ភាគទី៣:សុំឱកាស

4.6K 306 8
                                    

   { វិមានអាដាមសៀរីស៍ }
    កាយមាំសង្ហា ដែលជាទាយាទស្នងត្រកូលអ្នកជំនួញឈានមុខលំដាប់លេខ២នៅក្នុងប្រទេស កំពុងតែបោះជំហានជើងវែងៗ ចូលទៅក្នុងវិមានដ៏ធំស្កឹមស្កៃ ដោយនៅក្នុងរង្វង់ដៃ មានបីកាយតូចច្រឡឹង ដែលគេងលង់លក់ព្រោះតែភិតភ័យ តាំងតែពីនៅលើឡានម្ល៉េះ ។

   "ជុងហ្គុក កូននាំអ្នកណាមកហ្នឹង?!!" លោកស្រីអេឡា អាដាមសៀរីស៍ ដែលត្រូវជាម្តាយបង្កើតរបស់ ជុងហ្គុក គ្រាន់តែឃើញកូនប្រុស ដែលបាត់មិនមកវិមានមួយយប់ ពេលត្រឡប់មកវិញ ក៏បីនរណាមិនដឹងមកជាមួយដូច្នេះ ក៏សួរទាំងតឹងសរសៃក. បង្ហាញទឹកមុខមិនពេញចិត្តច្បាស់ក្រឡែត ចំពោះវត្តមានរបស់ ថេហ្យុង ។

   "មនុស្សរបស់ខ្ញុំ" ជុងហ្គុក ឆ្លើយតែប៉ុណ្ណឹង ក៏ឡើងទៅជាន់ខាងលើបាត់ ទុកអោយអ្នកជាម្តាយ នៅឈរខឹងក្តៅក្រហាយ ចំពោះអាកប្បកិរិយារបស់គេ តែក៏ធ្វើអ្វីមិនបាន ព្រោះតែធ្លាប់ជេរស្តីច្រើនរួច រាប់មិនអស់មកហើយ តែ ជុងហ្គុក នៅតែបែបហ្នឹងដដែល វាក៏បណ្តាលមកពីគាត់ ដែលធ្វើជាគំរូមិនល្អអោយកូនមិនគោរពមុន ។

   "ជុងហ្គុក អាដាមសៀរីស៍!! ហ្ហើយយ..." ស្ត្រីចំណាស់ ឈរដកដង្ហើមធំៗដើរតាំងៗទៅអង្គុយសាឡុងវិញ បើទឹកមុខវិញ មិនបាច់មើលនោះទេ ។ គាត់ពិតជាខឹងជាមួយ ជុងហ្គុក ខ្លាំងណាស់!! រាល់ដងខំណែនាំកូនស្រីមកពីត្រកូលអភិជនដូចគ្នាជាច្រើន អោយនាយស្គាល់ ក្រែងលោចាប់ចិត្តនរណាយកមកធ្វើជាប្រពន្ធ ប៉ុន្តែនាយមិនសូម្បីតែយកភ្នែកមើលនារីអស់ទាំងនោះ ហើយកាលដែលនៅសុខៗស្រាប់តែយក ថេហ្យុង មកវិមានបែបនេះ មិនអោយគាត់ក្រោធច្រឡោត យ៉ាងម៉េចហ្នឹងកើតទៅ!?

   ភឹបបប
   ជុងហ្គុក បានដាក់អោយ ថេហ្យុង គេងលើពូករបស់ខ្លួនយ៉ាងថ្នមដៃបំផុត មើលទៅគេមិនត្រឹមតែចង់បានរាងតូច មកធ្វើជាកម្មសិទ្ធិមួយមុខទេ តែនាយក៏នឹងថ្នមថែ ថេហ៍ ដូចគ្នា បើសង្កេតមើលតាមកាយវិការ ទន់ភ្លន់ស្ទើរតែគ្រប់វេលា រាល់ពេលគេនៅជាមួយ ថេហ្យុង ។

   "ប្រហែលជាឈឺណាស់ហើយ" នាយសង្ហាដាក់បង្គុយលើជាយគ្រែ លើកដៃប៉ះថ្ពាល់ក្រពុំ ដែលនៅបន្សល់ស្លាកស្នាមពីការវាយរបស់ ឆាឡត ។ គេដកដង្ហើមធំ សឹមទាក់ទងទៅមេការស្ងោរពងមាន់យកមកអោយនាយ ដើម្បីស្អំនៅលើផ្ទៃមុខ និងគែមមាត់របស់រាងតូច ។

អំណាចនៃបេះដូង(Completed)Where stories live. Discover now