ភាគទី21: ស្រពិចស្រពិល

794 79 4
                                    

    នៅកាណាដា ជុងហ្គុកដូចជាមិនសូវទម្លាប់ទេ តែដោយហេតុបានរស់ជាមួយកូននឹងNamjoonគេក៏អាចសម្របខ្លួនបាន។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយវិនាទីទីមួយវិនាទី ពួកគេទាំងបីរស់ជុំគ្នាស្ទេីរតែដូចគ្រួសារតែមួយ។ ស្នាមថេីប អោប ការបម្រេីជូនស្ទេីរតែដូចប្តីប្រពន្ធមិនខុស ។ ជុងហ្គុករីករាយនឹងជីវិតបែបនេះ រីករាយនឹងទង្វើដ៏កក់ក្តៅរបស់នាយផ្តល់មកអោយខ្លួន រីករាយនឹងមានកូននៅក្បែរ

តែបេីសួរបកទៅNamjoonវិញថា គេនឹងជុងហ្គុកត្រូវជាអ្វីនឹងគ្នា នាយឆ្លេីយថា...នាយមិនដឹងទេ!!

« Namjoon កូនbo អាហាររួចរាល់ហេីយ ចុះមកញុាំមក» វាជាទម្លាប់ដែលខ្លួនបំពេញតួនាទីបែបនេះ Namjoonបីកូនប្រុសក្នុងដៃរួចក៏ចូលរួមតុអាហារជាមួយគ្នាបីអ្នក

« មោះម៉ាក់ថេីបមួយ ជុប* »

« ថេីបប៉ាៗផង »

« កូនbo...»

« ហ្ហឹកថេីបប៉ាផង »

« សឺត* » ជុងហ្គុកក៏ហួសទៅថេីបថ្ពាល់Namjoonមួយខ្សឺតធំដោយថ្ពាល់ក្រហម។ វាស្ទេីរតែជាទម្លាប់ហេីយដែលកូនកំហូចបង្ខំអោយគេថេីបNamjoonមុនអាហារពេលព្រឹក តែខ្លួនវាចេះតែអៀន

« យេ...ញុាំបាយ តោះញុាំបាយ ហិហិ » boរីករាយណាស់ ពេលមានគ្រួសាររីករាយបែបនេះ។ មានម៉ាក់ដ៏ល្អចាំនៅក្បែរមេីលថែរគេគ្រប់សព្វ នឹងមានប៉ាដ៏ល្អដែលទទួកបន្ទុកប្រៀនប្រដៅផ្តល់ភាពកក់ក្តៅ។

វាជាអ្វីដែលក្មេងៗចង់បានខ្លាំងណាស់ ដូចនេះក្នុងនាមជាឪពុកម្តាយ គួរតែបំពេញតួនាទីទាំងអស់នេះ។

« Namjoonថ្ងៃនេះខ្ញុំមិនទៅក្រុមហ៊ុនជាមួយឯងបានទេ ដោយសារតែចង់នៅផ្ទះ ខ្ញុំចង់....»

« ជិះម៉ូតូ? »

« មេនហេីយ » ជុងហ្គុកសេីចមិនសមទេ គេខានជិះម៉ូតូធំរាងក្រែលដែរហេីយ ក្តីស្រមៃចង់ក្លាយជាអ្នកប្រណាំងម៉ូតូអាជីបបំផុត។ តែស្របពេលបានចូលមកក្នុងនាមជាម្តាយ ខ្លួនស្រាប់តែគិតថាវាមិនសម

« មិនអីទេ...ចាំបាច់សុំខ្ញុំធ្វេីអី តាមសប្បាយចុះ ថ្ងៃនេះខ្ញុំក៏មិនទៅធ្វេីការដែរ ប៉ានឹងម៉ាក់មកលេង »

My baby's want you to be mine 💖Where stories live. Discover now