*ទីលានប្រណាំង
ការប្រណាំងលេីកនេះដូចជាអាធឹកអាធម្មខ្លាំងណាស់ ព្រោះវាជាការប្រណាំងបែបអន្តរជាតិមានការចូលរួមដោយមហាជនជាច្រេីនកុះករ ឯអ្នកឈ្នះនឹងក្លាយទៅជាម្ចាស់ពានឯកប្រចាំឆ្នាំ ព្រមទាំងជាប់ឈ្មោះជាអ្នកប្រណាំងម៉ូតូអាជីព ចុះជាសារព័តមានទៀតផង។
ពានឯកនៅខាងមុខ ជុងហ្គុកឈរកាន់មួកក្រហមសម្លឹងមេីលទៅពាននៅនឹងមុខ ដែលជាក្តីស្រមៃតាំងពីរយូរថានឹងបានកាន់វា។ ដោយខាងស្តាំដៃមានមិត្តភក្តិទាំងបួនជាកម្លាំងចិត្ត ឯខាងឆ្វេងដៃមានមនុស្សសំខាន់ពីរអ្នកក្នុងជីវិតដែលខ្វះមិនបាន នោះគឺ NamjoonនឹងNambo
« អូនភ័យអត់? »
« មិនភ័យទេ... តែណាមជូនគេមេីលមកពួកយេីងច្រេីនណាស់ ក្រសែរភ្នែកនេះមិនល្អទេ!! »
ជុងគេមិនសូវជាចូលចិត្តក្រសែរភ្នែកនេះទេ ក្រសែរភ្នែកមេីលមកគេបែបអវិជ្ជមានកាន់តែអោយគេមានអារម្មណ៍មិនល្អ« ពួកនឹងអញហក់ចូលទៅសុីក្បាលអស់ឡូវ មេីលៗក៏មេីលម្លេះ មេីលធម្មតាទៅថីមេីលហេីយសម្លក់ខ្សឹបខ្សៀវហឹមអញ!!! » ជីមីនឃេីញក៏ចង់តែចូកទៅសុីក្បាលពួកនឹងអោយអស់ទេ
« អេី! ហែងហក់សុីក្បាលពួកមាត់ចាបនឹងអោយអស់មេីស៌!! សល់ខ្លួនទុកអោយអញពន្លះ យីស!!! អាងតែមានប្រដាប់មេីល ប្រដាប់និយាយ ចេះតែដៀមដាម » jane
« អញចង់ចូលទៅប្រណាំងដែរ តែអញសុំចាញ់ គឺអញចង់យកម៉ូតូនឹងទៅបុកពួកនឹង!! » vio
« នែៗកូនៗមាសម្តាយ កូនទាំងបីក្តៅក្រហាយធ្វេីអីធ្វេីចិត្តអោយច្រជាក់ៗ!! » brandឈរនៅជិតហាក់ដូចជាមិនក្តៅក្រហាយដូចបីអ្នកនឹងទេ
« ហែងមិនមេីលវាសម្លឹងមេីលមិត្តពួកយេីងដូចសម្លឹងឃេីញអាចម៍ទេអី មាត់ជីបអូចៗមិនដឹងដៀមដាមស្អីខ្លះទេ »
« ភ័យធ្វេីអី ប្តីគេCEOទាំងមូល ផ្ទាត់ដៃតែតិចមា៉ក្រុមនឹងនោះ ចូលសណ្ឋាគាផ្កាយមួយពាន់សុីបាយក្រហម ពួកហែងកុំភ័យមេីល មេនទេលោកគីម? »
« បាទមេនហេីយ » ណាមជូនឆ្លេីយដោយញញឹមចុងមាត់ គ្មានអ្នកណាអាចមកវាយតម្លៃក្រុមគ្រួសារគេបានទេសូមប្រាប់អោយដឹងទៅចុះ!
YOU ARE READING
My baby's want you to be mine 💖
Fantasi«ពូ..ពូចិត្តល្អ អូនស្រឡាញ់លោកពូ រៀបការនឹងdaddyអូនទៅណា? អូនចង់មានម៉ាក់! » « ??? »