ភាគទី9: ប្រយ័ត្នយេីងចាប់បឺតមាត់

945 87 8
                                    

   រសៀលរាងជ្រេស្ថិតក្នុងម៉ោងប្រាំល្ងាច ជាម៉ោងដែលNamboត្រូវចេញពីរៀនល្មម Namjoonបានហួសចូលមកទទួលជុងហ្គុកសិន សឹមបេីកត្រឡប់ទៅចាំទទួលNamboជាមួយគ្នា។ ឡានទំនេីបបានចតចំរបងសាលាស្របពេលNamboកំពុងតែឈរជុំមិត្តភក្តិចាំម្តាយឪពុកមកទទួលដូចគ្នា

« តោះចុះទៅទទួលគេទៅ! »

« អឺ! »  ជុងនឹងNamjoonបណ្តេីរគ្នាទៅរកNamboស្របពេលវត្តមានអ្នកទាំងពីរបង្កអោយឪពុកម្តាយផ្សេងភ្ញាក់ផ្អេីលរិទ្ធតែខ្លាំង ព្រឹកបណ្តេីរល្ងាចបណ្តេីរ នេះជាស្អីទៅវិញ?

« ម៉ាក់ៗ »

« Nambo! »

« ហិហិ ឃេីញទេនេះជាម៉ាក់ៗរបស់យេីង ម៉ាក់ៗយេីងសង្ហាទេ? ពួកឯងឈប់ថាយេីងគ្មានម៉ាក់នឹងគេទៀតទៅ! »
Namboងាកមកប្រាប់មិត្តភក្តិធ្លាប់មេីលងាយពាក្យសម្តីដល់គេ រួចជុងហ្គុកបន្ទន់ជង្គង់ អោយគេចូលមករង្វង់ដៃដេីម្បីពរ

« ហាសហា...ម៉ាក់ៗឯងជាមនុស្សប្រុស! ហាសហា »
សម្លេងក្មេងសេីចកក្អឹកចំអកអោយNambo អ្នកគ្រូក៏ជួយឃាត់ធ្វេីមុខមិនសមព្រោះតែលោកគីមកំពុងមេីលមកជាមួយក្រសែរភ្នែកស្មេីរៗ។ ឯជុងងាកហួសសម្លឹងមេីលNamjoonបន្តិចរួចពរNamboឡេីងមុននឹងប្រាប់ទៅក្មេងៗ...

« ពូគឺជាម៉ាក់របស់គេពិតមេន! ម៉ាក់មិនចាំបាច់គិតថាជាស្រីឬប្រុសទេ អោយតែយេីងផ្តល់ក្តីសុខអោយកូនទោះជាម៉ាក់ប៉ាគឺដូចតែគ្នា! ម្តាយក្មួយៗច្បាស់ជាបានពន្យល់ មេនទេអ្នកស្រី លោកប្រុសនឹងអ្នកគ្រូ! »
ជុងសួរទៅកាន់ឪពុកម្តាយសិស្សដែលបានមកទទួលកូននឹងអ្នកគ្រូនាំអោយពួកគាត់ស្ងាត់មាត់ឈឹងទាំងរអៀសខ្លួន

« លេីកក្រោយប្រដៅកូនៗអោយល្អណា៎ ខ្ញុំមិនចង់អោយមានពាក្យបែបនេះលឺឡេីងម្តងទៀតដាក់កូនរបស់ខ្ញុំទេប្រាប់អោយច្បាស់ ហេីយខ្ញុំជាម៉ាក់គេ គឺម៉ាក់!!!  » ជុងហ្គុកប្រាប់បញ្ជាក់យ៉ាងច្បាបស់ថាNamboជាកូនគេហេីយខ្លួនគឺជាម៉ាក់ ឯខាងនោះជាឪពុក Namboមិនបានកំព្រាអ្នកណា។ ដឹងណាស់៎ថាក្មេងៗគេមិនដឹងអីទេ តែយេីងជាមនុស្សចាស់គួរតែប្រដៅអោយបានល្អ។ ជុងក៏ដេីរទៅវិញ ក្រោមស្នាមញញឹមមានមោទនភាពរបស់Namjoonពីចម្ងាយរួចគេក៏បណ្តេីរគ្នាបីអ្នកចូលទៅឡានវិញដូចគ្នា

My baby's want you to be mine 💖Where stories live. Discover now