ភាគ30: ញ៉ែប្តីខ្ញុំមើលក្បាលខ្ញុំជាប្រពន្ធនៅត្រង់នេះផងបាទ..!!
"ពអូនទៅញ៉ាំអី...ធ្វើឲ្យដូច បង ថ្នាក់ថ្នម Bebeណា លោកប្តី " ធ្វើមុខម៉ក់ៗសម្លឹងទៅកាន់ជុងហ្គុកយ៉ាងគួរ ឲ្យស្រលាញ់
"សឺតត..តោះប្រពន្ធសម្លាញ់"នាយនិយាយចប់ក៏ពថេយ៌រួចក៏ឆ្ពោះទៅ ភោជនីយដ្ឋានមួយកន្លែងដែលនៅជិតក្រុមហ៊ុនរបស់នាយ
"ស្វាគមន៍លោកចន.."បុគ្គលិកគ្រាន់តែឃើញថាជាអ្នកណាភ្លាមពួកគេក៏ឱនគោរពយ៉ាងមានរបៀបអ្នកណាដែលមិនស្គាល់ចន ជុងហ្គុកនោះ?
"ហុឹម..!! " នាយក្រហឹមដើមកបន្តិចរួចក៏ដើរទៅតុវីអាយភីដែលត្រៀមទុកនោះគ្រាន់តែមកដល់ភ្លាមគេក៏ដាក់ ឲ្យថេយ៉ុងអង្គុយយ៉ាងស្រួលបួលបន្ទាប់មកក៏ទៅអង្គុយកន្លែងរបស់ខ្លួនវិញ។
មួយសន្ទុះក្រោយមកអាហារដែលកម្មន្តក៏មកដល់"ម្ទេស?អ្នកណាឲ្យនាងដាក់វា?ក្រែងយើងបានប្រាប់ហើយ?"ជុងហ្គុកចាប់ផ្តើមច្រឡោតឡើងព្រោះតែមុខម្ហូបទាំងអស់គឺ សិទ្ធិតែម្ទេសមិនមែនតិចឡើយគឺច្រើនណាស់
"អើ..គឺ...ថាលោកខ្ញុំសូមអភ័យទោស...ចាំ
"នាងបុគ្គលិកនិយាយមិនទាន់ចប់ផងក៏ត្រូវ ជុងហ្គុកទាញកាំភ្លើងមកភ្ជង់ក្បាលរបស់នាងទាំង ក្រសែភ្នែកកំណាចព្រោះមនុស្សដូចជាគេគឺពិតជាស្អប់ណាស់អ្នកណាដែលមិនធ្វើតាមបញ្ជាររបស់ខ្លួន"លោកប្តី...បងកុំខឹងអីម្ហូបអាចប្តូរបានតើបង ទម្លាក់កាំភ្លើងចុះទៅ"ថេយ៌ឃើញបែបនេះព្រោះតែមិនស្រួលចិត្តទើបប្រញាប់ប្រញាល់មក ក្រសោបដៃរបស់នាយ
"មិនឆាប់ទៅ...!!"ជុងហ្គុកសម្រួលអារម្មណ៍បន្តិច។នាងឃើញបែបនេះក៏ប្រញ៉ាប់ទៅប្តូរមុខម្ហូបវិញចុងភៅម្នាក់ៗទឹកមុខស្លេកអស់ហើយ ព្រោះតែភ័យខ្លាចនឹង សកម្មភាពអម្បាញ់មិញនេះណាស់។
"ជុង....បងគួរឲ្យខ្លាចណាស់ដឹងទេ"ថេយ៉ុងស្រាប់តែមាន អារម្មណ៍ខ្លាចរអានឹង នាយតិចដែលអ្នកណាមិនខ្លាចនោះលែងយើងកាំភ្លើងមកភ្ជង់បែបនេះ?
"ពិតមែន?? ប៉ុន្តែបង មិនគួរឲ្យខ្លាចដល់ប្រពន្ធបងទេ" នាយក៏តបទៅវិញទាញថ្ពាល់របស់ថេយ៌
YOU ARE READING
ប្រម៉ាញ់ស្នេហ៍លោកពូ
Acciónប្រម៉ាញ់បេះដូងពូមិនបាន...វិធីចុងក្រោយទាក់យកពូធ្វើប្តីម៉ងទៅកុំឲ្យខាត" និពន្ធដោយ វ៉ាង គីមលីន