ភាគទី23: ជុងហ្គុកបងស្រឡាញ់អូន!

965 79 9
                                    

« បេីលោកនៅស្រឡាញ់នាង ចុះខ្ញុំ??  អំពេីរល្អ ភាពកក់ក្តៅនោះផ្តល់មកអោយខ្ញុំធ្វេីអី ធ្វេីអោយខ្ញុំយល់ច្រឡំខ្លួនឯងថាលោកក៏មានចិត្តអោយមកខ្ញុំវិញដែរ! ត្រូវ...លោកមិចនឹងមកស្រឡាញ់មនុស្សប្រុសដូចខ្ញុំនោះ ហ្ហឹក~~គេជាស្រី ខ្ញុំជាប្រុស! គេធ្លាប់ជាប្រពន្ធស្របច្បាស់ ឯខ្ញុំទេីបតែដេីរតួជាប្រពន្ធជំនួស គេជាម្តាយបង្កេីតឯខ្ញុំជាម្តាយជំនួស ខ្ញុំយល់ ខ្ញុំយល់ហេីយ....ហ្ហឹក  »

« ជុង...ជុងហ្គុក » ឃេីញទឹកភ្នែកគេហូរបែបនេះខ្លួនពិតជាធ្វេីចិត្តមិនបាន ចង់ដេីរចូលទៅតែhyung heeបានចាប់ដៃគេជាប់

« ត្រូវហេីយ លោកមិនហ៊ានស្រឡាញ់ខ្ញុំទេ ព្រោះស្រឡាញ់ខ្ញុំវាជាកំហុស លោកមិចនឹងអាចសាងកំហុសជាមួយមនុស្សដូចខ្ញុំទៅ! ហ្ហឹក តែហេតុអី... បេីមិនស្រឡាញ់លោកកុំផ្តល់ក្តីសង្ឃឹមអី បេះដូងមិនច្បាស់លាស់របស់លោកបាបំផ្លាញ់៊បេះដូងខ្ញុំហេីយ អ្ហឹក...មិនអីទេ ខ្ញុំនឹងដេីរចេញពីទីនេះ ព្រោះថា ខ្ញុំគ្រាន់តែជាតួជំនួសទេ លារហេីយ សូមរស់នៅជាមួយប្រពន្ធឯងអោយសុខសប្បាយចុះ » និយាយចប់ ជុងបានរត់ចាកចេញពីផ្ទះនេះទាំងទឹកភ្នែកដោយមិនយកអ្វីទៅបន្តិច។ Namjoonក៏រត់ទៅតាម តែនាងស្រីជេីងល្អបែរជាចាប់ដៃចាប់ជេីងគេជាប់ទៅវិញ

« កុំទៅតាមវា...អោយវាទៅៗ បងយ៉ាងមិច ចង់យកម៉ាក់ជាប្រុសនឹងមកអោយកូនមេនទេ? បងចេះខ្មាស់គេទេ!»

« នាងគ្មានសិទ្ធមកថាអោយប្រពន្ធខ្ញុំទេ kang hyung hee!!! » នាយស្រែកមួយអស់សម្លេងដាក់នាង ធ្វេីអោយនាងភ័យញ័រមាត់ចំប្រង់ តាំងពីស្គាល់គាត់មក គាត់មិនដែលស្រែកបែបនឹងទេសូម្បីតែម្តង

« ខ្ញុំអោយនាងនៅទីនេះ គឺដោយសារតែកូនតែប៉ុណ្ណោះតែមិននឹកស្មានថា ចរិកបញ្ញេីក្អែកនៅតែជាបញ្ញេីក្អែក!!! »

« ត្រូវ! ហឹសនាងនិយាយត្រូវណាស់កាលដែលខ្ញុំមិនព្រមសុីញេលែងលះ ត្រូវណាស់ដែលនាងគិតថាខ្ញុំនៅស្រឡាញ់ តែមកដល់ពេលនេះខ្ញុំច្បាស់ហេីយ ថាមនុស្សដូចនាងមិនសមបានក្តីស្រឡាញ់មួយនេះទេ ថ្ងៃនេះនាងបានបង្រៀនមេរៀនមួយទៀតដល់ខ្ញុំហេីយ!!! »

My baby's want you to be mine 💖Where stories live. Discover now