ភាគទី១៣:ផ្តាស់ប្តូររូបរាង

3.5K 283 17
                                    

     "លោកយ៉ាងម៉េចហើយ?" សម្លេងស្រាលស្រទន់បន្លឺឡើង ចោទសួរទៅកាន់អ្នកដែលទើបនឹងដឹងខ្លួនពីសន្លប់មុននេះស្របពេលខ្លួន កំពុងជួយគ្រាហ៍គេអោយងើបអង្គុយ ។ ២ម៉ោងមុនគេភ័យខ្លាំងណាស់ ព្រោះរាងកាយរបស់ ជុងហ្គុក ឡើងស្លេកស្លាំងខ្លួនក៏ត្រជាក់ស្រេប ព្រោះការបាត់បង់ឈាមច្រើន ។ ថេហ៍ លួចបន្ទោសខ្លួនឯងបណ្តើរអីបណ្តើរ ដោយសារជាដើមហេតុធ្វើអោយរាងក្រាស់ទៅជាបែបនេះ ។

   "បងអត់អីទេ" នាយសង្ហាញញឹមស្ងួតគ្មានកម្លាំងកំហែង ទើបរាងតូចយកស៊ុបដែលបានចម្អិនមកបញ្ចុកនាយរហូតដល់អស់ ។ បាន ថេហ្យុង មើលថែបែបនេះ ជុងហ្គុក ញញឹមដូចផ្ការីកតែម្តង នៅធ្វើពុតជាឈឺនេះ ឈឺនោះអោយគេបារម្ភ មើលថែខ្លួនទៀត ។

   ពេលយប់
   "អូនហត់ហើយសម្រាកទៅ" មួយកំណាត់ថ្ងៃនេះ ថេហ្យុង ពិតជាហត់មែនកាលដែលត្រូវមើលថែនាយនឹងចម្អិនម្ហូបអាហារសម្រាប់កូនៗ ទើបតែទំនេរដៃបានមួយសន្ទុះ ជុងហ្គុក ក៏ដេញអោយមកគេងក្បែរ ។ ថេហ៍ ក៏មិនបានជំទាស់អ្វីគេដាក់ខ្លួនគេងជិត ជុងហ្គុក ស៊កដៃអោបចង្កេះបាវខ្សាច់ជាប់ព្រោះតែល្វើយខ្លាំងពេក ។

   "ដូចក្មេងអ៊ីចឹង" អត់មិនក្នាញ់ មិននិយាយមិនបាននៅពេលឃើញរង្វង់មុខតូចៗគួរអោយស្រឡាញ់របស់អ្នកកំពុងគេងអោបខ្លួន ជញ្ជក់មាត់តិចៗដូចជាក្មេងបឺតក្បាលដោះជ័រកំដរមាត់ នាយក៏លូកដៃទៅច្បិចចុងច្រមុះស្រួចស្លេមបន្តិច មុនអោនទៅថើបសក់មួយខ្សឺតតាមក្រោយ ។ គេក៏ឆ្ងល់ណាស់ដែរហេតុអីក៏ ថេហ៍ ខុសពី Vampire ដទៃដល់ថ្នាក់នេះ!!! ព្រោះពួកបិសាចជញ្ជក់ឈាមភាគច្រើនមានអត្តចរិតកោងកាចខ្លាំងណាស់ ដែលខុសពី ថេហ្យុង ដាច់ដូចមេឃនិងដី  ឬមួយក៏មកពីរាងតូចជាកូនកាត់មនុស្សនិង vampire បានជាអ៊ីចឹង?

   ឈានចូលដល់ថ្ងៃបន្ទាប់ ជុងហ្គុក ជ្រួលជ្រើមខ្លួនគេងមិនស្ងប់ទាល់តែសោះ មានអារម្មណ៍ថាដើមទ្រូងកំពុងត្រូវនរណាម្នាក់មកបឺតជញ្ជក់ តែក៏មិនបានបើកភ្នែកមើល ដោយសារងងុយណាមួយក៏មិនស្រួលខ្លួនផង ។

   "ហ្ហើយយយ..." កាន់តែយូរទៅដើមទ្រូងរបស់នាយ ត្រូវបានបំពានទាំងសងខាង ជុងហ្គុក អត់ទ្រាំមិនបានក៏បើកភ្នែកមកមើល ស្រែកឡើងភ្លាត់សម្លេង ពេលឃើញក្មេងវ័យស្រវាជា ២ឆ្នាំមកសំងំក្នុងអាវតាំងពីពេលណាក៏មិនដឹង ដេកបៅដោះនាយយ៉ាងរំភើយ ។

អំណាចនៃបេះដូង(Completed)Where stories live. Discover now