ភាគទី8: ស្រឡាញ់កូនចុះប៉ាគេនោះ

913 78 2
                                    

សំណួរចង់សួរតាំងពីឃេីញគេនិយាយជាមួយអ្នកគ្រូនោះមកម្លេះ គេពិតជាចង់ដឹងពីជម្រៅចិត្តនាយហ្គុកណាស់ថាខ្មាស់គេឬអត់ បេីខ្មាស់ គេនឹងព្រមឈប់អោយជុងមេីលថែរកូនគេទៀតហេីយ។ ជុងបែរមុខមកសម្លឹងNamjoonវិញមុននិយាយ..

« មានអីត្រូវខ្មាស់ទៅគ្រាន់តែតាំងខ្លួនម្តាយរបស់គេនោះ!កាលដែលខ្មាស់គឺកាលដែលទុកអោយក្មេងមិនអោយហៅយេីងថាជាម៉ាក់បានត្រូវ! ខ្ញុំយល់ពីកូនឯងថាគេឯកការ គេចង់បានម្តាយហៅនឹងគេ ពិសេសនោះគេខ្មាស់មិត្តរបស់គេដែលក្រឡេកឃេីញម្តាយឪពុកគេជូនមកដល់សាលាតែគេមានតែប៉ា...ខ្ញុំយល់ពីកូនរបស់ឯង » ជុងនិយាយយ៉ាងស្រទន់អាចជ្រាបចូលដល់ជម្រៅចិត្តNamjoonណាស់ពេលនេះ Namjoonរំជួលចិត្តអោយតែរលឹកអំពីកូនទេីបគេបែរមកមុខលាក់លាមកែវភ្នែករលីងរលោងមុននិយាយបន្តប្រាប់ជុងហ្គុកថា...

« ឯងដឹងទេថាកូនមួយគ្រាប់នេះកេីតឡេីងមិនមេនដោយសារតែក្តីស្រឡាញ់របស់ខ្ញុំនឹងម្តាយគេទេ! វាកេីតឡេីងព្រោះតែការបង្ខិតបង្ខំមួយគ្រាតែប៉ុណ្ណោះ ការរៀបការរបស់ខ្ញុំនឹងម៉ាក់គេ គ្រាន់ជាករផ្គូផ្គងរបស់មនុស្សចាស់!! នាងមិនបានស្រឡាញ់ខ្ញុំ តែខ្ញុំស្រឡាញ់នាង មួយឆ្នាំដំបូងដែលនាងពរពោះនាងសឹងតែចង់រំលូតកូននេះចោលព្រោះនាងមិនចង់បានកូននេះទេ បីឆ្នាំដែលរស់នៅជាមួយនាងវាប្រៀបដូចជាយកចាបអោយមកនៅក្នុងទ្រុង នាងតែងទុកខ្ញុំនឹងកូនចោលទៅរកប្រុសថ្មីរាល់ថ្ងៃរាល់យប់ នាងលូយឆាយ នាងចូលចិត្តសប្បាយ នាងមិនដែលមានទំនួសខុសត្រូវលេីកូនម្តងណាទេ ខ្ញុំសុខចិត្តខាំមាត់ទ្រាំជាមួយនាងព្រោះតែស្រឡាញ់មាននាមជាប្រពន្ធនឹងមិនចង់អោយកូនកំព្រៀម្តាយ តែនាងមិនបានគិតបែបនឹងទេ នាងមិនខ្វល់នាងសុំខ្ញុំលែងលះនាងចង់ចាកចោលកូន...ឯងគិតទៅមេីលថានាងអាក្រក់បែបណា....»

សុខៗNamjoonបែរជាជ្រុលអារម្មណ៍ទម្លាយរឿងនេះប្រាប់ទៅជុងហ្គុកទាំងអស់ទាំងមិនដឹងខ្លួន រហូតជុងអាចមេីលឃេីញទឹកភ្នែកក្នុងក្រពេញភ្នែករបស់គេតែនាយមិនសម្រក់ មកដល់ពេលនេះទេីបជុងហ្គុកដឹងថា នាយលំបាកនឹងទ្រាំរស់ជាមួយប្រពន្ធបែបណា៎...

My baby's want you to be mine 💖Where stories live. Discover now