនុស្សប្រុសមើលទៅគាត់យកឯងដើម្បីជំនួសកន្លែងយើងប៉ុណ្ណោះ"ណាណាពោលទាំងជឿជាក់គ្រប់សម្តីនាងបាន និយាយមុននេះ
"នាង...!!!"
"ថេយ៌...កុំប្រហើននឹងណាណាគេអាយុច្រើនជាងអូនណា" ជុងហ្គុក និយាយឃាត់ព្រោះតែឃើញរាងតូចរៀបចំនឹង លើកដៃទះកំភ្លៀងអតីតសង្សារ
"បងការពារនាង?"ថេយ៉ុងក៏ទម្លាក់ដៃយឺតៗ រួចក៏បែរមុខមកសម្លឹងប្តីដែលកំពុងអង្គុយលើកៅអីសម្លឹងមកកាន់ខ្លួនដូចគ្នា
"ទេ!! តែណាណាក៏មិនបានទៅធ្វើអ្វីអូនឡើយ ណាមួយនាង អាយុអាចធ្វើមីងអូនបាន"រាងក្រាស់និយាយទាំងប្រាប់ហេតុផលទៅវិញព្រោះនាយក៏ដឹងចរិតរបស់ថេយ៉ុងបុិណាស់អារឿងគិតច្រើនឬក៏យល់ច្រលំ
"ជុង..."ណាណាញញឹមទាំងមានក្តីសង្ឃឹមសម្លឹងទៅកាន់អតីតសង្សារ។ ក្នុងចិត្ដនាងក៏រំភើបព្រោះតែជុងហ្គុកការពារខ្លួន
"អររ៎!!អូនយល់ហើយ"ថេយ៉ុងញញឹមទាំងមិនសមសម្លឹងទៅកាន់ជុងហ្គុកនឹងណាណាឆ្លាស់គ្នាទៅវិញទៅមក ។រួចក៏ ងក់ក្បាលហាក់បីដូចជាកំពុងតែយល់ន័យអ្វីម្យ៉ាង
"ថេយ៌"ជុងហ្គុកសម្លឹងទៅកាន់រាងតូចទាំងដឹងសភាពការណ៍ទើបនាយក្រោកពីរកៅអី ហើយក៏ទាញរាងកាយស្តើងរបស់ថេយ៌មកក្រសោបនៅមុខណាណា។
"អ្ហឹកៗ...បងនៅស្រឡាញ់នាង..មែនទេជុង?អ្ហឹកៗ ...ប្រហែលជានាងនិយាយ ត្រូវហើយដែល...បងយកចិត្តទុកដាក់ព្រោះតែអូន ជាទាសករបម្រើតណ្ហារបស់បង អ្ហឹកៗ...ពេលនេះអូន ទើបដឹងថាអូនជាមនុស្សទី3 ទាំងមិនដឹងខ្លួនអ្ហឹកៗ..." ថេយ៉ុងលូកដៃទៅឱបចង្កេះរបស់ជុងហ្គុកយ៉ាងណែន ហាក់បីដូចជាខ្លាចបាត់បង់នាយអញ្ចឹងបបូរមាត់តូចស្តើងនិយាយទាំងរាប់រៀប។ ចំណែកឯបេះដូងឈឺខ្ទរៗដោយហេតុតែខ្លាច បាត់បង់លោកពូដែលថ្នាក់ថ្នមតាមខ្លួនប្រែក្លាយជា មនុស្សដែល ប្រងើយកន្តើយជាមួយខ្លួន។

YOU ARE READING
ប្រម៉ាញ់ស្នេហ៍លោកពូ
Acciónប្រម៉ាញ់បេះដូងពូមិនបាន...វិធីចុងក្រោយទាក់យកពូធ្វើប្តីម៉ងទៅកុំឲ្យខាត" និពន្ធដោយ វ៉ាង គីមលីន