ភាគទី៦:លទ្ធផលពិនិត្យ DNA

4.1K 326 16
                                    

អស់ពេលជាច្រើនថ្ងៃ ទំនាក់ទំនង ថេហ្យុង រវាង ជុងហ្គុក ហាក់ស្និតស្នាលគ្នាឡើង ដោយសារតែមានការជួយជ្រំជ្រែងពីសំណាក់ នាងច្រម៉ក់ យ៉ុងហ្វា ផ្ទាល់ ។ ជារៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ ជុងហ្គុក យកពេលវេលាទៅហាងផ្ការបស់ ថេហ៍ ជួយធ្វើកិច្ចការងារផ្សេង ចំណែកនៅពេលល្ងាចគេក៏រៀនធ្វើម្ហូបកូរ៉េជាច្រើនមុខ អោយបានស្ទាត់ជំនាញដោយសារតែរាងតូច ចូលចិត្តញ៉ាំម្ហូបកូរ៉េច្រើនជាង ដូច្នេះនាយដាច់ខាតត្រូវតែចេះធ្វើវាអោយបានស្ទាត់ និងមានរសជាតិឆ្ញាញ់ ។

ហាងផ្កា...
"យើងជួយ" ជុងហ្គុក ស្ទុះវឹងទៅលើកធុងជ័រដែលដាក់ផ្កាកុលាប យកទៅទុកអោយ ថេហ្យុង នៅខាងក្រោយទើបដើរត្រឡប់មកវិញ ។ ដោយសារថ្ងៃនេះជាថ្ងៃអាទិត្យ ទើបគេមកជួយរាងតូចនៅហាងផ្កា បើទោះជា ថេហ៍ ប្រាប់ថាមិនបាច់មកយ៉ាងណាក៏ដោយ នាយនៅតែរឹងទទឹង ចចេះមកជួយដដែល ។

"អាប៉ា..." ស្របជាមួយគ្នានោះនាងច្រម៉ក់ យ៉ុងហ្វា ក៏បានមកដល់ជាមួយនិងបងប្រុសភ្លោះរួមទាំង ជីមីន ផងដែរ ។ ថេហ៍ ញញឹមយ៉ាងស្រស់បន្ទន់ជង្គង់អោបកូនព្រមទាំងថើបថ្ពាល់ក្រពុំខ្សឺតៗ ធ្វើមើលតែបែកគ្នារាប់ខែឆ្នាំអ៊ីចឹង ។

"មកពីដើរលេងសប្បាយទេកូន?" ថេហ៍ ពរកូនស្រីនាំនាងមកអង្គុយនៅតុដោយមិនភ្លេចសួរនាំ ព្រោះព្រឹកមិញ ជីមីន នាំពួកគេទាំងពីរនាក់ចេញទៅខាងក្រៅដើរលេង ទើបតែល្ងាចហើយបានត្រឡប់មកវិញ ច្បាស់ជាដើរបានច្រើនកន្លែងមិនខានទេ ។

"សប្បាយណាស់ ពូៗហិហិ" នាងច្រម៉ក់ឆ្លើយតែប៉ុណ្ណឹងក៏សម្រូតខ្លួនចុះពីលើកៅអីរត់ទៅរក ជុងហ្គុក បាត់ធ្វើអោយ ថេហ្យុង ត្រូវគ្រវីក្បាលហួសចិត្តហើយក៏លួចច្រណែន រាងក្រាស់ដូចគ្នា ព្រោះយូរៗទៅ យ៉ុងហ្វា តាមនាយច្រើនជាងគេដែលជាអាប៉ាទៀត ។

"សឺតត ក្មេងកំហូច!!" ជុងហ្គុក ក៏តាមដូចចិត្ត នាយលើកនាងតូចពរជាប់ដៃ ថែមទាំងថើបថ្ពាល់ធ្វើដូចជាឪពុកម្នាក់ កាយវិការបែបនេះ វាផ្តល់ភាពកក់ក្តៅដល់ យ៉ុងហ្វា ខ្លាំងណាស់ ។ តាំងតែពីថ្ងៃដែលនាយយល់ព្រមទទួលលក្ខខណ្ឌរបស់នាង ជុងហ្គុក ដើរតួនាទីធ្វើដូចជាប៉ារបស់នាងអ៊ីចឹង ។ គេតែងតែការពារមើលថែនាង ថែមទាំងពេលព្រឹកឆ្លៀតជូននាងច្រម៉ក់និង យ៉ុងហ្វាន់ ទៅសាលាទៀតផង ។

អំណាចនៃបេះដូង(Completed)Where stories live. Discover now