ភាគទី៩:Black card

3.8K 284 5
                                    

    ថ្ងៃរសៀលត្រឹមម៉ោង១១ ជុងហ្គុក ក៏មកទទួលកូនៗជាមួយ ថេហ្យុង ហើយឆ្លៀតឈាងចូលទៅផ្សារទំនើបផងដែរ ដោយសាររាងតូចចង់ចូលទៅទិញសម្ភារៈខ្លះៗទុកសម្រាប់ប្រើប្រាស់ ។

    “មួយនេះសមនឹងអូនណាស់” ជុងហ្គុក យកអាវមួយមកដាក់ទន្ទឹមខ្លួន ថេហ្យុង ដោយមិនភ្លេចលើកសរសើរ ។ វាពិតដូចដែលនាយនិយាយណាស់ រាងរបស់ ថេហ៍ ច្រឡឹងខ្ពស់ល្មមបែបនេះ ពាក់អ្វីក៏សមជាមួយសាច់សម្បុរសណ្តែកបាយរបស់គេដែរ ។

    “អ៊ីចឹងយកមកហ្នឹងទៀតក៏បាន” ដំបូង ថេហ្យុង ក៏មិនចង់យកអាវមួយនោះទៅហើយ តែពេលឃើញទឹកមុខរបស់ ជុងហ្គុក ក៏សម្រេចចិត្តយកវិញ ដោយសារខ្លាចនាយអន់ចិត្ត ។ នាយសង្ហាហុចសម្លៀកបំពាក់ទាំងអម្បារមាណដែលរើសបាន សមជាមួយ ថេហ្យុង អោយទៅបុគ្គលិក ទើបដើររើសសម្លៀកបំពាក់អោយកូនៗម្តង ។ នៅក្នុងហាងនេះមានទាំងសម្លៀកបំពាក់មនុស្សធំនិងកូនក្មេង ទាំងប្រុសនិងស្រី តែបែងចែកកន្លែងដាក់ដាច់ដោយឡែកផ្សេងៗពីគ្នា ។

    “បងសុំទៅនិយាយទូរស័ព្ទបន្តិច នេះអូនយកទៅគិតលុយចុះ” ជុងហ្គុក សុំអនុញ្ញាតិតែប៉ុណ្ណឹងក៏ដើរចេញទៅខាងក្រៅនិយាយទូរស័ព្ទបាត់ ឯរាងតូចក៏មិនបានថាអ្វី គេកាន់កាតខ្មៅនាំកូនភ្លោះទាំងពីរនាក់ទៅកន្លែងគិតលុយ តែចង្រៃអ្វី យ៉ុងហ្វា ក៏ដើរបុកនារីម្នាក់ដោយចៃដន្យ ធ្វើអោយសម្លៀកបំពាក់របស់នារីឆើតឆាយម្នាក់នោះ ត្រូវជ្រុះលើការ៉ូខ្ទាតចេញពីក្នុងថង់ ។

    “អ្ហាយយ.. នាងក្មេងឆ្កួត!!” ស្រីស្រស់បបូរមាត់ក្រហមឆេះ ពាក់វ៉ែនតាខ្មៅស្រែកស្តីថាអោយ យ៉ុងហ្វា ទាំងក្តៅក្រហាយ ផ្អើលគេឯងដែលនៅក្នុងនោះអោយងាកមកមើលនាងភ្លាមៗតែម្តង ។ នាងសម្លក់សម្លឹង យ៉ុងហ្វា ដូចសត្រូវស៊ីសាច់ហុតឈាមយ៉ាងអ៊ីចឹង!!

    “អូនសូមទោសអ្នកមីង អូនអត់មានចេតនាទេ” យ៉ុងហ្វា ខំនិយាយសូមទោសនាងជាច្រើនដងថែមទាំងរើសរ៉ូបមួយនោះដាក់ចូលទៅក្នុងថង់ក្រដាសអោយនាងវិញ តែស្រីម្នាក់នោះហាក់ដូចជាមិនបន្សាបកំហឹងទាល់តែសោះ ។ នាងនៅតែស្តីអោយ យ៉ុងហ្វា ជាហូរហែរហូតដល់ ថេហ៍ ទ្រាំមិនបានក៏លូកមាត់ចូលមកការពារកូន ។

អំណាចនៃបេះដូង(Completed)Where stories live. Discover now