ភាគទី12: ពេញលេញ

790 75 5
                                    

     កន្លងអស់ទៅជាងមួយកំណាត់ថ្ងៃ ក៏ដល់ម៉ោងដែលNamboត្រឡប់ចេញពីសាលាដោយមានអ្នកទាំងពីរទៅទទួលតាមទម្លាប់ធ្លាប់ធ្វេីរាល់ថ្ងៃ មកដល់ផ្ទះភ្លាមNamboនៅតែតោងកជុងហ្គុកយ៉ាងស្អិតមិនព្រមព្រលេង តែយ៉ាងណាពីអ្នកនេះប្រលែងគ្នាសេីចយ៉ាងកក្អឹក

« ម៉ាក់ៗហត់ទេថ្ងៃនេះ? »

« ម៉ាក់មានហត់ឯណា ចុះកូននោះ! » ជុងយកដៃច្បិចតថ្ពាល់ក្មេង ថេីបគេខ្សឺតៗទាំងពេញស្រឡាញ់ ទទួលស្គាល់ហេីយថាខ្លួនចង់ក្លាយជាម្តាយគេបែបនេះណាស់ ចង់បីបាច់ចិញ្ចឹមគេ អ្វីរិទ្ធតែពិសេសនោះចង់ជាផ្នែកមួយនៃជីវិររបស់ឪពុកគេដែរ

« កូនមិនហត់ទេ »

« នេះកូនមិនសួរប៉ាទេឬសួរតែម៉ាក់កូនបែបនេះអិញ្ចឹង! »
Namjoonដាក់ខ្លួនអង្គុយចំហៀងជិតកូនដោយboនៅអង្គុយកណ្តាលគេ ជុងចេះតែតាមសម្លឹងនាយជាមួយស្នាមញញឹមមិនឈប់មិនឈរ ម្ខាងមានកូនម្ខាងមាននាយ ធ្វេីអោយចិត្តនេះមានអារម្មណ៍ថាពេញលេញខ្លាំងណាស់

« អូកូនភ្លេចសួរ ប៉ាៗហត់ទេ មានលួចមានស្រីទេ? »

« យ៉ាប់ណាស់កូនកំហូច អឹមក្រអូបណាស់ថ្ពាល់នេះ »
នាយលេីកកូនមកពរងេីយក៏ថេីបថ្ពាល់ឆ្វេងស្តាំសេីចកក្អឹកដោយបញ្ចេញស្នាមញញឹមរីករាយផ្តល់អោយទៅកូន។ ជុងដែលតាមសម្លឹងនោះឃេីញកាយវិការនាយបែបនេះ កាន់តែបាក់ចិត្តទន់លេីសដេីមកាន់តែស្គាល់ពីជម្រៅចិត្តនៃអារម្មណ៍របស់ខ្លួនឯង

« នេះជុង ដៃឯងទៅត្រូវនឹងស្អីមិចកខៀវបែបនេះ? » បានបន្តិចនាយកម្លោះដាក់កូនអោយចុះ រម្កិលខ្លួនទៅជិតនាយហ្គុក រួចចាប់ដៃខាងឆ្វេងរបស់គេមកមេីលឃេីញមានជាំសាច់បន្តិចបន្តួចនឹងរលាត់ស្បែក

« នេះម៉ាក់ៗកេីចអីនឹង! ម៉ាក់ឈឺទេ...ហ្វូ ហ្វូ » ក្មេងតូចបារម្ភណាស់ទេីបចូលទៅទាញដៃអ្នកហៅថាម៉ាក់ពីឪពុកមកផ្លុំហ្វូរៗ ជុងត្រឹមតែញញឹមតប

« ម៉ាក់មិនអីទេ របួសតិចតួចនឹង ឯងក៏ចឹងដែរខ្ញុំរបួសតិចតួចសោះ» ជុងហ្គុក

« ហេីយកេីតស្អីបានជាមានរបួស!! » Namjoon

« គឺដួលម៉ូតូ! »

My baby's want you to be mine 💖Where stories live. Discover now