ភាគ35: ស្រួលណាស់ 🔞

1.2K 36 0
                                    

ភាគ35: ស្រួលណាស់ 🔞

"ជ្រិញចង់ក្អួតណាស់ លោកអើយ...អួក៎...អួក៎..."ថេយ៌ធ្វើមាត់ពេបនឹងធ្វើជាក្អួតនៅពេលដែលឮប្រយោគរបស់នាយ

"នេះប្រពន្ធបងចាញ់កូនឬ?បានជាក្អួតបែបនេះ?"ជុងហ្គុកដោយឃើញអាការៈរបស់រាងតូចដូចទៅនឹងកាចាញ់កូនទើបសួរទាំងញញឹមសូម្បីតែអ្នកបម្រើក៏ចំហមាត់ដែលនេះអ្នកប្រុសតូចរបស់ខ្លួនចាញ់កូនឬ?ពិតជាមិនគួរឲ្យជឿសោះឡើយ..។

"ចាញ់ស្អី?ថេយ៌ជ្រេញពាក្យសរសើររបស់ពូទេ..ហួយ៎..គ្រាន់តែគិតក៏..ព្រឺរោម"ថេយ៌តបទៅវិញទាំងក្រញែងខ្លួនភ្នែកសម្លក់សម្លឹងទៅកាន់នាយទាំងឆ្មើងឆ្មៃ.

"ប្តីឃើញប្រពន្ធបងក្អួត...ទើបស្មានចាញ់កូន"ជុងហ្គុកក៏ទម្លាក់ទឹកមុខចុះវិញ(នាយជាមនុស្សស្រលាញ់ក្មេងណាស់ជាពិសេសបើសិនជានាយមានកូនពិតមែននោះនាយនឹងក្លាយជាប៉ារបស់គេហើយប៉ុន្តែគ្រប់យ៉ាងក៏ទម្លាក់ទឹកមុខចុះវិញ)

"ពូជុង...ពូខកបំណងមែនទេ?ឲ្យថេយ៌សូមទោសដែលមិនអាចពពោះឲ្យពូបាន"រាងតូចដឹងពីកំហុសដែលលេងជ្រុលជាមួយរាងក្រាស់ទើបប្រញាប់ប្រញាល់រំកិលរាងកាយ ឲ្យមកគៀកនឹងនាយរួចក៏លើកដៃតូចៗដូច បន្លាក្រូចមកអង្អែលផ្ទៃមុខមាំរបស់ជុងហ្គុក

"អូនមិនខុសទេ..កុំគិតច្រើនអីណា..ប្រពន្ធសម្លាញ់..ជុប៎" នាយពោលទាំងសម្តីស្រទន់ទៅកាន់រាងតូចធ្វើឲ្យគេស្តាប់ ហើយរំជើបរំជួលចិត្តនឹងឱនទៅថើបបបូរមាត់របស់នាយខ្លួនក៏មិនបានប្រកែកមានតែបើកក្រអូបបបូរមាត់ក្រាស់ឲ្យអណ្តាតទន់ៗរបស់រាងតូច លូកចូលប្រលែងជាមួយនឹងខ្លួន យ៉ាងភ្លើតភ្លើន

"ជុងបានហើយ...ខ្មាសណាស់"ថេយ៌ក៏ដក់បបូរមាត់មកវិញរួចក៏ឱនក្បាលត្បុលចូលក្នុងដើមទ្រូងហាប់ណែនរបស់នាយ..! ជុងហ្គុកមិនមាត់ប៉ុន្តែក៏ងក់ក្បាលតិចៗដោយញញឹមចុងមាត់ រួចក៏ក្រោកឈរដោយបីក្រសោបរាងកាយតូចស្តើងរបស់ថេយ៌

"ពូជុងចង់យកអូនទៅណា?"ថេយ៌ពោលទាំងដើកដៃឱបកនាយ ជាប់ព្រោះតែខ្លាចធ្លាក់

"នាំប្រពន្ធទៅផលិតកូនតូចៗ ឲ្យបានច្រើនន៎ុះអី?"ថាហើយគេក៏បីថេយ៌ឡើងទៅលើបាត់ រកតែប្រកែកអ្វីក៏មិនទាន់ និយាយឲ្យចប់ទៅ លោកពូម្នាក់នេះក៏ល្មោភមិនធម្មតាដែល។

ប្រម៉ាញ់ស្នេហ៍លោកពូ Where stories live. Discover now