យប់ឈានចូលមកដល់ ជុងហ្គុកគេងនៅលេីគ្រែទាំងបេះដូងខ្លួនលោតភ័យដុកដាក់ៗមិនឈប់ ដោយសារតែខ្លួនត្រូវគេងរួមបន្ទប់ជាមួយនឹងមនុស្សដែលខ្លួនកំពុងតែលួចស្រឡាញ់។ Namjoonគេកំពុងតែងូតទឹកសម្អាតខ្លួន បន្ទាប់មកគេស្រាប់តែចេញមកវិញដោយនៅសល់តែកន្សែងរុំជាប់នឹងចង្កេះមកឈរជូតសក់មុខកញ្ចក់ហាក់មិនដឹងពីវត្តមានជុងតាមមេីលគេស្ទេីតែឈាមច្រមុះទៀតហេីយ
« នេះមិនទាន់គេងទៀតឬ? »
« ជុង!...ជុង ចនជុងហ្គុក!! »
« ហ្ហាស់ ស្អីៗ! » ជិងភ្ញាក់បាស់ដៃបាស់ជេីងជាមួយនឹងសម្លេងនាយស្របពេលដែលនាយយកខ្លួនមាំទាំ មកឈរចំពីមុខគេ
« នេះឯងភ្លឹកមេីលខ្ញុំដល់ថ្នាក់ហៅមិនលឺផង? »
« អាឆ្កួតអ្នកណាទៅមេីលឯងទៅ មានដូចតែគ្នាសោះ »
« ថាមិនត្រូវមានដូចគ្នាតែគុណភាពផ្សេងគ្នា »
« ឆុយឯងនិយាយស្អីឯង?? »
«...» Namjoonមិននិយាយ តែជំនួសដោយស្នាមញញឹមចុងមាត់មុននឹងចាប់សម្លឹងកែវភ្នែកជុងហ្គុកចំៗ។
ដុក ដាក់ ដុក ដាក់
បេះដូងនេះលោតញាប់ទៀតហេីយ ជុងស្ទេីរតែគាំងស្លាប់អោយបាត់ចេញពីទៅនេះ ខ្លួនពិតជាមិនអាចទប់អារម្មណ៍បានទេ
« ឆាប់គេងទៅយប់ហេីយ! » នាយពោះម៉ាយងេីបមុខមកវិញហេីយក៏បិតភ្លេីងអោយងងឹតស្លុបទាញភួយមកដណ្តប់ខ្លួនឡេីងគេងជិតនឹងជុងហ្គុក។ ជុងហ្គុកធ្វេីអីមិនត្រូវលួចលេបទឹកមាត់ផ្សេីមបំពង់កពេលដែលសាច់ក្តៅត្រជាក់នៅជិតដៃបានអោបខ្លួនយ៉ាងណែន
« ឯង...ឯងទៅពាក់អាវខោសិនទៅ »
« មិន! »
« ឯងចេះខ្មាស់គេផង អ្នកណាគេងពាក់កន្សែងដូចឯងនោះ »
« មិន ងងុយណាស់ ស្ងៀមកុំរេី សុំអោបបែបនេះណា៎...»
សម្លេងកម្លោះកូនមួយនេះស្រាប់តែប្តូរទៅជាស្រទន់មួយរំពេច សម្តីហាក់ហត់នឿយណាយចិត្តនឹងសម្ពាធជាពន់ពេក នាយកំពុងតែបញ្ចេញភាពទន់ខ្សោយរបស់ខ្លួនហេីយ។ជុងស្តាប់ឮបែរខ្លួនមកប្រឈមមុខជាមួយនាយនឹងលេីកដៃទៅអង្អែលក្បាលនាយស្រាលៗ ក្រសែរភ្នែកអ្នកទាំងពីរស្រាប់តែសម្លឹងរកគ្នាជាមួយមនោសញ្ចេតនាអារម្មណ៍ពិបាកនឹងនិយាយណាស់
YOU ARE READING
My baby's want you to be mine 💖
Fantasy«ពូ..ពូចិត្តល្អ អូនស្រឡាញ់លោកពូ រៀបការនឹងdaddyអូនទៅណា? អូនចង់មានម៉ាក់! » « ??? »