នៅកាណាដា អាកាសធាតុត្រជាក់ណាស់ តែក្នុងភូមិគ្រះNamjoonមានម៉ាសុីនកម្តៅអោយស្រួលខ្លួន។ ពួកគេទាំងបីកំពុងតែអង្គុយលេងនៅឯសួនច្បារខាងក្រោយ Namboរត់ដេញប្រលែងជាមួយជុងហ្គុកចំណកឯ Namjoonអង្គុយញញឹមតិចៗសម្លឹងមេីលភាពរីករាយកូនរបស់ខ្លួន។
« ហិហិ ម៉ាក់ចាប់អូនមក ចាប់មក »
« កុំរត់ចាំមេីលម៉ាក់ចាប់បានណា...»
« ហិហិ » គេក៏រត់ទៅរហូតរត់រាងឆ្ងាយ ខ្លួនក៏មានល្បិចមួយកេីតឡេីងមក គឺ...
ព្រូស
« អូយ!! ហុឹកៗ » boធ្វេីជាដួលលេីដីគេងស្អាត នាំអោយលោកប៉ានឹងជុងហ្គុកភ័យភ្នែកសក្បុសរត់អោនមកមេីលគេ
« boកូនប៉ា...»
« boកូន...»
« អុឹម!!! » ក្មេងនេះកំហូចជ្រុល ពេលលោកប៉ានឹងអ្នកម៉ាក់ខ្លួនមក គេក៏ងេីបព្រូស រុញក្បាលNamjoonអោយទៅអឹបជាមួយបបូរមាត់ជុងហ្គុក។
« ក្មេងកំហូច ឆាប់មកនេះភ្លាម!! »
« ប៉ាៗថេីបម៉ាក់ៗហេីយ ហិហិ »
ពួកគេទាំងបីស្រាប់តែប្រលែងលេងជាមួយគ្នារត់ប្រសាចពេញសួនច្បារ គួរជាទីរីករាយពន់ពេក។ ស្នាមញញឹមម្នាក់ៗបង្ហាញឡេីងទាំងមិនបានគ្រោងទុកថាអាចមានថ្ងៃនឹងនោះទេ ទោះមិនត្រូវជាអ្វីនឹងគ្នាតែក្នុងចិត្តម្នាក់ៗច្បាស់ជាដឹង។
« Namjoon~~Nambo! » សម្លេងមួយហៅ បានកាច់ផ្តាច់អោយពួកគេទាំងបីបញ្ឈប់សកម្មភាព ងាកទៅរកម្ចាស់សម្លេងភ្លាម។ Namjoonងាកទៅរក ទាំងបេះដូងលូតញាប់ញ័រចេញមកក្រៅ កែវភ្នែកបែរទៅរកស្រីវ័យក្មេងម្នាក់ដែលនាយស្គាល់ច្បាស់ថាជា...
« hyung-hee!! អ្នកម៉ាក់!! » គ្រប់គ្នាប្រែជាស្រឡាំងកាំងពេលសុខៗ វត្តមានអតីតភរិយាខ្លួនបានលេចខ្លួនឡេីងមកចំពោះមុខ។ នាងញញឹមស្រក់ទឹកភ្នែកតក់ៗ តែ...
« អ្នកនាងមិនអាចចូលមកបានទេអ្នកនាង » សន្តិសុខមកចាប់ដៃនាងជាប់
« ពួកឯងកុំចាប់នាង!! »
« ហ្ហឹកៗ Namjoonលោកប្តី...» នាងរត់មកអោបកាយស្វាមីយ៉ាងណែនទាំងយំសស្រាក់សស្រាំ ទឹកភ្នែកទឹកសម្បោរ។ ដែលកាយវិការជាមួយសព្វនាមពិននេះ ជុងហ្គុកំពុងតែឈរមេីលដឹងក្នុងចិត្តបាត់ទៅហេីយ ថានាង ជាអ្នកណានោះ។ បេះដូងខ្លួនស្ទេីរតែប្រេះបែក តែក៏ចេះតែញញឹមមេីលមុខNamjoonទៅ
YOU ARE READING
My baby's want you to be mine 💖
Fantasía«ពូ..ពូចិត្តល្អ អូនស្រឡាញ់លោកពូ រៀបការនឹងdaddyអូនទៅណា? អូនចង់មានម៉ាក់! » « ??? »