"យើងនឹងចាំចម្លើយរបស់ឯង" សម្តីស្រាលៗរបស់ ជុងហ្គុក បន្លឺឡើងស្របពេលម្ចាស់ខ្លួន ក្រោកដើរចេញពី ថេហ្យុង ។ គេមិនចង់អោយរាងតូច មានអារម្មណ៍ថាស្មុគស្មាញខ្លាំងជាងនេះឡើយ ទើបឈប់និយាយរឿងសុំឱកាសបន្ត ចាំពេលណា ថេហ៍ មានអារម្មណ៍ល្អឡើងវិញ សឹមគេនិយាយរឿងនេះម្តងទៀតវាប្រហែលជាមិនអីទេ ។
"សូមទោស" ថេហ៍ លាន់មាត់និយាយតិចៗ ល្មមឮតែខ្លួនឯង កែវភ្នែកដក់ដោយទឹកសន្សើម តាមសម្លឹងមើលផែនខ្នង ជុងហ្គុក ដោយអារម្មណ៍ខុសឆ្គង តែធ្វើយ៉ាងម៉េច បើគេមិនទាន់ត្រៀមខ្លួន បើកបេះដូង ទទួលយកនរណាពិតមែន ។
នៅពេលល្ងាច ជុងហ្គុក ក៏ជូន ថេហ្យុង ត្រឡប់មកវីឡាវិញ ។ គេជួយគ្រាហ៍រាងតូចចូលដល់ខាងក្នុងផ្ទះ ដោយសារតែ មើលឃើញនាយតូចខ្សត់កម្លាំងពេក ជៀសវាងខ្លាចដួលទើបជួបគ្រាហ៍ដូច្នេះ ។
"អាប៉ា..." គ្រាន់ចូលមកដល់បន្ទប់ទទួលភ្ញៀវភ្លាម សម្លេងរបស់ក្មេងប្រុស វ័យស្របា៣ឆ្នាំបន្លឺឡើងហៅ ថេហ្យុង ដែលជាអ្នកបង្កើតគេចេញមក អោយឃើញពិភពលោកនេះ ខណៈពេលក្រសែភ្នែកមុតស្រួច សម្លឹងទៅមើល ជុងហ្គុក មិនដាក់ភ្នែក ។
អាល្អិត យ៉ុងហ្វាន់ អេលីសសៀរ៍ ចាប់ផ្តើមប្រែទឹកមុខមកជាមាំភ្លាមៗ ប្រញាប់បោះជំហានចុះពីលើកជណ្តើរយ៉ាងប្រញាប់ ដើរមករក ថេហ្យុង ថែមទាំងដេញ ជុងហ្គុក មិនអោយប៉ះពាល់អាប៉ាគេថែមទៀត ។
"ចេញអោយឆ្ងាយទៅ កុំមកប៉ះអាប៉ារបស់ខ្ញុំ!!"
"ហ្វាន់ កូនធ្វើស្អីហ្នឹង? ម្តេចនិយយសម្តីបែបនេះដាក់មនុស្សចាស់?!" ថេហ្យុង បន្ទន់ជង្គង់ប៉ះការ៉ូម្ខាង ប្រើដៃស្រលូនចាប់ស្មាកូនសួរទាំងហួសចិត្ត ដែលខ្លួនជាក្មេង ប៉ុន្តែទៅនិយាយស្តីជាមួយមនុស្សចាស់ មិនពីរោះស្តាប់ទាល់តែសោះ!!
"កូនមិនចូលចិត្តអោយនរណាមករញ៉េរញ៉ៃជាមួយអាប៉ាឡើយ!!" អាល្អិតនិយាយតែមាត់ គេនៅតែសម្លឹងមើល ជុងហ្គុក ជាមួយទឹកមុខមិនពេញចិត្តដដែល វាខុសគ្នាពី ជុងហ្គុក ដែលកំពុងស្រឡាំងកាំង មើលគេឡើងភ្លឹក ព្រោះតែដូច ក្មេងម្នាក់នេះមានមុខមាត់ស្រដៀងគេកាលពីនៅក្មេងខ្លាំងណាស់ ។
YOU ARE READING
អំណាចនៃបេះដូង(Completed)
Actionគ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍