ជុងហ្គុក ប្រញាប់ប្រញាល់បើកឡានដោយខ្លួនឯងមកកាន់ហាងផ្ការបស់ ថេហ្យុង នាយមិនមានសម្មាធិធ្វើការបន្តទៀតនោះទេ បន្ទាប់ពីដឹងរឿងនោះហើយ ជាពិសេសគេចង់មកជួបនឹងនិយាយអំពីវាជាមួយរាងតូច មិនថាលទ្ធផលចេញមកយ៉ាងណានោះទេ គេនឹងទទួលយកព្រោះវាជាកំហុសរបស់នាយ ដ្បិតថាវាជារឿងអចេតនាក៏ដោយ ។
“ថេហ៍” នាយសង្ហាដង្ហើយហៅរាងតូចដោយសម្លេងស្រាលបំផុត កែវភ្នែកក៏សម្លឹងមើលទៅមាឌល្អិតនៅក្នុងហាងកំពុងតែរៀបចំផ្កាទុកដាក់ ដោយនៅក្នុងហាងថ្មើរនេះ ពុំទាន់មានមនុស្សចូលមកកម្ម៉ង់អ្វីឡើយ ។ ជុងហ្គុក ឈរមើល ថេហ្យុង ពីខាងក្រៅចិត្តមួយចង់ចូលទៅ ចិត្តមួយទៀតក៏មិនហ៊ាន នាយគ្មានភាពក្លាហានចូលទៅនោះឡើយ ។
“លោក? នេះមកឈរអ្វីត្រង់ហ្នឹង ចូលមក!!” គាប់ជួនជា ថេហ៍ ត្រូវដើរមកខាងក្រៅយកសំរាមចោលឃើញ ជុងហ្គុក ឈររេរានៅខាងមុខហាងបែបនេះ ក៏អូសដៃរាងក្រាស់ចូលក្នុង ញញឹមជាប់ហាក់ដូចមិនដឹងរឿងអ្វីទាំងអស់ ដែលខុសពី ជុងហ្គុក គេខាំមាត់សង្កត់ចិត្តព្យាយាមទប់អារម្មណ៍ខ្មាសអៀននិងភាពឈឺចាប់ នៅក្នុងប្រអប់ដើមទ្រូងស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ ។
“ថេហ៍.. ខ្ញុំមានរឿងចង់និយាយជាមួយបន្តិច” នាយសម្រេចចិត្តហើយ ដាច់ខាតត្រូវតែនិយាយ មុននឹងក្រោយ ថេហ្យុង ប្រាកដជាដឹងដូច្នេះគួរតែចូលខ្លួនមកសារភាពអោយហើយ ជៀសវាងថ្ងៃក្រោយ មានបញ្ហាធ្ងន់ធ្ងរលើសហ្នឹង ។ ថេហ្យុង មិនមាត់ក៏ចូលមកអង្គុយកៅអីទល់មុខ គេក៏ចង់ដឹងដូចគ្នាថានាយមានរឿងអ្វីនិយាយជាមួយ បានជាមករកទាំងថ្មើរនេះ ។
“ជា.. ជាដំបូងខ្ញុំសូមទោស ថេហ្យុង ផងដែលបានធ្វើរឿងមិនគប្បីដាក់ ខ្ញុំមិនមាន.. មិនមានចេតនាធ្វើវាឡើយដោយសារតែពេលនោះខ្ញុំទាល់ច្រកខ្លាំងពេក ខ្ញុំនឹងទទួលយកគ្រប់យ៉ាង ថេហ៍ ចង់ខឹង ចង់ស្អប់ខ្ញុំយ៉ាងម៉េចក៏បាន តែសុំម្យ៉ាង កុំដេញខ្ញុំអោយចេញពីជីវិត ថេហ៍ អី!! ទុកអោយខ្ញុំនៅទទួលខុសត្រូវ នឹងលុបលាងនូវទោសកំហុសទាំងនោះផង តើ.. តើបានទេ?” ជុងហ្គុក និយាយរៀបរាប់ជាហូរហែ ថេហ្យុង ក៏នៅតែមិនយល់ប្រែមុខមកជាង៉េមង៉ាម ដោយសារតែមិនដឹងថានាយចង់និយាយពីអ្វី បានជានៅសុខៗក៏ស្រាប់តែមកសូមអភ័យទោស និយាយត្រដិកផងអីផងបែបនេះ!
YOU ARE READING
អំណាចនៃបេះដូង(Completed)
Actionគ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍