ព្រឹកដ៏ស្រស់ត្រកាលនិងមានក្តីសុខបំផុតសម្រាប់ ជុងហ្គុក ក៏បានឈានចូលមកដល់ ។ នាយសង្ហាគេងច្រត់ដៃលើពូក សម្លឹងមើលរង្វង់មុខតូចក្រមិចមិនដកភ្នែក ស្នាមញញឹមក៏បង្ហាញមកពីសេចក្តីសុខដែលទទួលបាន កាលបើក្រោកពីគេង បានឃើញមនុស្សដែលខ្លួនស្រឡាញ់នៅក្បែរដៃ ។
"ហេតុអីក៏ស្អាតយ៉ាងនេះ?" ជុងហ្គុក និយាយរង៉ូវៗតែម្នាក់ឯង សសៀរដៃខាងឆ្វេងអង្អែលផ្ទៃមុខរលោងថ្នមៗ ទើបរហ័សដកចេញមកវិញ ពេលឃើញរាងតូចជ្រួញចិញ្ចើមរកភ្ញាក់ដោយសារការរំខាន ពីសំណាក់ម្រាមដៃអម្បាញ់មិញ ។
"បងទៅធ្វើម្ហូបអោយអូនសិន សឺតត" នាយថើបសក់ ថេហ្យុង មួយដង្ហើមទើបក្រោករកសម្លៀកបំពាក់ចុះទៅជាន់ខាងក្រោមដើម្បីធ្វើអាហារពេលព្រឹកសម្រាប់កូននិងប្រពន្ធសម្លាញ់ ។ ថ្ងៃនេះ យ៉ុងហ្វាន់ និង យ៉ុងហ្វា មិនទៅរៀននោះទេទើប ជុងហ្គុក ចំណាយពេល នាំរាងតូចនិងកូនទៅដើរលេងជាច្រើនកន្លែងជុំគ្នា ទាល់តែល្ងាប់ទើបត្រឡប់មកវីឡាវិញ ។
នៅថ្ងៃបន្ទាប់លោកស្រីអេឡាក៏តាមនាយ មកដល់វីឡាដោយ ស្ទេវីន ជាអ្នកនាំមក ។ គេធ្វើទាំងបង្ខំនោះទេ ដោយសារលោកស្រីគំរាមកំហែងខ្លាំងពេក ទើបមិនអាចជំទាស់បញ្ជាបាន ។
"ត្រឡប់ទៅវិញជាមួយម៉ាក់វិញ!!" លោកស្រីនិយាយក្តែងៗទាញដៃកូនប្រុសអោយទៅវិមានវិញជាមួយគាត់តែ ជុងហ្គុក ក៏គ្រលាស់ដៃចេញគ្មានអាសូរ ដើរមករក ថេហ៍ និងកូនៗវិញទាំងមុខមាំ ។ ចង់អោយនាយទៅយ៉ាងម៉េចបើប្រពន្ធកូនអោយច្រងរៗនៅទីនេះ?!!
"ខ្ញុំមិនទៅណាចោលប្រពន្ធកូនឡើយ លោកស្រីគួរតែត្រឡប់ទៅវិញទៅ!!"
"កូនដេញម៉ាក់? វាល្អស្អីណាស់ណាទៅបានជាងប់ងល់ជាមួយវាដល់ថ្នាក់នេះ?!! មិនដឹងជាពូជអម្បូរមកពីណានោះទេ ថែមទាំងជាមនុស្សប្រុសទៀត កូនទៅជាប់ចិត្តស្អីជាមួយវាខ្លាំងម្ល៉េះ?!!"
"វាជារឿងរបស់ខ្ញុំ លោកស្រីអញ្ជើញចេញ ហើយយកមករញ៉េរញ៉ៃជាមួយជីវិតគ្រួសាររបស់ខ្ញុំទៀត"
"លោកស្រីបង្កើតបានតែរាងកាយរបស់ខ្ញុំប៉ុណ្ណោះត្រូវចាំទុក"
YOU ARE READING
អំណាចនៃបេះដូង(Completed)
Actionគ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍