ថ្ងៃរូតរះលិចខ្លួនបាត់នៅ ទុកអោយតែព្រះច័ន្ទស្រស់ភ្លឺថ្លារីករាយយ៉ាងសប្បាយជាមួយនឹងពន្លឺនៃដួងតារា ។ យប់នេះមេឃដូចជាស្រឡះល្អហាក់ដូចជាកំពុងតែអបអរដល់រឿងអ្វីមួយយ៉ាងដូច្នេះ គ្មានភ្លៀង គ្មានព្រុះ គ្មានខ្យល់នាំអោយអ្វីខូចខាតឡេីយ។ ណាមជូនកំពុងតែលបៗដូចជាចោរជាមួយNamboចុះទៅខាងក្រោម លេីសពីនោះនៅមានវត្តមាន Vio Jane jimin branផងដែរ ដូចនាំនាំគ្នារត់គេចទៅណាអិញ្ចឹង។« រួចរាល់ហេីយមេបទេ? »
« រួចរាល់អស់ហេីយលោកគីម »
« ចឹងbo ហៅម៉ាក់កូនមកណា! »
« បាទ!» Namboរួសរាន់ដេីរទៅខាងលេី ចូលមកដល់ក៏លូតទៅសង្គ្រប់ពីលេីជុងហ្គ្កដាស់គេអោយភ្ញាក់ឡេីង
« ម៉ាក់ៗភ្ញាក់ឡេីង~~ប៉ាលួចមានស្រី!! លឿនឡេីងនាងយកប៉ាទៅបាត់ឡូវហេីយ!!! »
« ហាហ្ហាស៎ ប៉ាកូនមានស្រី??? ស្រីឯណា នាងនឹងជាអ្នកណា អាយ៎ណាមជូនអាចោរម្សៀត~~~ » ជុងហ្គុកងេីបទាំងរវេីយរវាយ ភ្នែកបេីកមិនចង់រួចតែអាពាក្យប្តីមានស្រីស្តាប់ច្បាស់ណាស់ ក្នុងទ្រូងក្តៅឆែវ គេងេីបទាញខោអាវមកពាក់ បីកូនចុះទៅក្រោមភ្លាម
« ណាមជូនបងនៅឯណាហាស៎!!! នៅឯណា កូនប្រាប់ថាបងមានស្រី មិចក៏ងងឹតម្លេះ?? »
« កូនboងងឹតម្លេះកូន អ្នកណាបិតភ្លេីង ហេីយឯណាប៉ាកូននោះមិចមិនឃេីញ »
« គឺ.......»
« Happy Birthday to you~~~
happy birthday to you happy~~ birthday happy~~~ birthday happy~~ birthday to you~~~~~»« kookie happy birthday my darling!! » ណាមជូនបានគ្រងឈុតយ៉ាងស្រស់សង្ហាដូចជាទេវបុត្រ ឈរកាន់នំមាត់ជណ្តេីរច្រៀងចម្រៀងក្នុងថ្ងៃកំណេីតគេ។ ជុងហ្គុកបេីកភ្នែកធំភ្ញាក់ផ្អេីលមិននឹកស្មានថានាយស្គាល់ថ្ងៃកំណេីចគេអិញ្ចឹងគេ ធ្វេីអោយដួងចិត្តនេះរីកមាឌ រលីងរលោងទឹកនេត្រាមកភ្លាមៗ
« ម៉ាក់ហ្គុកហ្គីដ៏ល្អរបស់កូន រីករាយថ្ងៃកំណេីតណា...»
« ចុះមកអូន ឆាប់ភ្លុំទានទៅ! »
« ឆាប់ភ្លុំទានទៅអាហ្គុក ពួកអញចង់សុីនំ ហុិហុី »
« បាទទៅហេីយណា៎ ហ្វូ~~~» ជុងហ្គុកក៏ភ្លុំទានទាំងទឹកភ្នែក បីNamboជាប់ក្នុងដៃមិនហ៊ានព្រលែង អាចថានេះជាលេីកទីមួយក្នុងជីវិតហេីយ ដែលមានមនុស្សស្គាល់ថ្ងៃខួបរបស់គេនឹងប្រារព្ធវាឡេីង ព្រោះពីមួយឆ្នាំទៅមួយឆ្នាំគេឆ្លងខួបកំណេីតខ្លួនជាមួយនឹងភាពឯកការទេ
YOU ARE READING
My baby's want you to be mine 💖
Fantasy«ពូ..ពូចិត្តល្អ អូនស្រឡាញ់លោកពូ រៀបការនឹងdaddyអូនទៅណា? អូនចង់មានម៉ាក់! » « ??? »