បន្ទប់តម្កល់សាកសព
កាយតូចច្រឡឹងឈរសម្លឹងមើលរាងកាយមនុស្សដែលខ្លួនស្រឡាញ់ ទាំងទឹកភ្នែកហូរមកមិនឈប់ ។ គេយំរហូតដល់បាត់បង់សម្លេង ដែលបង្ហាញពីការឈឺចាប់កំពុងតែមានពេញប្រអប់ដើមទ្រូង ។ហេតុអ្វីវាលឿនដល់ថ្នាក់នេះ? វាភ្លាមៗពេកហើយ ពួកគេទើបតែចំណាយពេលវេលាស្និតស្នាលជាមួយគ្នាខ្លាំងមិនដល់១សប្តាហ៍ផង ជុងហ្គុក ក៏ត្រូវទៅឆ្ងាយហៅលែងឮអ៊ីចឹងឬ? មិនគិតថាវាអយុត្តិធម៌សម្រាប់ពួកគេទាំងពីរនាក់ទេហ្ហេស?
ប្រអប់ដៃស្រលូនៗញីញ័រ លើកយកទៅប៉ះ អង្អែលផ្ទៃមុខស្លេកស្លាំងដែលកាលពីមុនស្រស់បោស មានមន្តស្នេហ៍ទាក់ទាញ ខាបព្រលឹងអង្រួនបេះដូងនារីៗអោយលង់ស្រឡាញ់ ប៉ុន្តែមិនថាគេបាត់បង់ជីវិតអស់រយៈពេល៥ម៉ោងក៏ដោយ នាយនៅតែសង្ហាដដែលមិនប្តូរដដែល ។
លោកស្រីអេឡា គ្រាន់តែដឹងថា ជុងហ្គុក ត្រូវគេធ្វើឃាតធ្លាក់ពីលើអគារស្លាប់ គាត់គាំងបេះដូងដួលបោកក្បាលរហូតដាច់សរសៃឈាមខួរក្បាលស្លាប់នៅវិមាន ។ ពេលនេះសាកសពម្តាយកូនទាំងពីរ ដែលមិនចេះត្រូវគ្នាត្រូវបានយកមកតម្កល់ទន្ទឹមគ្នា ហើយក៏ត្រូវរៀបចំចាត់ចែងធ្វើពិធីនៅថ្ងៃស្អែកនេះឯង ។
"ម៉ាក់មានវិធីធ្វើអោយគេរស់ឡើងវិញ" បន្ទាប់ពីឃើញទឹកភ្នែកកូនស្ទើរតែក្លាយជាទន្លេដូច្នេះ ក្នុងនាមជាម្តាយមួយរូប លោកស្រីម៉ារីហ្សា មិនអាចទ្រាំឈរស្ងៀមៗអោយកូនបន្តឈឺចាប់បែបនេះឡើយ ។ ត្រូវហើយគាត់មានវិធីដែលអាចធ្វើអោយមនុស្សស្លាប់រស់ឡើងវិញបាន តាមក្បួនតម្រារបស់ vampire ប៉ុន្តែវាត្រូវមានលក្ខខណ្ឌដូចគ្នា ។
ថេហ្យុង គ្រាន់តែឮរហ័សបែរមកចាប់ស្មាគាត់ជំរិតសួរនាំដោយអារម្មណ៍រំភើប បើវិធីនោះធ្វើបានជោគជ័យ ជុងហ្គុក ក៏នឹងរស់មកវិញដូចគ្នា មិនថាត្រូវធ្វើអ្វីឡើយគេសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងដែលមាន ដើម្បីអោយនាយរស់ឡើងវិញ ។
"ម៉ាក់... ម៉ាក់ប្រាប់កូនមកមានវិធីណា?!!"
"នៅម៉ោង១២យប់នេះ ពួកយើងត្រូវធ្វើវិធីប្រោសជីវិត តែ..."
YOU ARE READING
អំណាចនៃបេះដូង(Completed)
Actionគ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍