ភាគទី១១:បងងូតទឹកអោយ

3.6K 279 11
                                    

   "ឯណាអាប៉ារបស់កូន?" ថ្មើរណេះយប់ម៉ោង៨កន្លះទៅហើយ ជុងហ្គុក បែរជាបើកឡានមករក ថេហ្យុង ជាមួយសភាពស្រវឹង ទាំងយប់មានភ្លៀងរលឹមតិចៗ ។ នាយសង្ហាជាលោកប៉ាសួរកូនៗដែលកំពុងអង្គុយលេងហ្គេមជាមួយគ្នា ទើបឡើងទៅរករាងតូចនៅបន្ទប់ តាមសម្តីដែលកូនប្រាប់មុននេះ ។

    "ប៉ាកើតអីទៅណ៎?" នាងច្រម៉ក់ យ៉ុងហ្វា សួរបងប្រុសទាំងដែលភ្នែកមូលក្រឡង់សម្លឹងមើលផែនខ្នងលោកប៉ារហូត តែក៏គ្មានទទួលបានចម្លើយអ្វីពី យ៉ុងហ្វាន់ ទាល់តែសោះ ។ បងរបស់នាងគិតតែពីលេងហ្គេមរហូត គួរអោយធុញមែន ។

   ក្រាកក.. ក្រឹប
   "ជុង? លោក... លោកមកធ្វើអីទាំងយប់ហ្នឹង?!!" កំពុងតែអង្គុយលាបឡេសុខៗ ទ្វារក៏បានបើកឡើងដោយគ្មានគោះជាការផ្តល់ដំណឹង ធ្វើអោយនាយតូចដែលកំពុងអង្គុយលាបឡេនៅមុខតុសម្អាងនោះ ត្រូវប្រញាប់ទាញអាវឃ្លុំមកពាក់វិញយ៉ាងរហ័ស ។

   "កុំទៅចោលបងអី" ជំនួសដោយចម្លើយ  ជុងហ្គុក បែរជាដើរទៅអោប ថេហ្យុង វិញអោយអ្នកម្ខាងទៀតត្រូវឈរធ្មឹង បេះដូងលោតយ៉ាងលឿនស្ទើរចេញក្រៅទៅហើយ ។ នាយកើតអ្វី? ហេតុអីសុខៗក៏ស្រាប់តែពោលពាក្យបែបនេះ?

   "លោក... លោកកើតអី?" នាយតូចលើកដៃស្រលូនអង្អែលខ្នងគេតិចៗ មានអារម្មណ៍ថាពិបាកដកដង្ហើមខ្លាំងណាស់ នាយអោបគេណែនពេកហើយ ។

   "បងគ្រាន់តែមិនចង់អោយអូនទៅណាឆ្ងាយពីបង អូនយកបងទៅតាមទៅ បងសន្យាថាមិនធ្វើអ្វីរំខានដល់អូនឡើយ គ្រាន់តែ... គ្រាន់តែកុំចេញទៅណាឆ្ងាយពីបងទៅបានហើយ" បានឮសម្តីអស់ទាំងនេះ ថេហ្យុង ក៏ដឹងភ្លាមៗពីមូលហេតុដែលធ្វើអោយនាយក្លាយទៅជាបែបនេះ ។ ថេហ៍ ញញឹមស្រាលៗនៅតែបន្តឈរអោបគ្នាជាមួយរាងក្រាស់ រហូតដល់មួយសន្ទុះធំ ទើបព្រមព្រលែងគ្នា ។

   "ហ្ហឹមមម" បបូរមាត់សិចស៊ីប្រថាប់យ៉ាងលឿន ទៅលើបបូរមាត់របស់ ថេហ្យុង ។ ដៃមាំក្រសោបរង្វង់មុខតូចថ្នមៗ ចាប់ផ្តើមកម្រើកបបូរមាត់តិចៗ ស៊កអណ្តាតចូលទៅប្រលែងលែងក្នុងក្រអូបមាត់របស់ ថេហ្យុង ក្រេបយករសជាតិដែលខ្លួនធ្លាប់បានភ្លក្ស នឹងនេបណិត្យដោយកាយវិការថ្នាក់ថ្នមជាទីបំផុត ។

អំណាចនៃបេះដូង(Completed)Where stories live. Discover now