បន្ទាប់ពីចំណាយពេល អង្គុយនិយាយលេងជាមួយ ថេហ្យុង ប្រហែលជា២០នាទី ជុងហ្គុក ក៏សុំអនុញ្ញាតិយ៉ាងសុភាពរម្យទុំខុសពីធម្មតា ទៅកាន់រាងតូចដើម្បីទៅធ្វើការ ។ ថ្ងៃនេះបើមិនមានប្រជុំធំទេ នាយច្បាស់ជាមិនទៅឡើយ សុខចិត្តនៅអង្គុយ ចែចង់ស្វែងយល់ពីអត្តចរិតរបស់ ថេហ្យុង វាល្អជាង ។
"លាហើយ" នាយតូចញញឹមយ៉ាងស្រស់ ឈរមុខរបងផ្ទះវីឡារបស់ខ្លួន លាអ្នកកំលោះរូបសង្ហាដែលចូលទៅអង្គុយក្នុងឡាន ធ្វើដូចជាប្រពន្ធ លាដំណើរប្តីចេញទៅធ្វើការអ៊ីចឹង ។ ជុងហ្គុក គ្រាន់តែបានអ៊ីចឹង នាយពេញចិត្តពេញថ្លើមហួស តែក៏ខំប្រឹងធ្វើដូចធម្មតាៗអោយ ស្ទេវីន ចេញឡានទៅក្រុមហ៊ុន ។
"លោកម្ចាស់ពេញចិត្តគេឬ?" ស្ទេវីន ចាប់ផ្តើមចោទសួរទៅកាន់ចៅហ្វាយនាយសារជាថ្មី ។ គេកំពុងតែងឿងឆ្ងល់ពេញខួរក្បាលអស់ទៅហើយ តាំងតែពីបម្រើ ជុងហ្គុក មកនាយមិនដែលឃើញគេព្យាយាម ចូលទៅស្និតស្នាលជាមួយនរណា ដូចដែលកំពុងតែធ្វើដាក់ ថេហ្យុង ឡើយ ។
"ក៏ប្រាប់ហើយតើ?" ជំនិតរូបសង្ហាកាន់តែង៉េមង៉ាម មិនយល់ៗលើសដើម ។ នាយឆ្លើយថាប្រាប់ហើយ តើប្រាប់ពីពេលណាទៅ?
"យើងចង់បានគេ!!" ដោយសារតែឃើញ ស្ទេវីន នៅតែវិលវល់គិតពីសម្តីរបស់ខ្លួនមុននេះ ជុងហ្គុក ក៏បន្តសម្តី ។ ពាក្យបួនម៉ាត់នេះ ធ្វើអោយ ស្ទេវីន ឮហើយក៏រាងភ្ញាក់ផ្អើលបន្តិច ប៉ុន្តែវាមិនថ្វីឡើយ ព្រោះគេទម្លាប់ស្តាប់ស្ទើរសឹកស្លឹកត្រចៀកអស់ទៅហើយ ។
មានអ្វីដែលថា ជុងហ្គុក អាដាមសៀរីស៍ ម្នាក់នេះចង់បានហើយមិនបាននោះ?? វាគ្មានពាក្យថាមិនបាននៅក្នុងវចនានុក្រមរបស់គេឡើយ ។ មិនថាត្រូវចំណាយពេលដើម្បីយករបស់នោះ មកធ្វើជាកម្មសិទ្ធិយូរយ៉ាងណាក៏ដោយ ដាច់ខាត ជុងហ្គុក ត្រូវតែទទួលបានវា!!
"ហេឡូ បងប្រុស..." ក្រលេកមកមើល ថេហ្យុង ឯណេះវិញកំឡុងពេលកំពុងរៀបចំខ្លួន ចេញទៅហាងផ្កា បងប្រុសរបស់គេក៏ទាក់ទងមក ។ នាយតូចប្រញាប់លើកទទួល ញញឹមយ៉ាងពព្រាយដាក់ទូរស័ព្ទ ដែលកំពុង Video call ជាមួយ ។
YOU ARE READING
អំណាចនៃបេះដូង(Completed)
Actionគ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍