« ពូ...ពូធ្វេីអីហ្នឹង! » សម្លេងក្មេងក្បែរដៃនាំអោយជុងហ្គុកភ្ញាក់បន្តិច បែរមកក្បែរខ្លួនទេីបដឹងថាមានក្មេងតូចរូបស្រស់មកពីណាអង្គុយចោងហោងស្ពាយកាបូបបេីកភ្នែកសម្លឹងមេីលការធ្វើម៉ូតូគេឥតព្រិច
« ហេីយក្មួយមកពីណា? »
« មកពីសាលា »
« ចុះឯណាម៉ាក់ប៉ាក្មួយនោះ មិចមិនឃេីញអិញ្ចឹង!»
ជុងហ្គុកនិយាយជាមួយក្មេងពិតជាសម្តីពិរោះគួរអោយចង់ស្តាប់ព្រោះនាយជាមនុស្សស្រឡាញ់ក្មេង« អឺមេន....ប៉ា...ហឹ្ហកៗ ប៉ាៗ....» ទេីបដឹងខ្លួនថាខ្លួនឯងវង្វេង ក្មេងតូចបុិនអាចម៍ច្រមុះយំហូរទឹកភ្នែកយ៉ាងអស់សំណេីច ជុងហ្គុកភ័យណាស់សុខៗស្រាប់តែមកយំ សុខៗមកអង្គុយក្បែរគេដូចជាម្រេញគង្វាលទេីបចាប់លេីកពរគេរលាក់តិចៗ។
ឯក្មេងបានគេពរបែបនឹង ស្រាប់តែបាត់យំមានអារម្មណ៍ថាចូលចិត្តពូម្នាក់នេះណាស់« ឃ្លានទេហ្នឹង? »
« បាទឃ្លាន »
« តោះទៅញុាំទឹកដោះគោទៅអិញ្ចឹង មកផ្ទះពូមក »
ជុងហ្គុកប្រញាប់លេីកពរក្មេងដេីរចូលទៅក្នុងផ្ទះដាក់អោយគេទៅអង្គុយលេីកៅអីបែរមុខមកផ្ទះបាយហេីយគេពាក់អៀមធ្វេីម្ហូបអោយក្មេងនោះញុាំ។ក្មេងច្រមក់ឃេីញពេលវេលាបែបនឹង ច្រត់ដៃលេីចង្កាសម្លឹងមេីលជុងហ្គុកមិនដាក់ភ្នែក ម្តងញញឹម ម្តងសេីចដូចជាមានក្តីសុខ ប្រៀបដូចជាឪពុកខ្លួនបានធ្វេីម្ហូបអោយគេញុាំបែបហ្នឹងដែរ
« អាល្អិតឯងសេីចអី? »
« ហិ..លោកពូដូចជាប៉ាៗអូនចឹង ប៉ាអូនតែងពាក់អៀមហេីយធ្វេីម្ហូបបែបនឹងអោយអូនញុាំ »
« ចុះម៉ាក់ក្មួយនោះនៅឯណា...»
« ម៉ាក់រត់ចោលប៉ាយូរណាស់មកហេីយ គាត់ទៅរកអ្នកថ្មីដែលអាក្រក់ជាងប៉ា ព្រោះគាត់ថាប៉ាល្អពេកមិនសមជាមួយមនុស្សអាក្រក់ដូចគាត់ទេ ចឹងគាត់ទៅរកអ្នកអាក្រក់គ្នាគាត់ទៅ » សម្តីក្មេងនាំអោយជុងហ្គុកសេីច តែក៏អាណិតក្មេងដែរ ត្រូវមានម្តាយបែបនេះ គេពិតជាគួរអោយស្រឡាញ់ណាស់ មេីលយូរៗទម្រង់មុខដូចជាអ្នកណាទេ តែគេមិនចាំសោះ...
YOU ARE READING
My baby's want you to be mine 💖
Fantasy«ពូ..ពូចិត្តល្អ អូនស្រឡាញ់លោកពូ រៀបការនឹងdaddyអូនទៅណា? អូនចង់មានម៉ាក់! » « ??? »