យប់អាត្រាតស្ងាត់ឈឹង មានតែខ្យល់ជំនោរផាយផាត់រសាច់ប៉ះកាយរងារយ៉ាងឯកការ jungមកគេងកន្លែងថ្មីដូចមិនទម្លាប់ធ្វេីអោយគេគេងមិនលក់ទាល់តែសោះ ត្រូវមកឈរសញ្ចឹកសញ្ចឹងម្នាក់ឯងក្បែររេរង់ដាងាកទៅរកផ្កាយឆ្ងាយដាច់កន្ទុយភ្នែក
« បេីពេលនេះខ្ញុំមានម៉ាក់ មានប៉ា ម្លេះហេីយខ្ញុំប្រហែលជាមានគ្រួសារមួយយ៉ាងពេញលេញកក់ក្តៅ មិនមេនរសាត់អណ្តែតតែឯងបែបនឹងទេ »
គេនិយាយតិចៗ បញ្ជាក់ពីជម្រៅចិត្តរសាត់អណ្តែតបែបនេះ។ ត្រូវហេីយគេឯករាជ្យណាស់ តែខ្លួនគ្មានអ្នកណាដឹកនាំគ្មានអ្នកត្រួតត្រាដូចជាគេទេ« ចឹងហេីយបានជាខ្ញុំជួបNamboមានអារម្មណ៍ថាសប្បាយចិត្តមាននិស្ស័យជាមួយក្មេងនោះ តែឪគេនោះមិនមេនទេ!! »
រំលឹកដល់Namjoonភ្លាមjungគ្រវីក្បាលបន្តិចដោយសារតែស្រឡាញ់ចូលចិត្តកូនគេតែឪពុកគេឈ្លោះជាមួយដូចឆ្កែនឹងឆ្មា គេនិយាយម្នាក់ឯងទាំងមិនដឹងថាNamjoonឈរក្បែរេរ៉ង់ដានៅមិនឆ្ងាយពីបន្ទប់គេប៉ុន្មានទេព្រោះបន្ទប់jungkookជាមួយNamjoonនៅជិតគ្នា រហូតអាចស្តាប់លឺសម្តីគ្រប់ម៉ាត់របស់គេ។« ហូយដេកហេីយ ស្អែកត្រូវត្រៀមសម្រាប់អោយNamboគេទៅរៀន ចាប់ពីថ្ងៃនេះពូប្រៀបដូចទៅនឹងប៉ាឯងហេីយ ពូសន្យាននឹងមេីលថែរឯងអោយល្អណា៎...»
« រាត្រីសួរស្តី »
+ព្រឹកឡេីង
ទីលំនៅថ្មី ផ្ទះថ្មី ជីវិតក៏ថ្មីការចាប់ផ្តេីមនូវទំនៀមទម្លាប់ក៏ថ្មីដែរ jungបានងេីបពីព្រលឹមស្លៀកអាវយឺតសវាលក្លៀក ចុះមកក្រោមសុំម៉ែថោះជួយធ្វេីម្ហូបទុកអោយNamboទៅរៀន ឯNamboគឺរវល់ងូតទឹកស្លៀកពាក់ជាមួយឪពុកគេនៅខាងលេីឯណោះ
« ម៉ាក់ៗ.!» សម្លេងដូចសារិកាកែវស្រែកហៅលាន់ឮពេញមួយផ្ទះ boចុះមកជាមួយឪពុកស្លៀកពាក់ទីនុយជាឯកសណ្ឋានសិស្សយ៉ាងសង្ហា ឯឪពុកគេស្លៀកពាក់ជានាយកក្រុមហ៊ុនធំបែបអំណាចរបស់គេនោះឯង ម្នាក់ៗសង្ហាខ្លាំងណាស់
« Namboក្មួយ~~សឺតៗ*ក្រអូបណាស់នៀក » ជុងប្រញាប់លេីកក្មេងពរក្នុងដៃ ថេីបថ្ពាល់ឆ្វេងស្តាំឯboស្ញេញធ្មេញទាំងក្រាស់ដាក់អ្នកដែលខ្លួនហៅថាជាម៉ាក់យ៉ាងពេញៗមាត់
YOU ARE READING
My baby's want you to be mine 💖
Viễn tưởng«ពូ..ពូចិត្តល្អ អូនស្រឡាញ់លោកពូ រៀបការនឹងdaddyអូនទៅណា? អូនចង់មានម៉ាក់! » « ??? »