ភាគទី១០:តប់ប្រមល់

3.5K 287 8
                                    

   “អម្បាញ់មិញមានរឿងអ្វីមែនទេ?” ជុងហ្គុក ដើរមកសួររាងតូចបន្ទាប់ពីនិយាយទូរស័ព្ទរួចរាល់ ។ គេក៏បានឃើញថាមានមនុស្សនៅក្នុងហាងចោមរោមមើលអ្វី តែមិនបានចាប់អារម្មណ៍ព្រោះគិតថាមិនមែនជា ថេហ្យុង ប៉ុន្តែយ៉ាងណាៗនាយក៏ចេះតែសួរទៅដោយសាររាងតូចនៅខាងក្នុងនោះ ។

   “អត់មានទេ” ថេហ៍ ឆ្លើយបដិសេធយ៉ាងលឿន ទឹកមុខដែលមាំក៏ប្រែមកជាស្រទន់ៗគួរអោយស្រឡាញ់វិញភ្លាមៗ ។ ជុងហ្គុក ក៏មិនបានសួរនាំអ្វីទៀតដែរ នាយជួយយួរអីវ៉ាន់ពីដៃរាងតូច ទៅរកកន្លែងលក់គ្រឿងទេសដែលនៅជាន់ខាងក្រោមម្តង ទើបនាំគ្នាត្រឡប់ទៅវីឡាវិញ ។

   “ចុងខែនេះខ្ញុំត្រូវទៅ New York ហើយ!!” ក្រោយញ៉ាំអាហារពេលថ្ងៃរួចរាល់ កំពុងតែឈរលាងចានជាមួយ ជុងហ្គុក សុខៗ ថេហ្យុង ក៏និយាយប្រាប់ពីរឿងដែលខ្លួនត្រូវវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតវិញ ។ ឮបែបនេះ ជុងហ្គុក ទម្លាក់ទឹកមុខចុះបន្តិច ព្រោះនៅតែមួយសប្តាហ៍ទៀតទេ រាងតូចនឹងត្រូវទៅហើយ ។ ហេតុអ្វីក៏ទៅវិញលឿនយ៉ាងនេះ?

   “ចុះត្រឡប់មកវិញទេ?”

   “ប្រហែលជាមិនមកទេ.. អ្នកម៉ាក់ចង់អោយទៅរស់នៅក្បែរៗគាត់”

   “ចុះហាងផ្កា?”

   “ខ្ញុំប្រគល់អោយ ជីមីន គ្រប់គ្រងព្រោះគេនៅរៀនបន្តទីនេះ១ឆ្នាំទៀត”

   “យកបងទៅផងតើបានទេ?” ថេហ្យុង ផ្អាកសកម្មភាពទាំងអស់ងើបមុខមកមើលនាយសង្ហាដែលសួរខ្លួនជាមួយទឹកមុខក្រៀមក្រំ មិនប្រាប់ក៏គេអាចមើលដឹងថា ជុងហ្គុក កំពុងតែពិបាកចិត្តដែរ ។

   “សុំគិតមើលសិន”

   “បងទៅវិញហើយ” ជុងហ្គុក ដើរចេញទៅវិញបាត់ជាមួយទឹកមុខសោកសៅ  និងអន់ចិត្តឡើងមកព្រមគ្នា ដែលថាទៅគឺមិនមែនទៅវីឡាទេ នាយគឺទៅវិមានវិញឯ ថេហ្យុង ក៏នៅឈរលាងចានទាំងដកដង្ហើមធំៗ មិនដឹងថាត្រូវគិតគូយ៉ាងម៉េច ។ ចិត្តក៏ចេះតែនាំ ជុងហ្គុក ទៅហើយតែខ្លាចម៉ាក់និងបងប្រុសរបស់គេមិនពេញចិត្ត ស្រួលមិនស្រួលក៏ធ្វើបាបរាងក្រាស់ផងក៏មិនដឹង បន្ទាប់ពីដឹងថានាយជាដើមហេតុធ្វើអោយគេមានផ្ទៃពោះ  នឹងចាកចេញមករស់នៅទីក្រុងឆ្ងាយតែឯង បើបែបនោះមែន ជុងហ្គុក ប្រាកដជារស់ពិបាកជាងស្លាប់ទៅទៀត ។

អំណាចនៃបេះដូង(Completed)Where stories live. Discover now