ភាគ34:ភ័យខ្លាច

797 42 0
                                    

ភាគ34:ភ័យខ្លាច

•ត្រឡប់មក បច្ចុប្បន្ន

គ្រាន់តែមកដល់ភូមិគ្រឹះភ្លាមនាយក៏បីថេយ៌ចូលទៅខាងក្នុងដោយមានអ្នកបម្រើ ត្រួតត្រាឈរជាជួរដើម្បីគោរពចៅហ្វាយ...។ ជុងហ្គុកមិនបានខ្វល់ទេនាយក៏ប្រញាប់ប្រញាល់ឡើងទៅបន្ទប់រួចក៏ដាក់ ឲ្យថេយ៌គេងលើពូកថ្នមៗព្រោះតែខ្លាចថា សំណព្វចិត្តអាចនឹងភ្ញាក់។

"អូនគេងសិនទៅណា...បងទៅក្រៅមួយភ្លែត" ជុងហ្គុកអង្អែលរបស់រាងតូចតិចៗហើយក៏បានបើកទ្វារថ្នមនឹងចេញទៅបាត់ ចំណែកឯថេយ៌គេងមិនខ្ចីខ្វល់អ្នកណាទៅណាក៏ទៅអ្នកណាចង់ធ្វើអ្វីក៏ធ្វើទៅសម្ខាន់គឺគេង។

•ក្លឹប XCX

គ្រាន់តែមកដក់ក្លឹបរបស់ខ្លួនភ្លាមជុងហ្គុកក៏ដើរចូលទៅយ៉ាងមានអំណាចបុគ្គលិកនឹងកូនចៅទីនោះក៏ឱនក្បាលគោរពនាយ...៕

"អូររ៎មកលឿនគ្រាន់តែបើ ប្អូនប្រុស"ជុងយ៉ុងដែលកំពុងអង្គុយគង់គាល់ខ្លាន៎ុះក៏បែបមកញញឹមដាក់ជុងហ្គុក

"ហឺស!មើលទៅឯងកាន់តែហ៊ានហើយ...កូនប្រពន្ធចុង"ជុងហ្គុកមិនញញឹមតបវិញប៉ុន្តែក៏បោះពាក្យសម្តីមើលងាយទៅកាន់នាមជាបងប្រុសចុង។

"ម៉ាក់យើងប្រពន្ធចុងមែនតែប៉ាយើងស្រលាញ់មិនឲ្យទាស់ចិត្តទេ...មិនដូចជាម្តាយរបស់ឯង..អូររ៎...មើលទៅស្រីម្នាក់នោះគឺគ្មានតម្លៃទេ .ទើបប៉ារបស់យើងទាត់ចោលហើយក៏មកចាប់អារម្មណ៍ម៉ាក់យើងវិញ...ហឹស..ក៏គួរឲ្យអាណិត...ម្តាយឯងដែលណា...ប្អូនប្រុស..."ជុងយ៉ុងហាស្តីពាក្យមិនល្អចំពោះអ្នកស្រីចនដែលបាន ចែកឋានទៅនៅចំពោះមុខរបស់ជុងហ្គុកធ្វើឱ្យនាយស្តាប់ឮហើយក៏កើតកំហឹងឡើងមកនេះទំនិញខ្ទិចដោយស្នាដៃកូនប្រពន្ធចុងហើយ នៅបណ្តោយឲ្យវាមកមើលងាយ អ្នកម្តាយទៀតថ្ងៃនេះ បើនាយទុកឱកាសឲ្យគេ អញ្ចឹងមានន័យថា...នាយពិតជាកំសាកណាស់។

"ហឺស!កូនឆ្កែចូលមកដល់រោងខ្លាទៅហើយ...នៅសម្តីធ្លោះទៀតពិតជាមិនធម្មតាឡើយ...ថ្ងៃមុនៗយើង យល់ដល់ប៉ាទើបមិនធ្វើអ្វី..ឯងតែថ្ងៃនេះក៏មិនប្រាកដដែល..ព្រោះតែ..ឯង..ជាអ្នកចូលមករកយើងមុននោះទេ"ជុងហ្គុកដាក់ដៃចូលទៅក្នុងខោប៉ាវរួចក៏និយាយទាំងទឹកមុខមាំមិនបានលេងសើច..ពាក្យសម្ដីមួយៗច្បាស់ៗធ្វើ ឲ្យអ្នកស្តាប់ឮហើយក៏មាន អារម្មណ៍ខ្លាចរអាខ្លះដែលប៉ុន្តែ សាជាតិជាមនុស្សអាក្រក់គ្មានថ្ងៃអាច បង្ហាញភាព ថាខ្លួនកំពុងភ័យខ្លាចឡើយ

ប្រម៉ាញ់ស្នេហ៍លោកពូ ( ចប់)Where stories live. Discover now