"គេងបាត់ហើយ" បានមួយសន្ទុះក្រោយមក ថេហ្យុង តូចក៏គេងលក់បាត់នៅក្នុងរង្វង់ដៃរបស់ ជុងហ្គុក ។ នាយសង្ហាព្យាយាមក្រោកដោយកាយវិការថ្នាក់ថ្នម ពរគេឡើងទៅបន្ទប់ដាក់អោយគេងទើបចុះមកខាងក្រោមវិញ ធ្វើការងារផ្ទះបន្តិចបន្តួច រួចក៏ឡើងទៅវិញ មិនហ៊ានទុកអាល្អិតអោយនៅតែឯងយូរទេ ខ្លាចក្រែងគេក្រោកមករពឹសពង្រាយអីវ៉ាន់ក្នុងបន្ទប់ ដូចជាពេលមុនទៀត ។
"ឈឺទ្រូងដល់ហើយ!! ក្មេងនេះចំមែន" នាយអង្គុយធ្វើការបណ្តើររអ៊ូបណ្តើរ ដៃស្ទាបដើមទ្រូងអង្អែលតិចៗ វាមានអារម្មណ៍ថាស្រគាលឈឺតិចៗ ក៏ដោយសារតែការបឺតជញ្ជក់ពីបបូរមាត់ ថេថេ នោះឯង ។
"ពូៗ..." មិនទាន់បាន២០នាទីស្រួលបួលផង អាល្អិតក៏ភ្ញាក់ឡើងក្រោកអង្គុយដង្ហើយហៅ ជុងហ្គុក ទាក់ទាញចំណាប់អារម្មណ៍មនុស្សធំអោយងាកទៅមើលយ៉ាងរហ័ស ។
"មានការអី?" គេដើរទៅអង្គុយជាយគ្រែលើកដៃអង្អែលសក់ក្បាលពណ៌ត្នោតរលើបរលោងនោះថ្នមៗ ស្របពេលអាល្អិតមានទឹកមុខមិនល្អ មិនដឹងថាកើតអ្វីឡើងទេ?
"ដៃអូន... ហ្ហឹកៗ ឈឺដៃ" ក្មេងតូចយំអោយសសឹកបង្ហាញដើមដៃដែលឡើងក្រហមខ្លាំងដូចរលាកភ្លើងអោយ ជុងហ្គុក មើល ។ វាទាំងឈឺហើយក្តៅរោលរាល ពិបាកអោយគេទ្រាំខ្លាំងណាស់ អ៊ីចឹងទេតើបានជាភ្ញាក់ពីគេងលឿនយ៉ាងហ្នឹង ។
"ដៃកើតអី? មុនហ្នឹងធម្មតាតើ" ជុងហ្គុក ចាប់ផ្តើមឆ្លេឆ្លាចាប់ដៃតូចៗមកមើល ឃើញវាក្រហមទៅៗទើបចាប់អារម្មណ៍ ជាមួយនឹងពន្លឺព្រះអាទិត្យដែលសាចចូលមកតាមបង្អួច ជះចំដៃរបស់គេ ។ ព្រះអើយ!! នាយភ្លេចទៅកើតថាបិសាចជញ្ជក់ឈាម ត្រូវពន្លឺមិនបាននោះទេ ។ ហើយកាលដែល យ៉ុងហ្វាន់ យ៉ុងហ្វា និង ថេហ្យុង អាចដើរកាត់ពន្លឺព្រះអាទិត្យបានដោយគ្មានបញ្ហាអ្វី ក៏មកពីគេមានឈាមជ័រជាមនុស្សពាក់កណ្តាល ណាមួយក៏មានរបាំងការពាររាងកាយដូចគ្នា ខុសពីអាល្អិតម្នាក់នេះ គេនៅក្មេងខ្ចីមិនទាន់មានថាមពលខ្លាំងឬរនាំងការពាររាងកាយគ្រប់គ្រាន់ឡើយ ។
"ចាំយើងរកថ្នាំលាបអោយ" នាយអង្អែលក្បាលក្មេងតូចលួងលោមរហូតដល់ ថេថេ បាត់យំសឹមប្រញាប់ដើរទៅបិតបង្អួចនិងវាំងននចោល មុនរកថ្នាំលាបលើសាច់ទន់ល្មើយនោះ ។
YOU ARE READING
អំណាចនៃបេះដូង(Completed)
Actionគ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍