ភាគទី25: ស្វាគមន៍មិត្តចោរម្សៀតទាំងបួន

840 71 9
                                    

ឈានចូលមកដល់ថ្ងៃស្អែក Namjoonរួមទាំងគ្រួសារនាំNamboទៅរៀនតាមទម្លាប់ ព្រោះថាboដូចជាឈប់យូរគ្រាន់ដែរហេីយ ។ ជូនគេទៅដាក់សាលារួច ខ្លួនក៏បានមកផ្ទះវិញដោយមាននាយកូនមួយគេនៅតោងទាមមិនព្រមទៅធ្វេីការទេ មិនដឹងថាលោកCEOសុខៗទៅជាចរិកបែបនឹងសោះ

« ណាមជូនលែងអូន អូនធ្វេីម្ហូប!»

« អត់ទេ...ចង់អោបអូន អោបអោយយូរ »

« នេះបងទៅបញ្ចេញចរិកចឹងមកពីណាហាស៎ »

« បណ្តាលមកពីអូននឹង! ព្រឹកមិញស្លៀកអាវក្រណាត់វាលក្លៀក ស្រីមេីលឡេីងកាប្លូស នេះអូនចង់ក្បត់បង!! ឬអូនឈប់ស្រឡាញ់បងហេីយ? »
នាយមិនព្រមទៅធ្វេីការមកពីព្រឹកមិញជូនកូនទៅសាលាឃេីញមនុស្សស្រីជាច្រេីនសម្លឹងជុងហ្គុក ដោយសារគេស្លៀកខោខ្លីនឹងអាវសាច់ក្រណាត់នោះឯង គេកំពុង...ប្រច័ណ្ឌ យល់ទេនឹង???

« ពុទ្ធោ អូនមានទៅក្បត់បងឯណា បេីអូនតែងស្លៀកបែបនឹងរហូតសោះ ចុះអាកាលដំបូងនោះ មិចមិននិយាយផង!»

« កាលដំបូងដោយសារតែបងនឹងអូនមិនត្រូវជាអីនឹងគ្នា តែនេះអូនជាប្រពន្ធបងណា...»

« បានហេីយ បេីពិបាកពេកឃុំអូនទុកតែម្តងទៅ!! »
ជុងសម្លក់មុខនាយពោះម៉ាយថ្លែ

« ហិយាយលេងតេី ថ្ងៃនេះមិនចង់ទៅធ្វេីការទេ ចង់កំដរអូនអោយបានច្រេីន បងគ្រាន់តែចង់ចំណាយពេលវេលាដែលបងមានជាមួយនឹងអូនអោយច្រេីនបំផុតតាមដែរអាចធ្វេីទៅបាន ព្រោះបងមិនចង់អោយដូចជារឿងរ៉ាវចាស់ៗទេ »
នាយទម្លាក់ទឹកមុខចុះបន្តិចអោបជុងហ្គុកនឹងថេីបគេខ្សឺតៗ។ ជុងញញឹមរីកថ្ពាល់សឹមអោបនាយនេះជាប់

« បំភ្លេចរឿងរ៉ាវអាក្រក់ៗចោលទៅ អូនសន្យាកាន់ដៃបងមិនប្រលែងទេ អូននឹងមិនធ្វេីដូចជាអ្នកចាស់ឡេីយ តែបងក៏ដូចគ្នា កុំក្បត់អូន! »

« បាទ...ថេីបមួយមក »

« អត់ទេក្នុងផ្ទះ អុឹម!! » មិនអាចឃាត់នាយបាន ណាមជូនទាញមុខជុងហ្គុកមកថេីប ជុងក៏ហេីមាត់ទាមទារយកភាពផ្អែមល្ហែមពីនាយ ការថេីបយ៉ាងស្រទន់ មេីលទៅមានតែណាមជូនទេដែលផ្តល់ភាពស្រទន់នេះមកអោយគេ

My baby's want you to be mine 💖Where stories live. Discover now