ភាគ39: ម៉ាក់ជុងហ្គុក?

1.2K 51 1
                                    

ភាគ39: ម៉ាក់ជុងហ្គុក?

"ជ្រេញប្តីអ្នកមានណាស់"ថេយ៍ពោលទាំងពេបជ្រាយទៅកាន់ជុងហ្គុក។

"មាត់និយាយថាជ្រេញប៉ុន្តែមិនដឹងថារាល់ថ្ងៃអ្នកណាខ្លះក៏មិនដឹងព្រឹកមិនទាន់ស្រែកហៅពូៗៗអូនសុំលុយទៅshopping"ជុងហ្គុកមិនឲ្យចាញ់ចិត្តក្មួយកំហូចក៏ចាប់ផ្តើមជីកកកាយនូវចរិកប្រចាំថ្ងៃរបស់លោកក្មួយប្រពន្ធសំណព្វចិត្ត

"បិទមាត់ឲ្យពូទៅតិចអូនផ្តាប់ទឹកដោះគោរទៅ..ឆឹស!កុំនិយាយច្រើននាំតែសុាំញ៉ាំទេ..ឆាប់ទៅៗ..ឬក៏ឲ្យអូនអូសពូចូលបន្ទប់ទឹក?"ថេយ៍នៅពេលដែលរាងក្រាស់និយាយចំចំណុចអីបែបនេះភ្នែកក៏ក្រឡាប់ចុះឡើងក្នុងន័យគេចពីក្រសែភ្នែករបស់ជុងហ្គុកកំពុងតែសម្លឹងមកកាន់ខ្លួន។

"និយាយត្រូវដេញ..ទៅក៏បានសឺត..!ប៉ាធំងូតទឹកសិនណា..សឺត"ជុងហ្គុកក្រវីក្បាលហួសចិត្តជាមួយនឹងកូនខ្លាកំពូលឆ្នាស់ឆ្នើមមាន១គ្មានពីបន្ទប់មកនាយក៏ឱនទៅឆ្មក់ថើបថ្ពាល់របស់ថេយ៍មួយសឺតហើយមិនភ្លេចលើកដៃលាត់អាវថេយ៍នឹង ថើប Bebe មួយសឺតផងដែលកុំឲ្យច្រណែនគ្នា

"យ៉ាប់ណាស់ៗៗ.."នាយតូចអង្គុយបត់ជើងដូចកង្កែបនៅលើពូកសម្លឹងទៅកាន់លោកពូ ដែលដើរចូលទៅបន្ទប់ទឹកធ្វើប្រងើយក្រោយពីឆ្មក់ថើបគេក្រោយមក..។នាយក្រាស់ ប្រើពេលងូតទឹកមិនដល់15នាទីផងក៏ចេញមកវិញស្នាមញញឹមក៏ផុសឡើងនៅលើផ្ទៃមុខក្រោយពេលដែលឃើញសម្លៀកបំពាក់រៀបចំឡើងស្អាតនៅលើគ្រែនាយមិនចាំយូរក៏យកវាមកស្លៀកហើយក៏ចុះទៅក្រោមក៏ឃើញថេយ៍កំពុងតែរៀបចំអាហារលើតុកាយវិការទន់ភ្លន់ដំណើរមួយៗធ្វើឲ្យនាយក្រាស់ញញឹមបិទមាត់មិនជិតព្រោះនេះជាលើកទី១ហើយដែលឃើញបែបនេះ(ប្រពន្ធឧស្សាហ៍ហ៎ររ)

"ថ្ងៃនេះប្រពន្ធបងដូចជាឧស្សាហ៍ណាស់អញ្ចឹងតើបានមេឃក្តៅម្ល៉េះថ្ងៃនេះ"ជុងហ្គុកដាក់គូថអង្គុយលើកៅអីមិនទាន់ក្តៅគូថផងក៏ចាប់ផ្តើមញ៉ោះទៅកាន់ថេយ៍ដែលកំពុងតែដួសបាយ ឲ្យនាយទៅហើយ។

"ហិហិ..!កុំសរសើរអូនអីការពិតទៅមេឃក្តៅព្រោះតែចាញ់សម្រស់អូនទេមិនមែន អូនឧស្សាហ៍ទេ..!អូនគ្រាន់តែជួយរៀបចំមានអ្វីទៅពិតទៅបាកទៅ?ព្រោះម្ហូបទាំងអស់នេះគឺម៉ែដោះជាអ្នកធ្វើនឹង"ថេយ៍រៀបរាប់យ៉ាងក្បោះក្បាយទោះបីជាដឹងហើយថាលោកប្តីម្នាក់នេះញោះខ្លួនទើបលើកហេតុផលមកនិយាយដោយហេតតាំងតែពីព្រឹកថេយ៍មិនបានធ្វើអ្វីឡើយក្រៅពីរៀបចំសម្លៀកបំពាក់ឲ្យនាយកម្លោះបន្ទាប់មកក៏អង្គុយអូសហ្វេសប៊ុកលេងដោយឃើញនាយកម្លោះចុះមកទើបធ្វើរត់ទៅត្រុយដើម្បីរៀបចំអាហារពេលព្រឹកឲ្យជុងហ្គុកកាយវិការគ្រប់យ៉ាងស្ទើរតែធ្វើឲ្យនាយកម្លោះញញឹមស្ទើរតែរហែកមាត់ទៅហើយថ្ងៃព្រោះតែគិតថានឹងបានញ៉ាំម្ហូបស្នាដៃមនុស្សដែលខ្លួនស្រលាញ់តែចុងក្រោយគឺអំបិលត្រូវទឹករលាយទៅវិញក្រោយពេលឮប្រយោគដ៏មានន័យយ៉ាងជ្រាលជ្រៅរបស់ថេយ៍។

ប្រម៉ាញ់ស្នេហ៍លោកពូ Where stories live. Discover now