ផ្តើមរឿង:ភ្លើងប្រាថ្នា

11.1K 528 5
                                    

     នាពេលល្ងាច នៅតាមបណ្តាដងផ្លូវនៃទីក្រុង Los Angeles កំពុងតែមមាញឹកក្នុងការធ្វើចរាចរណ៍ ។  ភ្លើងសញ្ញាពណ៌ខៀវសម្រាប់អ្នកដើរថ្មើលជើងឆ្លងផ្លូវ បានលោតឡើងជាហេតុអោយក្មេងសិស្សសាលា ក៏ដូចជាមនុស្សឯទៀតនាំគ្នា ប្រញាប់ឆ្លងអោយដល់ត្រើយម្ខាងទៀត មុនពេលភ្លើងក្រហមលោតមកវិញ ។

     “អ៎ាយយ... សូមទោសៗ”  ចៃដន្យនាយតូចរូបស្រស់ម្នាក់ រត់ឆ្លងថ្នល់ជិតដល់ត្រើយទៅហើយ តែភ្លើងសញ្ញាក្រហមក៏លោតឡើងមកមុន អ្នកធ្វើដំណើរតាមរថយន្តក៏ចាប់ផ្តើមបរទៅមុខបន្ត នាំអោយនាយល្អិតម្នាក់នោះ   ប៉ះទង្គិចជាមួយរថយន្តសេរីទំនើបមួយគ្រឿង ដោយអចេតនា ។ 

      “មិនប្រយ័ត្នសោះ!!” អ្នកបើកឡានរអ៊ូចុងមាត់ទាំងគ្រវីក្បាល សឹមបើកទៅមុខបន្ត ជៀសវាងកកស្ទះចរាចរណ៍ ដែលខុសពីអ្នកជាចៅហ្វាយ អង្គុយនៅកៅអីខាងក្រោយគងអន្ទាក់ខ្លា ដោយភាពស្ងៀមស្ងាត់ នឹងបានសម្លឹង មើលមុខកំលោះវ័យជំទង់ ខ្ទង់អាយុ២០ឆ្នាំស្តើង ដែលរត់ប៉ះឡាននាយអម្បាញ់មិញ ទាំងញញឹមតិចៗចេញមកយ៉ាងចម្លែក ។

     “លោកម្ចាស់ញញឹម??” ស្ទេវីន សួរទាំងភ្ញាក់ផ្អើល កាលបើក្រឡេកភ្នែកមើលតាមកញ្ចក់ ឃើញចៅហ្វាយរបស់ខ្លួនកំពុងញញឹម ។  តើគេស្រវាំងភ្នែកទេដឹងនៀក៎??

     “ក្មេងនោះ... គេស្អាតណាស់!!”  ម្តងនេះនាយជំនិតរូបសង្ហា វ័យ២៩ឆ្នាំឮហើយភ្ញាក់ឡើងភ្លាត់សម្លេង ព្រោះតែមិនដែលឮលោកម្ចាស់របស់ខ្លួន លើកសរសើរនរណាម្នាក់ឡើយ តាំងពីដើមមក ។

    គេតាមបម្រើនាយតាំងតែពីអាយុ ១០ឆ្នាំរហូតមកទល់ពេលនេះ វាមានរយៈពេល១៩ឆ្នាំហើយ វាក៏ជាប្រវត្តិសាស្ត្រផងដែរ ជុងហ្គុក អាដាមសៀរីស៍ សរសើរពីសម្រស់នរណាម្នាក់ ថែមទាំងញញឹមទៀត ។ ព្រះអើយវាស្ទើរតែមិនគួរអោយជឿឡើយ!!

    “លោកម្ចាស់ចាប់អារម្មណ៍គេឬ?!!”

     “បើជួបគេម្តងទៀត គេនឹងក្លាយទៅជាកម្មសិទ្ធិរបស់យើង!!”  សម្តីមួយប្រយោគនេះ វាបានបញ្ជាក់ច្បាស់ណាស់ ថាបុរសមានអំណាចម្នាក់នេះ កំពុងតែប្រាថ្នា ចង់បានមនុស្សដែលខ្លួនទើបតែប្រទះភ្នែក មិនបានមួយនាទីស្រួលបួលផង ។

អំណាចនៃបេះដូង(Completed)Where stories live. Discover now