ក្រោមយប់ងងឹត ក៏មានពន្លឺរះបញ្ចាំងនាំយកភាពងងឹតចាកឆ្ងាយពីផែនដីនេះវិញដែរ។ ព្រះសូរិយាពណ៍ទឹកមាស់ ដែលរកពណ៍ប្រៀបមិនដូច នាំយកពន្លឺដេីម្បីដាស់ដំណេកមនុស្សអោយភ្ញាក់ឡេីង។ ណាមជូនរេីសខ្លួនតិចៗមានអារម្មណ៍ថាស្ពឹកដៃ បេីកភ្នែកភ្លាម មនុស្សដែលខ្លួនបានឃេីញមុនគេបង្អស់គឺជាមនុស្សដែលខ្លួនជ្រេីសស្រឡាញ់ក្នុងជីវិតនោះដែរ។ ក្មេងប្រុសសក់ពណ៍ត្នោតរលោងស្រិល បបូរមាត់តូចក្រាស់សាច់សខ្ចី ពេលគេងបែបនេះទេីបដឹងថាស្រដៀងទៅនឹងសត្វទន្សាយមួយក្បាល។ ណាមជូនថេីបមាត់គេទាំងគ្រឺតខ្នាញ់បន្តិច សឹមញញឹមអស់សំណេីចជាមួយរឿងកេីតឡេីងយប់មិញ។
គេមិនអាចដកភ្នែក ចេញពីក្មេងប្រុសនេះបានទេ គេសម្លឹងមេីលយូរកាន់តែចង់សម្លឹង សម្លឹងកាន់តែយូរ ក៏ចេះតែឃេីញអនាគតដ៏ល្អជាមួយក្មេងប្រុសម្នាក់នេះ ខ្លួនមិនខុសទេដែលជ្រេីសក្មេងប្រុសម្នាក់នេះដេីរលេីបន្ទាត់ជីវិតជាមួយគ្នានៅថ្ងៃមុខបន្តទៀត
« ត្បិតថាអូនមិនមេនជាមនុស្សដំបូងដែលបងស្រឡាញ់ មិនមេនជាមនុស្សដំបូងដែលបងលុតជង្គង់សុំរៀបការ មិនមេនជាស្នាមថេីបដំបូង មិនមេនជាដៃគូរជីវិតដំបូង តែអូនគឺជាចុងបញ្ចប់របស់បង គឺមានតែអូនម្នាក់គត់ My sunshine kookie!! » ពោលចប់ខ្លួនថេីបថ្ងាស់ជុងហ្គុកមួយខ្សឺតចុងក្រោយ មុននឹងងេីបទៅងូតទឹកស្លៀកពាក់មករៀបចំខោអាវអោយជុងត្រៀមអោយគេទៅធ្វេីការប្រកួតប្រណាំងម៉ូតូ។
ជុងស្រាប់តែបេីកភ្នែក លាយឡំជាមួយនឹងទឹកភ្នែក ស្អប់ណាស់នាយតែងនិយាយពាក្យបែបនេះធ្វេីអោយគេរំភេីបសប្បាយចិត្តនឹងហូរទឹកភ្នែកមករហូត
« ត្រូវ សូម្បីតែបងក៏មិនមេនមនុស្សដំបូងដែលអូនស្រឡាញ់ដែរ តែបងជាមនុស្សចុងក្រោយក្នុងជីវិតអូនដូចគ្នា you is my only sunshine joonie! »
ក្រាក*
« ជុង អូនភ្ញាក់ហេីយមេនទេ? » ណាមជូនចេញមកវិញ ក្នុងឈុតយ៉ាងស្រស់សង្ហារដូចជាតារបង្ហាញម៉ូតដ៏ល្បីត្រៀមនឹងបង្ហាញអោយគេមេីល។ ជុងហ្គុកគេងសម្លឹងមេីលទាំងភ្លឹកស្មារតី ប្រុសនេះច្រេីនតែអាយុទេកុំបាច់មេីលមុខ18សុំចាញ់។ តែគំនិតមួយផុសមកទៀតហេីយគឺ...
YOU ARE READING
My baby's want you to be mine 💖
خيال (فانتازيا)«ពូ..ពូចិត្តល្អ អូនស្រឡាញ់លោកពូ រៀបការនឹងdaddyអូនទៅណា? អូនចង់មានម៉ាក់! » « ??? »